កំពុងមានតំរូវការច្រើនប្រយ័ត្នឲ្យមែនទែន! អាល់កុល​ក្លែងក្លាយរាប់​ម៉ឺន​លីត្រត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបដល់ទីតាំង នៅភ្នំពេញនិង​ខេត្ត​កណ្តាល
Connect with us

ថ្មីៗ

កំពុងមានតំរូវការច្រើនប្រយ័ត្នឲ្យមែនទែន! អាល់កុល​ក្លែងក្លាយរាប់​ម៉ឺន​លីត្រត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបដល់ទីតាំង នៅភ្នំពេញនិង​ខេត្ត​កណ្តាល

ទីតាំង​ស្តុក​មេ​តា​ណុល​ដើម្បី​ផលិត​អាល់កុល​ចំនួន​២​ទីតាំង ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​១​ក្រុម​ធ្វើ​ស្រាវជ្រាវ​រកឃើញ និង​ឈានដល់​ការចុះទៅ​បង្ក្រាប​នៅវេលា​ម៉ោង ៤និង៣០​នាទី ល្ងាច​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ ដោយបាន​ធ្វើការ​ដកហូត​យកបាន​ទឹក​មេ​តា​ណុល​ចំនួន​រាប់ម៉ឺន​លីត្រ ហើយ​គេ​បានដឹងថា ​អ្នក​នាំចូល​សារធាតុ​​​ ដោយ​ខុសច្បាប់​នោះ ​គឺជា​ជនជាតិ​ចិន និង​បានគេច​ខ្លួន​មុន​ពេលដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​ចុះទៅ​ដល់​។​

ទីតាំង​ទី​១ ស្ថិតនៅ​ផ្ទះ​លេខ​០២ ផ្លូវ​លេខ​០១A បុរី​ពិភពថ្មី​៣ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ទី​តាំងទី​២ ស្ថិតនៅ​ផ្ទះ​លេខ​១៨៨ ផ្លូវ​លេខ​១៣A ក្នុង​បុរី​ពិភពថ្មី​៣ ភូមិ​ត្រពាំង​សុ​ក្រុម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន ឈ្មោះ HUANG SHURONG។

សមត្ថកិច្ច ​បាន​ឲ្យ​ដឹងថា នៅ​ទី​តាំងទី​១ ខាង​រាជធានី​ភ្នំពេញ​មានការ​ដឹកនាំ​ដោយ​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក ឃឹម ស៊ុន​សូ​ដា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​កំបូល លោក ផាន់ លី​វ៉ា ក្រឡាបញ្ជី លោក ង៉ែត ចេក អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួងពាណិជ្ជកម្ម។ ដកហូត​បាន​មេ​តា​ណុល​មិនទាន់​ប្រើប្រាស់​ចំនួន ១០២​ធុង និង​មេ​តា​ណុល​ប្រើប្រាស់​រួចរាល់​ចំនួន ៨១​ធុង ដែល​ក្នុង​១​ធុងៗ​មាន​ចំណុះ​២០០​លីត្រ និង​អាល់កុល​ចំនួន​ប្រហែល ១០០​កាន ដែល​ក្នុង​១​កានៗ​ចំណុះ​៦០​លីត្រ​។​

ប្រភព​ដដែល​បាន​បន្តថា ចំណែក​ខាង​ទីតាំង​ទី​២ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល មានការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក លី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល និង លោក ង៉ែត ចេក អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួងពាណិជ្ជកម្ម និង​ចូលរួម​ដោយ​លោក ស ម៉េង អភិបាលរង​ស្រុក​អង្គស្នួល លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល លោក​វរសេនីយ៍ត្រី ស៊ូ វ៉ាន​ធឿន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អង្គស្នួល លោក​ស្រុង លីម​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក ប្រតិបត្តិ​ពេទ្យ​ស្រុក​អង្គស្នួល​។ ខណៈនោះ​កម្លាំង​រកឃើញ​មេ​តា​ណុល ចំនួន ៦៩​ធុង ដែល​ក្នុង​១​ធុងៗ​ចំណុះ​២០០​លីត្រ​និង​ប៊ីដុង​ចំណុះ ៣០​លីត្រ​ចំនួន ២០០​ប៊ីដុង​។​

សមត្ថកិច្ច​បានបញ្ជាក់​បន្ថែមទៀតថា ភ្លាមៗ​នោះ ​មន្ត្រី​ជំនាញ​ បានធ្វើ​ការពិសោធន៍​ជា​លទ្ធផល​រកឃើញថា សារធាតុ​ទឹក​មេ​តា​ណុល និង​អាល់កុល​ផលិត​រួច​នេះ អាច​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ទៅដល់​សុខភាព​អ្នក​ប្រើប្រាស់​យ៉ាងខ្លាំង​។​

សម្ភារៈ និង​សារធាតុ​មេ​តា​ណុល​ទាំងអស់ ត្រូវបាន​ប្រគល់ជូន​នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម ​ដើម្បីរក្សាទុក និង​គ្រប់គ្រង​បន្ត​និង​បិទ​ទីតាំង​ទាំង​២​នេះ ព្រមទាំង​បន្ត​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​ថៅកែ​ជនជាតិ​ចិន​ដែល​កំពុង​រត់​គេចខ្លួន​នោះដែរ៕

ប្រភពkampucheathmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK