មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩
Connect with us

ថ្មីៗ

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

បរទេស៖ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច រស់​នៅ​ក្នុង​ភូមិ​មួយ​ជ្រៅ​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន បាន​ឆ្លង​វីរុស កូវីដ១៩ ដែល​នេះ​គឺ​ជា​ករណី​ដំបូង​ហើយ​កើត​លើ​ជនជាតិ​ភាគតិច ក្នុង​ចំណោម​កុលសម្ព័ន្ធ​ជាង ៣០០ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល នេះ​បើ​តាម Sesai ផ្នែក​សេវាកម្ម​សុខភាព​ជនជាតិ​ដើម​ភាគ​តិច​របស់​ក្រសួង​សុខាភិបាល បាន​បញ្ជាក់ ។

ស្ត្រី​អាយុ ២០ ឆ្នាំ​ម្នាក់ មក​ពី​កុលសម្ព័ន្ធ Kokama បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស កូវីដ១៩ នៅ​ក្នុង​ស្រុក Santo Antonio do Iá ជិត​ព្រំ​ប្រទល់​ប្រទេស Colombia ដែល​មាន​ចម្ងាយ​ប្រមាណ ៨៨០ គីឡូម៉ែត្រ ទៅ​ទន្លេ អាម៉ាហ្សូន ពី​រដ្ឋធានី Manaus នេះ​បើ​តាម Sesai បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ។

គួរ​បញ្ជាក់​ថា ៤ ករណី​នៃ​អ្នក​ឆ្លង​កូវីដ១៩ ត្រូវ​បាន​រក​ឃើញ​ក្នុង​ស្រុក​ខាង​លើ​នេះ ដោយ​ក្នុង​នោះ​រួម​មាន គ្រូពេទ្យ​ម្នាក់ តេស្ត​វិជ្ជមាន​កាល​ពី​សប្ដាហ៍​មុន ដែល​កំពុង​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ទៅ​លើ​ការ​រាតត្បាត​តាម​តំបន់​ដាច់​ស្រយាល​នានា​នោះ ។

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ខាង​លើ គឺ​ជា​បុគ្គលិក​ពេទ្យ​ម្នាក់ ដែល​បាន​ទាក់ទង​ផ្ទាល់​នឹង​គ្រូពេទ្យ​ដែល​តេស្ត​វិជ្ជមាន​នោះ ។ នាង​គឺ​ជា​បុគ្គលិក​មួយ​រូប​គត់ ក្នុង​ចំណោម​បុគ្គលិក ១៥ នាក់​ទៀត ដែល​រក​ឃើញ​វិជ្ជមាន​វីរុស​នេះ។ បច្ចុប្បន្ន រូប​នាង​មិន​មាន​ចេញ​រោគសញ្ញា នៃ​វីរុស​កូវីដ១៩ នៅ​ឡើយ​ទេ ប៉ុន្តែ​ត្រូវ​បាន​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​ក្រុម​គ្រួសារ​របស់​នាង ៕

ប្រភព៖ theguardian

ដកស្រង់ដោយ៖ kunpost.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK