អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ
Connect with us

ពីនេះពីនោះ

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

មេរោគកូរ៉ូណាវីរុស បាននិងកំពុងបន្តរាតត្បាតនៅប្រទេសចិន ក៏ដូចជាបណ្ដាប្រទេសយ៉ាងច្រើនលើពិភពលោក តាំងពីចុងខែធ្នូ ឆ្នាំ​២០១៩។ ក្រៅតែពីបង្កអស្ថេរភាពសង្គមនិងប៉ះពាល់ដល់វិស័យសុខមាលភាពសាធារណៈដែលបណ្ដាលឲ្យមនុស្សឆ្លងនិងស្លាប់រាប់ម៉ឺននាក់ ជម្ងឺនេះក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចផងដែរ។ ដើម្បីទប់ស្កាត់ការរីរាលដាលជម្ងឺនេះប្រទេសជាច្រើនបានសម្រេចបិទជាបណ្ដោះអាសន្ន ដូចជា សាលារៀន ភោជនីយដ្ឋាន រោងកុន សេវាដឹកជញ្ជូន សណ្ឋាគារ ហាងទំនិញ ខារ៉ាអូខេ ក្លឹបកម្សាន្ត ក្លឹបហាត់ប្រាណ និង កាស៊ីណូជាដើម ហើយមានបណ្ដាប្រទេសមួយចំនួនក៏សម្រេចបិទប្រទេសតែម្ដង ដូចជាប្រទេស អ៊ីតាលីជាដើម។

ដោយឡែកគឺជារឿងមួយដែលគួរឲ្យអាសូរណាស់ ដោយយោងតាមអខោនហ្វេសប៊ុកមួយដែលមានឈ្មោះថា ភិក្ខុខាត់ សុថុល វត្តបទុមសុរិយា បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ព្រះសង្ឃកំពុងចុះបេះ បេះដៃត្រគៀត (កំប្លោក)ក្នុងបឹង និងបានរៀបរាប់យ៉ាងដូច្នេះថា៖ ០២/០៤/២០២០ សម័យមានជម្ងឺដ៏កាចសាហាវ កូវីដ១៩ ឬកូរ៉ូណា មិនអាចចេញទៅរកបិណ្ឌចង្ហាន់កើត ចឹងមានតែនាំគ្នាបេះដៃត្រគៀត (កំប្លោក) ស្លម្ជូរត្រីឆ្អើរ ឱ្យរួចតែមួយពេលទៅ យើងទាំងអស់គ្នាទាំងពុទ្ធបរិស័ទ ទាំងព្រះសង្ឃ ត្រូវខិតខំទប់ស្កាត់ អនាម័យការពារខ្លួនប្រឆាំងនឹងជម្ងឺកូវីដ១៩ឬកូរ៉ូណា ឱ្យបានគ្រប់ៗអង្គគ្រប់ៗគ្នា។ (012434648/087704477)


ប្រភព៖ recipe.panhapor.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK