ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំបន្ថែម ស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ
Connect with us

ពីនេះពីនោះ

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំបន្ថែម ស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ

នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយទៀតហើយ ដោយប្រាប់ឲ្យដឹងថា កម្ពុជាព្យាបាលអ្នកផ្ទុកមេរោគកូវិដ-១៩ បានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត និងគ្មានករណីឆ្លងនោះទេ​ មកដល់ព្រឹកថ្ងៃទី៥ ​មេសានេះ។ រហូតមកដល់ពេលនេះ អ្នកជាសះស្បើយសរុបមានចំនួន៥០នាក់ហើយ ​ក្នុងចំណោមអ្នកដែលមានផ្ទុកមេរោគដ៏កាចសាហាវនេះចំនួន១១៤នាក់។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ដោយត្រូវពិភាក្សាខាងបច្ចេកទេសដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ព្រោះយើងមិនអាចបិទកន្លែងកាត់សក់បានទេ ក៏ប៉ុន្តែយើងគួរណែនាំរបៀបណា ពីវីធីបង្ការ ទប់ស្កាត់ មុនពេល និងក្រោយពេលកាត់សក់ ដូច្នេះក្រសួងសុខាភិបាលត្រូវធ្វើការណែនាំឲបានទាន់ពេលវេលានៅគ្រប់កន្លែងកាត់សក់ ព្រោះតម្រូវការអ្នកកាត់សក់ត្រូវតែមានគ្រាន់តែយើងមានវិធានការទុកជាមុនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀងវាងការឆ្លងពីកន្លែងកាត់សក់និងធ្វើសក់ និងម៉ាស្សាជាដើម។

នាថ្ងៃដដែលនេះ ខាងក្រសួងសុខាភិបាល ក៏បានបានចេញសេចក្តីណែនាំបន្ថែមមួយទៀត ស្តីពី វិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ៕

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអាននូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលបានភ្ជាប់ជូនខាងក្រោមនេះ៖

មតិយោបល់

ពីនេះពីនោះ4 weeks ago

មហាសប្បុរសពិតៗ ! ជនពិការដៃទាំងទ្វេរម្នាក់ សន្សំប្រាក់រាប់ឆ្នាំពីការសុំទាន ទិញដី ៥០ហិតា ពុះឡូត៍ចែកជូនអ្នកក្រីក្រ ៣០០គ្រួសារ

គួរដឹង4 weeks ago

មិនធម្មតាទេ ម្លូជាឱសថដ៏ពូកែ និងមានគុណសម្បត្តិដល់ម្លឹង!!!

ទាក់ទាញ4 weeks ago

​មិនដែលដឹងសោះ! ព្រះមហាក្សត្រខ្មែរទ្រង់មានរាជដំណាក់ប្រវត្តិសាស្ត្រមួយ ដែលសេនា​ប្រមុខ​ដ៏ឆ្នើម គីម​ អ៊ីល​សុង​ កូរ៉េខាងជើងកសាងថ្វាយ

គួរដឹង4 weeks ago

លោកវេជ្ជបណ្ឌិត គួច ម៉េងលី  ប្រាប់អ្នកកើត “តាអក” អាចប្រើ “អូសាវ៉ែល” ព្យាបាលបង្ក្រាបបាន

ពីនេះពីនោះ4 weeks ago

ពិតជាក្ដុកក្ដួលណាស់ ! រឿងរ៉ាវជីវីតដ៏ជូរចត់របស់ សោម ស្រីនាថ ត្រូវបានលាតត្រដាង

Trending

Copyright © 2019 ANARCHAK