តើ "ទារកស្បែកត្រី" ឬ "Harlequin Baby" បណ្តាលមកពីអ្វី ?
Connect with us

គួរដឹង

តើ “ទារកស្បែកត្រី” ឬ “Harlequin Baby” បណ្តាលមកពីអ្វី ?

កូនដែលសំរាលមកមានស្ថានភាពស្បែកបែបនេះ សូមមេត្តាបងប្អូនកុំមានការយល់ច្រលំបន្តទៀត មិនមែនបណ្តាលមកពី ម្តាយកំឡុងពេលពពេាះ លាបក្រែម លាបម្សៅ លាបឡេ ទេ ។

“Harlequin Baby / Harlequin Icthyosis
ទារកស្បែកត្រី”។ Harlequin Baby ត្រូវបានរកឃើញមុនដំបូងនៅឆ្នាំ 1750 ។ អាត្រាទារកដែលប្រឈមជួបបញ្ហានេះគឺ 1/ 30មុឺន ទារក ។

តើ ទារកដែលមាន Harlequin Baby បណ្តាលមកពីអ្វី ?
បណ្តាលមកពីកូនខូចហ្សេនពីកំណើត គឺ ហ្សេន ABCA12 នៅលើ ក្រូម៉ូស្យ៉ូមទី 2 ។ ការខូចហ្សេនរបស់កូនពីកំណើតនេះគឺបណ្តាលមកពីម្តាយខូចហ្សេន ABCA12 នេះមួយខ្សែ បូកនិង ឪពុកខូចហ្សេននេះមួយខ្សែដែរ ( ការខូចហ្សេនមួយខ្សែអត់អាចចេញជាជំងឺនេះទេ ទាល់តែខូចទាំង 2 ខ្សែ )

Harlequin Baby ធ្វើអេាយស្បែកកូនមានភាពមិនធម្មតា ស្បែកដុះក្រាស់តឹង នឹង ប្រះជាចង្អូរ ចង្អូរ ជាពិសេសប៉ះពាល់លើភ្នែកកូន ពិបាកក្នុងការដកដង្ហើម និង ងាយមេរេាគចូលញឹកញាប់ប្រឈមការបាត់បង់ជីវិត ។

តើកូនមានជំងឺប្រភេទនេះ អាចព្យាបាលអេាយជាដូចដើមវិញទេ ?
មកដល់សព្វថ្ងៃនេះគ្មានថ្នាំណាដែលអាចព្យាបាលជំងឺនេះជាទេ ។ អ្នកជំងឺត្រូវប្រើថ្នាំលាបលើស្បែក និង លេបជាប្រចាំ ។

តើការពិនិត្យអេកូកំឡុងពេលពពេាះអាចដឹងទេថាកូនខ្ញុំកើតជំងឺនេះ ?
ការពិនិត្យអេកូ យើងអាចសង្ស័យឃើញថា ភ្នែកកូនឃ្លាតឆ្ងាយចេញពីគ្នាខុសធម្មតា និង លាន, មាត់កូនហារជាប់ ហើយអណ្តាតកូនលានចេញមកក្រៅ ។ ករណីពិនិត្យអេកូឃើញថាកូនមានរូបភាពសង្ស័យ បែបនេះ យើង ត្រូវបូមទឹកភ្លេាះពីម្តាយ ដើម្បីពិនិត្យ DNA បញ្ជាក់អេាយច្បាស់ ។ កូនដែលមានជំងឺនេះ ក្រេាយសំរាលប្រឈមបាត់បង់ជីវិតខ្ពស់នៅមួយខែដំបូង៕

ប្រភព៖ Chetra Polyclinic & Julie Maternity

ដកស្រង់ដោយ៖ វេជ្ជបណ្ឌិត កម្ពុជា

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK