នាពេលចូលឆ្នាំខាងមុខនេះ កម្ពុជា ហាមឃាត់មិនឲ្យមានការប្រមូលផ្តុំគ្នា ជប់លៀង រាំកម្សាន្តតាមទីសាធារណៈអ្វីឡើយ
Connect with us

ថ្មីៗ

នាពេលចូលឆ្នាំខាងមុខនេះ កម្ពុជា ហាមឃាត់មិនឲ្យមានការប្រមូលផ្តុំគ្នា ជប់លៀង រាំកម្សាន្តតាមទីសាធារណៈអ្វីឡើយ

ភ្នំពេញ៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿត អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាមួយចំនួន ទៅកាន់នាយកដ្ឋាន-អង្គភាពជំនាញ និង ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ដើម្បីយកទៅអនុវត្ត ក្នុងពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខនេះ។ ក្នុងចំណោមបទបញ្ជាទាំងនោះ មានបទបញ្ជាមួយ ពាក់ពន្ធនឹងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

តាមរយៈសេចក្តីណែនាំ អគ្គស្នងការនគរបាលជាតិ ប្រាប់ទៅកងកម្លាំងក្រោមឱវាទក្នុងក្របខណ្ឌទូទាំងប្រទេសថា៖«ចាត់តាំងឲ្យមានកម្លាំងល្បាត ត្រួតពិនិត្យ ឬ ដាក់កម្លាំងឈរជើងក្នុងករណីចាំបាច់ ដើម្បីទប់ស្កាត់រាល់ការប្រមូលផ្តុំ ជួបជុំ រៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី ពិធីជប់លៀង រាំកម្សាន្ត នៅតាមទីសាធារណៈ និងតាមសហគមន៍…ព្រមទាំងការជួបជុំតាមបែបសាសនា នៅតាមទីវត្តអាមេរាម ព្រះវិហារ និង គោលដៅប្រារព្ធពិធីបែបសាសនាផ្សេងៗ»។​​ ប៉ុន្តែ លោកអគ្គស្នងការ បញ្ជាក់ថា  ការជួបជុំជាលក្ខណៈគ្រួសារក្នុងរូបភាពតូតចៗតាមគេហដ្ឋាន ត្រូវបានលើកលែង។

លើសពីនេះ លោក បានណែនាំកម្លាំងនគរបាល ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីក្តាប់ឲ្យបានអំពីវត្តមាននិងស្ថានភាពរបស់ពលករខ្មែរ ដែលវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីអប់រំនិងតាមដានពួកគេ លើការអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ម្យ៉ាងទៀត កម្លាំងនគរបាល ត្រូវមានវិធានការសង្គ្រោះ ពេលរកឃើញពលរដ្ឋណាម្នាក់ មានការសង្ស័យ ឬមានសញ្ញាផ្ទុកវីរុសកូវីដ-១៩ ៕

ប្រភព៖ kbn.news

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK