វិធីសាស្ត្រអប់រំកូនរបស់លោក "លីកាស៊ិង"
Connect with us

គួរដឹង

វិធីសាស្ត្រអប់រំកូនរបស់លោក “លីកាស៊ិង”

វិធីសាស្ត្រអប់រំកូនឲ្យមានគុណភាព របស់លោកលីកាស៊ិង សេដ្ឋីទី១ របស់ហុងកុង ដែលបានចាប់ផ្ដើមពីចំណុចសូន្យ ក្នុងវ័យក្មេង គាត់ត្រូវភាសខ្លួន ខ្ចាត់ខ្ចាយ ខ្សាត់ព្រាត់ ដោយភ្លើងសង្គ្រាមក្នុងប្រទេសចិន មកនៅហុងកុង។ ពេលដល់អាយុ១៥ ឆ្នាំ មេគ្រួសារត្រូវ បានបាត់បង់អាយុជីវិតចោលទៅទៀត ត្រូវឈប់រៀនទាំងពាក់កណ្ដាលទី ចេញមកដើរលក់របស់របរមកផ្គុតផ្គង់គ្រួសារ ដោយសេចក្ដី ប្រឹងប្រែង ធ្ងន់ស្រាលមិនគិត គឺស៊ូបានគ្រប់យ៉ាង។

វិធីសាស្ត្រអប់រំកូនរបស់លោកលីកាស៊ិង

ដំណើរជីវិតរបស់ លោកលីកាស៊ិង មានចំណាប់អារម្មណ៍គួរឲ្យចង់សិក្សារៀនសូត្រតាម និងមានបែបបទយ៉ាងច្រើន សឹងតែ ពាសពេញអាស៊ី មិនមានអ្នកណាថា មិនស្គាល់គាត់ទេ  អ្នកមានរបស់ហុងកុង លោកលីកាស៊ិង មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ទីមួយរបស់អាស៊ី មិនយូរប៉ុន្មានឆ្នាំចុងក្រោយនេះ ថែមទាំងមានចិត្តសម្បុរសធម៌ខ្លាំងបំផុត ដែលបានបរិចាគប្រាក់ ដើម្បីមនុស្សធម៌ ដែលមានតម្លៃរាប់ពាន់លានដុល្លា។ យ៉ាងណា ក៏គាត់នៅតែមិនបំភ្លេចចោល នូវជីវភាពរបស់ខ្លួនឯង ក្នុងអតីកាល ដែលធ្លាប់ដើរ ពពាយនាវលក់នាឡិកា គាត់ថែមទាំងរក្សាចាយវាយ សម្រាប់ចិញ្ចឹមជីវិតដោយការសន្សំសំចៃ ពាក់នាឡិកា កាលនៅរៀនដដែល ពាក់ស្រោមជើងមួយគូចាស់ និងប្រើប្រាស់បទពិសោធជីវិត ដែលកន្លងទៅ ជាមេរៀនដ៏មានតម្លៃសម្រាប់អប់រំកូនចៅបន្តទៅទៀត។

លោកលីកាស៊ិង សេដ្ឋីទីមួយរបស់ហុងកុង តាំងច្បាប់វិន័យក្នុងគ្រួសារទុកថា មិនថា ការងាររវល់មមាញឹកប៉ុនណាទេ រាល់ល្ងាចថ្ងៃចន្ទ សមាជិកគ្រប់គ្នា ក្នុងគ្រួសារ ត្រូវមកចូលរួមទទួលទានអាហារពេលល្ងាចព្រមគ្នា។

មាយ៌ាទលើតុអាហាររបស់គ្រួសារមួយនេះ បង្ហាញឲ្យឃើញដល់គុណភាពរបស់ត្រកូលមួយនេះ វាមិនចម្លែកអ្វីទេ ហេតុអ្វីបានជាកូនប្រុស របស់គាត់ទាំងពីរនាក់ ដែលពោរពេញទៅដោយគុណភាព។ គ្រប់គ្នានៅលើតុអាហារ និងនិយាយថ្លែងអំណរគុណដល់​អ្នកលើកថាស មកបម្រើ ទោះបីពួកគេជាអ្នកបម្រើក្នុងផ្ទះក៏ដោយ។

សាកល្បងមកសិក្សាទាំងអស់គ្នា លោមើលថា តើហេតុអ្វី សេដ្ឋីលំដាប់ពិភពលោក ដូចលោកលីកាស៊ិង ទើបអាចចិញ្ចឹមកូន អប់រំទូន្មានកូនទាំងពីររបស់គាត់បាន ឲ្យមានគុណភាព។

១) នាំពួកគេជិះរថយន្ដក្រុង សុខចិត្តធ្វើខ្លួនជាឪពុករិះថាំ

លោកលីកាស៊ិង ចិញ្ចឹមកូនឲ្យជាប់លើដី ទោះបីនឹងរៀនសាលាថ្នាក់ខ្ពស់ ក្មេងអ្នកដទៃមានគេមកទទួលជួនទៅមក ប្រើរបស់ប្រេនដ៍នេម ពេញទាំងខ្លួនក៏ដោយ ប៉ុន្តែលោកលី ច្រើនតែនាំកូនគាត់ ជិះរថភ្លើងដើរ ដោយអគ្គិសនីទៅសាលារៀន ស្លៀកពាក់ប្រើរបស់ធម្មតាៗ ទាំងអស់ រហូតដល់កូនរអ៊ូថា តើហេតុអ្វីប៉ាមិនព្រម ឲ្យរថយន្ដឯផ្ទះទៅទទួលពួកគេ? លោកលីប្រាប់កូនៗថា ពេលនៅលើរថយន្តក្រុង កូននឹងប៉ះត្រូវ ទទួលដឹង និងចេះរៀនពីស្ថានភាពដែលពិតប្រាកដ របស់សាធារណជន ប៉ុន្តែបើនៅក្នុងរថយន្ដផ្ទាល់ខ្លួន កូននឹងមិនបានឃើញអ្វីទាំងអស់។

ក្នុងថ្ងៃសម្រាក គាត់ឲ្យកូនៗ ទៅធ្វើការក្រៅម៉ោង ធ្វើការគ្រប់គ្រង ធ្វើការងារកាន់ប្រដាប់ប្រដារក្នុងទីលានវាយកូនហ្គោល។ គាត់សប្បាយចិត្តណាស់ នៅពេលដែលឃើញកូនខ្លួនតូចៗរបស់គាត់ ស្ពាយសំពាយដាក់ប្រដាប់ប្រដារវាយកូនហ្គោលធំៗ ដើរតាមទីលានវាយកូនហ្គោល ហើយអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្តបំផុតគឺ កូនៗប្រាប់ថា នឹងនាំយកប្រាក់ដែលរកបានទាំងអស់ ទៅជួយឧបត្ថម្ភក្មេងក្រីក្រតោកយ៉ាក។

លោកលីកាស៊ិង ជាមនុស្សបរិចាគទឹកប្រាក់យ៉ាងច្រើន ប៉ុន្តែនាឡិកា ដែលគាត់ប្រើជានាឡិកាផលិតផលរបស់ជប៉ុន ដែលមានតម្លៃ ២៦ដុល្លា សម្លៀកបំពាក់១០ឆ្នាំទៅហើយ គាត់នៅតែស្លៀកពាក់រហូតមកទល់សព្វថ្ងៃនេះ។ ផ្ទះជាផ្ទះដូចកាល៣០ឆ្នាំមុន វត្ថុផ្សេងៗ ទាំងអស់ សុទ្ធតែជាតួយ៉ាងដែលធ្វើឲ្យកូនៗចងចាំជានិច្ច។

២) អប់រំទូន្មានកូនឲ្យធ្វើជាមនុស្សល្អ ជាតួនាទីដ៏សំខាន់បំផុត របស់អ្នកជាឪពុកម្ដាយ

លោកលី ប្រាប់ថា ការសិក្សាអប់រំរបស់កូនចៅ ៩៩% ត្រូវតែអប់រំទូន្មានពួកគេ ឲ្យស្គាល់គោលការណ៍នៃការធ្វើជាមនុស្សល្អជាមុនសិន ទោះបីពេលណាគេធំឡើងចាស់រូបចាស់រាង ចាស់គំនិតហើយ 2/3 ក៏នៅតែអប់រំទូន្មានពួកគេឲ្យក្លាយជាមនុស្សល្អ ដែលនៅសល់ 1/3 ដល់កម្រិតអប់រំទូន្មានអំពីវិធីសាស្ត្រធ្វើជំនួញ។ គាត់អប់រំទូន្មានកូនជារឿយៗថា កុំមានចិត្តអាត្មានិយមដាច់ខាត ត្រូវចេះយល់មុខ ដល់អ្នកដទៃ មនុស្សដែលជួបភាពជោគជ័យ ត្រូវចេះព្យាយាម ស្មោះត្រង់ និង កាន់ពាក្យសច្ចៈ។

លោកលី កើតក្នុងត្រកូលក្រីក្រ គាត់រៀនមិនចប់ថ្នាក់បឋមសិក្សាទេ គាត់ត្រូវព្យាយាមសិក្សារៀនសូត្របន្ថែមដោយខ្លួនឯង ជាពិសេស ភាសាបរទេស មានការងាររវល់ប៉ុនណា រាល់ល្ងាច គាត់មកអង្គុយសិក្សារៀនសូត្រ បង្កើនចំណេះដឹង មិនដែលមានចិត្តរុញរា ឬអាក់ខានឡើយ នេះជាគំរូមួយដែលធ្វើឲ្យដិតដាមជាប់ភ្នែក និងចិត្តកូនៗរបស់គាត់តាំងពីតូចរហូតដល់ធំ។

គាត់ច្រើនលើកយកទស្សនគតិអប់រំ គោលគំនិតល្អ របស់អ្នកប្រាជ្ញចិនបុរាណ មកអប់រំទូន្មានកូនរបស់គាត់ ឲ្យមានជាប្រចាំគឺ វិធីបណ្ដុះបណ្ដាលកូនៗរបស់គាត់ឲ្យក្លាយជាមនុស្សល្អរបស់សង្គម។

៣) ជាអ្នកទទួលបានជោគជ័យ ត្រូវចេះវិធីសាស្ត្រការដាក់ខ្លួន និងប្រឈមមុខជាមួយសង្គម ដ៏សមរម្យ

កូនៗ របស់គាត់ ច្រើនតែប្រាប់ថា ពួកគេបានរៀនដឹងស្គាល់អ្វីច្រើនណាស់ពីប៉ា ដែលសំខាន់បំផុត ដែលលោកប៉ាច្រើនសង្កត់ធ្ងន់គឺ ត្រូវធ្វើជាអ្នកជំនួញដ៏ស្មោះត្រង់ ត្រូវចេះដាក់ខ្លួន និងសាងនូវសម្ព័ន្ធភាពទំនាក់ទំនងដ៏ល្អជាមួយភាគហ៊ុន។

លោកលី អប់រំទូន្មានកូនជានិច្ចថា ត្រូវគិតដល់ផលប្រយោជន៍អ្នកដទៃជានិច្ច មិនយកប្រៀបគេ តាំងពីអ្នកទាំងពីរនៅវ័យកុមារមកម្លេះ។ ពេលមានប្រជុំរបស់អ្នកគ្រប់គ្រង គាត់បានរៀបចំកន្លែងអង្គុយជាពិសេស ឲ្យកូនអង្គុយស្តាប់ចាស់ៗប្រជុំប្រកែកគ្នា។ ពេលខ្លះ ក៏អាចមានពាក្យវិវាទគ្នាខ្លាំងៗនៅក្នុងបន្ទប់ប្រជុំ ទាល់តែធ្វើកូនៗគាត់ភិតភ័យ ប៉ុន្ដែគាត់នឹងបកស្រាយពន្យល់ហេតុផលប្រាប់កូនៗ តាមក្រោយពីអង្គប្រជុំចប់នោះស្ដាប់ថា “ដែលត្រូវតំឡើងសំឡេងតឹងសរសៃកដាក់គ្នា ដើម្បីផលប្រយោជន៍ខ្ពស់បំផុតរបស់ក្រុមហ៊ុន ជារឿងធម្មតាទៅហើយ ប្រៀបបានដូចជា ឈើ បើចោះទម្លុះវាមិនបាន មិនកើត ហេតុផលបើមិនបានប្រកែកគ្នាទេ វាមិនយល់គ្នាឡើយ”។

លោកលីប្រាប់កូនថា វិធីសាស្ត្រគ្រប់គ្រង ចាត់ចែងធុរកិច្ច ត្រូវសិក្សាធ្វើត្រាប់តាមម៉ូដែលលោកខាងលិច គាត់មានគោលការណ៍ ដែលជាប្រព័ន្ធរបៀបវារៈ ប៉ុន្តែការដាក់ខ្លួនចំពោះសង្គម ចំពោះមនុស្សជាតិ ត្រូវសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា ដ៏ជ្រាលជ្រៅរបស់ចិន ព្រោះបានអប់រំទូន្មានបណ្ដុះបណ្ដាល ឧបនិស្ស័យឲ្យចេះទន់ភ្លន់ បន្ទាបខ្លួន ព្យាយាមអត់ទ្រាំ និងតស៊ូមិនដកថយ បើសិនធ្វើខ្លួនឲ្យអ្នកដទៃជឿជាក់លើយើងបាន យើងត្រូវធ្វើជាមនុស្សមានសច្ចៈ ចេះរក្សាពាក្យសន្យា មុននឹងផ្ដល់នូវពាក្យសន្យា ត្រូវសិក្សាឲ្យបានល្អិតល្អន់ ពេលសន្យាហើយ ទោះបីជាជួបប្រទះនូវឧបសគ្គធ្ងន់ខ្លាំងប៉ុនណា ត្រូវតែព្យាយាមប្ដេជ្ញាចិត្តរក្សា ពាក្យសន្យានោះឲ្យដល់ទីបំផុត។

៤) កុំធ្វើតាមចិត្តដល់ធ្លាប់ខ្លួន អប់រំឲ្យកូនចេះឈរនៅលើកម្លាំងស្មងខ្លួនឯង

លោកលី ជូនកូនទាំងពីរទៅសិក្សា នៅបរទេសតាំងតែពីអាយុ ១៥ និង១៣ឆ្នាំ ក្មេងទាំងពីរ ត្រូវហ្វឹកហាត់មើលថែខ្លួនឯង ធ្វើម្ហូប មិនកើត ក៏ត្រូវសិក្សាមើលតាមទូរទស្សន៍ ទាល់តែអ្នកទាំងពីរអាចធ្វើបានញ៉ាំដោយខ្លួនឯង យកជីវិតរួចមួយម្ដងមួយគ្រាបាន។

ពេលគ្រប់យ៉ាងចូលដល់ទី កូនៗត្រូវចេញរកការងារស៊ីឈ្នួលទូទៅ ធ្វើការងារក្រៅម៉ោង រាល់ថ្ងៃឈប់សម្រាក ជីវិតដូចជាក្មេងធម្មតា ទូទៅដែរ មនុស្សម្នាដែលស្គាល់ភូមិគ្រឹះគ្រួសារនេះ និយាយថា “ឯផ្ទះមានកប់ពពក ហេតុអ្វីត្រូវមកធ្វើខ្លួនឲ្យលំបាកយ៉ាងនេះ” បងប្អូនទាំងពីរនាក់ញញឹម ហើយឆ្លើយតបថា “វាមិនថ្វីទេបាទ”។

៥) រៀនចប់ហើយ ឪពុកមិនចាំគាំទ្រ ឬនៅចាំជួយពីក្រោយ ចូរសាងធុរកិច្ចគ្នាឯង

ភាពដាច់ខាតរបស់លោកលី ដែលមានចំពោះកូន ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពេលអ្នកទាំងពីររៀនចប់ ពីមហាវិទ្យាល័យ ស្ដេម ហ្វត ដោយបានក្រេឌិតល្អប្រសើរណាស់ តាំងចិត្តនឹងវិលត្រឡប់មកហុងកុងវិញ ដើម្បីចូលមកធ្វើការងារ ឲ្យក្រុមហ៊ុនប៉ារបស់ខ្លួន ប៉ុន្តែលោកលីបដិសេធ មិនអនុញាតឲ្យកូនមកធ្វើ ការងារនៅក្រុមហ៊ុនគាត់ឡើយ គាត់ឲ្យកូនទៅស្វែងរកការងារធ្វើដោយខ្លួនឯងវិញ។

កូនទាំងពីររបស់គាត់ បានចាកចេញពីហុងកុង ធ្វើដំណើរទៅកាណាដា ហើយចាប់ផ្ដើមធ្វើជំនួញពីសូន្យ ដោយសេចក្ដីព្យាយាម មិនព្រមចុះចាញ់។ ក្នុងទីបំផុត កូនប្រុសច្បង ក៏បានជោគជ័យផ្នែកគ្រឿងសង្ហាររឹម ចំណែប្អូនក៏ក្លាយជាអ្នកវិនិយោ ផ្នែកពាណិជ្ជកម្មការប្រាក់។ អ្នកទាំងពីរ សុទ្ធតែជោគជ័យ រហូតដល់បានចាប់អារម្មណ៍ មើលឃើញរបស់មនុស្សក្នុងជំនួញ… ក៏ព្រោះតែភាពដាច់ខាត របស់លោកលីនេះដែរ។ កូនទាំងពីរទើបអាចឈរជើង ដោយកម្លាំងស្មងជើងរបស់ខ្លួនឯងបាន ហើយសុទ្ធតែលើវិថីធុរកិច្ចទាំងអស់។

៦) កូនលោកលី ធ្លាប់ត្រូវគេចាប់ជំរឹតទារប្រាក់ លស់ ប៉ុន្តែទម្រាំប៉ូលីសជ្រាបរឿងនេះគឺ១០ឆ្នាំ ក្រោយមក

១០ឆ្នាំកន្លងទៅ មនុស្សក្នុងត្រកូល មិនធ្លាប់មាននរណាធ្វើឲ្យបែកធ្លាយព័ត៌មាននេះ ឲ្យអ្នកណាបានដឹងឮរឿងជនទុច្ចរិត ចាប់ជំរឹតខ្លួនកូនប្រុសលោកលីឡើយ មកបែកធ្លាយឡើង ក៏ដោយជនអាក្រក់នោះ ត្រូវគេចាប់បានក្នុងរឿងក្ដីក្ដាំ លួចនាំខ្លួនអ្នកដទៃដែលមកម៉ាកាវ ចន្លោះពេល ដែលប៉ូលីសស៊ើបសួរចោរចាប់ជំរឹត ប៉ូលីសសួរទៅថា “ក្នុងជីវិតអាជ្ញាកម្ម ធ្លាប់បង្ករឿងអ្វី ដែលមានកម្រិតធ្ងន់បំផុតទុកខ្លះទេ?” ជនចាប់ជំរឹតសារភាពថា “១០ ឆ្នាំហើយ ធ្លាប់ហារមាត់សុំលុយ លោកលី មកចាយវាយ មួយពាន់លានដុល្លាហុងកុង” លោកលីឆ្លើយយល់ព្រមភ្លាមៗ។

អ្នកការសែតសួរលោកលីថា តើហេតុអ្វីមិនប្ដឹងប៉ូលីស ពេលកើតហេតុ? គាត់ប្រាប់អ្នកកាសែតថា ក្នុងហេតុការណ៍នោះ គាត់ជាមួយជនចាប់ជំរឹត ទាក់ទងគ្នាក្នុងបរិយាកាស ដែលជាមិត្ត គាត់ទទួលយល់ព្រមជាមួយជនចាប់ជំរឹតថា នឹងមិនប្ដឹងប៉ូលីសជាដាច់ខាត នោះគឺជាហេតុផល ដែលគាត់រក្សាពាក្យសម្ដីមករហូត។

លោកលី ប្រាប់ថា ការរក្សាពាក្យសម្ដី ជាជីវិតទីពីររបស់គាត់។ អ្នកការសែតសួរថា តើចង់សងសឹកជនអាក្រក់នោះវិញឬអត់? លោកលីប្រាប់អ្នកការសែតថា “ខ្ញុំច្រើនតែអប់រំទូន្មានកូនៗថា មនុស្សត្រូវមានបេះដូង ដែលមុតមាំដូចចិត្តរាជសីហ៍ តែត្រូវមានចិត្តពោរពេញដោយក្ដីមេត្តាដូចជាព្រះពោធិសត្វ”

លោកលីជាមនុស្សស្រឡាញ់កូន មានភាពស្រឡាញ់តម្រាប់តាមលោកឪពុកទាំងឡាយ ដែលមានចំពោះកូន។

ប៉ុន្តែសម្រាប់វិធីសាស្ត្រចិញ្ចឹមមើលថែ ប្រៀនប្រដៅកូននោះ លោកលីជាមនុស្សមានសតិ ប៉ុន្តែរៀងដាច់ខាតបន្តិច។ ភាពមានសតិ តែដាច់ខាតរបស់គាត់ ក៏ដើម្បីលាក់បាំងសេចក្ដីស្រឡាញ់ ដ៏ធំធេងរបស់គាត់ ដែលមានចំពោះកូន ប៉ុន្តែរឿងដែលគាត់អប់រំកូននោះ សុទ្ធតែមានន័យកបជ្រៅ ដែលជារង្វាស់ដ៏ជ្រាលជ្រៅបំផុត។ នេះគឺជាវិធីសាស្ត្រ ចិញ្ចឹមមើលថែកូនដ៏គួរឲ្យចាប់អារម្មណ៍ របស់លោកលីកាស៊ិង

“ទោះបីអ្នកនឹងជោគជ័យក្នុងមុខជំនួញខ្លាំងប៉ុនណាក៏ដោយ បើអ្នកមិនអាចបណ្ដុះបណ្ដាលកូនឲ្យជាមនុស្សល្អទេ វាក៏គ្មានអ្វី អាចជួសជុលភាពខូចខាតនេះបានដែរ”។ -លីកាស៊ិង-

ប្រភព៖ Little monster

ប្រែសម្រួលដោយ៖ លឿង ចាន់

ដកស្រង់ដោយ៖ mainlife

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK