មិនចង់អស់លុយ! មកដឹងអនុក្រឹត្យថ្មីច្បាប់ចរាចរណ៍គោកទាំងអស់គ្នា និយាយទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនងពិន័យដល់ទៅ… - ANARCHAK
Connect with us

គួរដឹង

មិនចង់អស់លុយ! មកដឹងអនុក្រឹត្យថ្មីច្បាប់ចរាចរណ៍គោកទាំងអស់គ្នា និយាយទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនងពិន័យដល់ទៅ…

អនុក្រឹត្យថ្មី លេខ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវបានប្រកាសផ្សព្វផ្សាយនៅពេលនេះ គឺត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុម័តឲ្យអនុវត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ។

ជាងនេះទៀត អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រាមួយចំនួន ដូចជា៖ មាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងមាត្រា១៥ នៅក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

អនុក្រឹត្យថ្មីនេះ ប្រើទូរស័ព្ទពេលបើកបរដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង ម៉ូតូត្រូវពិន័យទឹកប្រាក់ ៨ម៉ឺនរៀល រថយន្តធុនស្រាល១២ម៉ឺនរៀល និងរថយន្តធុនធ្ងន់ត្រូវពិន័យទៅ ២ ២៥០ ០០០ រៀល។

លើសពីនេះទៀត ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក បានផ្តោតសំខាន់ទៅលើការពិន័យអន្តរការណ៍ចំពោះបទល្មើសចរាចរណ៍ផ្លូវគោកនេះ ដែលមានកំរិតនៃការផាកពិន័យជាទឹកប្រាក់មានចំនួនគុណទ្វេរដង ដូចជាការផាកពិន័យលើបទល្មើសមធ្យោបាយលើម៉ូតូមានកំរិតទាបបំផុតគឺ៦០.០០០រៀល(ប្រាំមួយម៉ឺនរៀល) ខ្ពស់បំផុត ៤០០.០០០រៀល(៤០ម៉ឺនរៀល) ដែលច្បាប់បានកំណត់ និងមួយទៀតទាក់ទងទៅនិងមធ្យោបាយដូចជារថយន្តតូចរហូតដល់រថយន្តធំ ការផាកពិន័យនេះមានកំរិត១.២០០.០០០រៀល(១លាន២សែនរៀល) រហូតទៅដល់២,៤០០.០០០រៀល(២លាន៤សែនរៀល) ហើយនឹងអាចក្រោយពេលផាករយៈពេល៦ខែនៅតែមានការប្រព្រឹត្តនិងឃាត់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ៕

ដកស្រង់ដោយ៖ thmeyload.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK