ក្រោយរងផលប៉ះពាល់ធ្ងន់! ពេលនេះស្រទាប់អូហ្សូនរបស់ផែនដី កំពុងជួសជុលផ្នែកប្រហោងរបស់វា ឡើងវិញហើយ
Connect with us

ថ្មីៗ

ក្រោយរងផលប៉ះពាល់ធ្ងន់! ពេលនេះស្រទាប់អូហ្សូនរបស់ផែនដី កំពុងជួសជុលផ្នែកប្រហោងរបស់វា ឡើងវិញហើយ

បរទេស៖ ជិត ៣៣ ឆ្នាំមុន ប្រទេសចំនួន ១៩៧ បានចុះហត្ថលេខាលើអនុសញ្ញាម៉ុងត្រេអាល់ ១៩៨៧។ បីទសវត្សក្រោយមក យើងកំពុងទទួលបានអត្ថប្រយោជន៍ ដែលស្រទាប់អូហ្សូននៅលើតំបន់អង់តាក់ទិក ហាក់ដូចជាកំពុងជួសជុលឡើងវិញ។

នៅឆ្នាំ ១៩៨៥ អ្នកវិទ្យាសាស្ដ្របានរកឃើញប្រហោងដ៏ធំមួយ នៅក្នុងស្រទាប់អូហ្សូន ដែលបណ្ដាលមកពីការប្រើប្រាស់របស់មនុស្ស នៃសារធាតុមួយដែលត្រូវបានគេស្គាល់ថា chlorofluorocarbons (CFCs)។ សារធាតុនេះត្រូវបានគេរកឃើញនៅក្នុង ស្ព្រាយបាញ់សក់ ទូទឹកកក និងកំប៉ុងបាញ់ថ្នាំជាច្រើនទៀត។ វាអាចបំផ្លាញស្រទាប់អូហ្សូនយ៉ាងធ្ងន់ធ្ងរ ដែលនៅក្នុងឆ្នាំ ១៩៨៧ កិច្ចព្រមព្រៀងជាអន្ដរជាតិហៅថា «អនុសញ្ញាម៉ុងត្រេអាល់» ត្រូវបានអនុម័ត។

យោងទៅតាមអ្នកវិទ្យាសាស្ដ្រ ស្ថានភាពនៃស្រទាប់អូហ្សូនមានការផ្លាស់ប្ដូរយ៉ាងខ្លាំង នៅក្នុងចរន្ដអាកាស ដែលគេហៅថា jet steams ដែលរសាត់ទៅកាន់ប៉ូលខាងជើងនិងខាងត្បូងរបស់ផែនដី នៅរយៈកម្ពស់ខ្ពស់។ ដោយសារតែការថយចុះនៃអូហ្សូន jet steams ទាំងនេះបានរសាត់ហួសទៅតំបន់ខាងត្បូងច្រើនជាងពេលធម្មតា ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ នៅអាមេរិកខាងត្បូង អាហ្វ្រិកខាងកើត និងអូស្ត្រាលី និងការផ្លាស់ប្ដូរចរន្តមហាសមុទ្រនិងទឹកប្រៃ។

ទោះជាយ៉ាងណា ការសិក្សានៅក្នុងឆ្នាំ ២០២០ នេះ ពីសាកលវិទ្យាល័យ  University of Colorado Boulder បាននិយាយថា កាលពីឆ្នាំមុន ប្រហោងអូហ្សូនបានរួមតូចជាងគេបំផុត ចាប់តាំងពីវាត្រូវបានគេរកឃើញ នៅទសវត្សឆ្នាំ ១៩៨០។ របាយការណ៍ឆ្នាំ ២០១៨ ពីអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រហោងស្រទាប់អូហ្សូនអាចនឹងត្រូវបានជួសជុលទាំងស្រុងនៅឆ្នាំ ២០៦០ ហើយនៅតំបន់ខ្លះនៃពិភពលោក វាអាចនឹងផ្សះលឿនជាងនេះ នៅឆ្នាំ ២០៣០៕

ប្រភព៖ www.khmerload.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK