ជិតចូលឆ្នាំខ្មែរហើយ! មកដឹងពីរណ្តាប់ទទួលមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូត
Connect with us

គួរដឹង

ជិតចូលឆ្នាំខ្មែរហើយ! មកដឹងពីរណ្តាប់ទទួលមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូត

ប្រកាសមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូត ទោស័ក ចុល្លសករាជ ១៣៨២​ មហាសករាជ ១៩៤២​ពុទ្ធសករាជ ២៥៦៤ គ្រិស្តសករាជ ២០២០ ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងទៅហើយបាន ២៥៦៣ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត​ ទោស័កតទៅចូលពុទ្ធ​សករាជ ២៥៦៤ ។

សង្ក្រាន្តឆ្នាំថ្មីនឹងចូលមកដល់នៅវេលាម៉ោង២០:៤៨​នាទី​យប់​ ថ្ងៃចន្ទ័​ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០ ។
ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវ​ព្រះ​កាណ៌ដោយសៀតផ្កាអង្គាបុស្ប​ អាភរណៈ​ទ្រង់ពាក់កែវមុក្តា(គុជខ្យង) ភក្សាហារទ្រង់សោយតេលំ​(ប្រេងរុក្ខជាតិ)ទ្រង់អាវុធ​
ព្រះហស្តស្តាំទ្រង់ព្រះខ័ន​
ព្រះហស្តឆ្វេងទ្រង់យដ្ឋិ​ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃ ជាពាហនៈ (សត្វខ្លា)។

អំពីគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីឆ្នាំជូតទោស័ក

ចំពោះប្រជារាស្ត្រធម្មតាគួររៀបរានទេវតានៅខាងមុខផ្ទះក្រាលសំពត់ពណ៌ស រៀបបាយសីត្រឹម ៥ ថ្នាក់ចុះបាយសីបញ្ចា ស្លាធម៌ ក៏ល្មមសមគួរ។
ទឹកអប់ប្រេងម្សៅនិងទឹកស្អាតមួយមុខមួយគូ ចំពោះផ្លែឈើគ្រឿងដង្វាយ ១២មុខ ៧មុខ ៥មុខ ៣មុខទៅតាមធនធានរាងៗខ្លួន ។
ដោតទៀនព្រមប្រដាប់ដោយភួងផ្កានៅលើបាយសីនិងដង្វាយ។

វេលាទេវតាចុះ
គ្រប់ក្រុមគ្រួសារត្រូវសម្អាតចិត្តសម្អាតកាយ បន្ទោរបង់ឧបទ្រពចង្រៃរួច សមាទានសីលនិងដាក់ចិត្តទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹករួចចប់ពិធីទទួលទេវតាឆ្នាំថ្មី…….! ។

អត្តបទដោយ ទេវធីតាសង្ក្រាន្ត

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK