គិលានុបដ្ឋាយិកាម្នាក់ លាឈប់ពីការងារ ទាំងទឹកភ្នែក ព្រោះមន្ទីរពេទ្យគ្មានសំភារៈបរិក្ខារពេទ្យ គ្រប់គ្រាន់ ដេីម្បីព្យាបាលអ្នកជំងឺកូវីដ១៩ (មានវីដេអូ)
Connect with us

ពីនេះពីនោះ

គិលានុបដ្ឋាយិកាម្នាក់ លាឈប់ពីការងារ ទាំងទឹកភ្នែក ព្រោះមន្ទីរពេទ្យគ្មានសំភារៈបរិក្ខារពេទ្យ គ្រប់គ្រាន់ ដេីម្បីព្យាបាលអ្នកជំងឺកូវីដ១៩ (មានវីដេអូ)

គិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានយំរៀបរាប់ប្រាប់ពិភពលោកតាមបណ្តាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យនៅអាមេរិកកំពុងមានបញ្ហាធ្ងន់ធ្ងរណាស់ ដោយខ្វះខាតនូវសម្ភារៈពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 សូម្បីតែម៉ាសក៏គ្រូពេទ្យគ្មានពាក់ដែរ។ គិលានុបដ្ឋាយិការូបនោះបានលាឈប់ពីការងារ ហើយបានរៀបរាប់តាមរយៈវិដេអូយ៉ាងដូច្នេះថា៖

«ខ្ញុំលាឈប់ពីការងារហើយនៅថ្ងៃនេះ។ ខ្ញុំបានទៅធ្វើការ ហើយខ្ញុំត្រូវបានគេប្រគល់ការងារឲ្យមើលខុសត្រូវលើអ្នកជំងឺ COVID-19 ម្នាក់នៅផ្នែកសង្រ្គោះបន្ទាន់។ នៅផ្នែកសង្រ្គោះបន្ទាន់នោះត្រូវបានប្រែក្លាយ ទៅជាកន្លែងផ្ទុកអ្នកជំងឺ COVID-19 នៅទីនោះមិនមានគិលានុបដ្ឋាយិកាណាម្នាក់ពាក់ម៉ាសការពារឡើយ សូម្បីតែម៉ាសពេទ្យធម្មតា (Surgical mask) តែខ្ញុំមានម៉ាស N95 របស់ខ្ញុំផ្ទាល់។ ខ្ញុំបានប្រាប់ទៅអ្នកគ្រប់គ្រងរបស់ខ្ញុំថា ខ្ញុំពិតជាយល់ថា យើងខ្វះខាត សម្ភារៈ ប៉ុន្តែសូមមេត្តាឲ្យរូបខ្ញុំការពារខ្លួនឯង ដើម្បីឲ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពពេលធ្វើការ… ខ្ញុំមានគ្រួសារដែលខ្ញុំត្រូវត្រឡប់ទៅជួបជុំនៅឯផ្ទះវិញ រីឯស្ថានការណ៍គឺមើលទៅ មិនអាចប្រសើរឡើងឡើយ… សហរដ្ឋអាមេរិកមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ទេ ហើយគ្រូពេទ្យដែលត្រូវមើលថែទាំអ្នកជំងឺ គឺមិនទទួលបានការការពារត្រឹមត្រូវទាល់តែសោះ»។

វិដេអូនេះត្រូវបានចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង២៣៖០០នាទីយប់ថ្ងៃទី០៤ ខែមេសានេះ សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខ១លើលោក បូករួមអំណាចសេដ្ឋកិច្ចផងដែរ បែរជាមានករណីឆ្លងជំងឺកូវីដច្រើនជាងគេបំផុតលើពិភពលោក ខណៈមានអ្នកស្លាប់ជិត៨០០០នាក់ ច្រើនជាងបារាំង, អង់គ្លេស, ចិន នេះបើយោងតាមគេហទំព័រពិភពលោក Worldometers.info បង្ហាញតួលេខយ៉ាងដូច្នេះ៕

សូមទស្សនាវីដេអូខាងក្រោមៈ

ប្រភព៖ freshnewsasia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK