ហោរាបារាំង Nostradamus ដែលទាយឆុតថាហ៊ីត្លែរនឹងឡើងកាន់អំណាចនៅអាល្លឺម៉ង់ ទស្សន៍ទាយឃើញតាំងពី៥០០ឆ្នាំមុនអំពីគ្រោះកាចនៅក្បែរទីក្រុងរ៉ូម
Connect with us

គួរដឹង

ហោរាបារាំង Nostradamus ដែលទាយឆុតថាហ៊ីត្លែរនឹងឡើងកាន់អំណាចនៅអាល្លឺម៉ង់ ទស្សន៍ទាយឃើញតាំងពី៥០០ឆ្នាំមុនអំពីគ្រោះកាចនៅក្បែរទីក្រុងរ៉ូម

អ្នកឆ្លងវីរុសកូរ៉ូណាគិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ បានកើនឡើងដល់ចំនួន ៨០.៥៨៩ ករណី និងអ្នកស្លាប់មានចំនួន​ ៨.២១៥ នាក់ហើយនៅក្នុងប្រទេសអ៊ីតាលី ដែលវាជាតួលេខដ៏ខ្ពស់បំផុតនៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែមានរឿងដ៏ភ្ញាក់ផ្អើលមួយបានលេចឡើងនៅលើបណ្តាញសង្គម ដោយមានមនុស្សជាច្រើនមានចម្ងល់ថាតើហោរាឈ្មោះ Nostradamus ពិតជាបានទាយដឹងទុកមុនឬយ៉ាងណាកាលពី ៥០០ឆ្នាំមុន ពេលដែលគាត់ទស្សន៍ទាយពី “គ្រោះកាចជាច្រើន” នៅក្នុងប្រទេសអ៊ីតាលី?

ថ្វីបើអ្នកវិទ្យាសាស្រ្តជឿថា ជំងឺកូវីដ១៩ មានប្រភពកើតចេញពីសត្វព្រៃចម្លងមកមនុស្សក្តី ក៏ប៉ុន្តែទ្រឹស្តីនានា និងពាក្យចចាមអារ៉ាមជាច្រើននៅតែកើតមាននៅលើអ៊ីនធឺណេត។​

មនុស្សជាច្រើនបានអះអាងថា វីរុសកូរ៉ូណាថ្មីបានផ្ទុះចេញពីគឺអាវុធជីវសាស្រ្តដែលបានធ្លាយចេញពីមន្ទីរពិសោធន៍សម្ងាត់នៅក្នុងទីក្រុងវូហាន ប្រទេសចិន ខណៈដែលចិនឯណោះវិញក៏បានចោទប្រកាន់ថាទាហានអាមរិកជាអ្នកនាំវីរុសមួយនេះចូលទៅក្នុងទឹកដីរបស់ខ្លួន។ 

ងាកមកមើលផ្នែកអប្បិយជំនឿវិញ អ្នកកាន់សាសនាគ្រិស្តមួយចំនួនបានអះអាងថា វីរុសកូរ៉ូណាជាប់ទាក់ទងជាមួយនឹងទំនាយក្នុងគម្ពីរគ្រិស្តចំនួនពីរក្បាល ឈ្មោះ Bible’s Book of Revelation និង Second Coming of Christ។  ក៏មានទ្រឹស្តីដោយឡែកផ្សេងទៀតផងដែរ ដែលមនុស្សជាច្រើនជឿថា វីរុសរាតត្បាតមួយនេះត្រូវបានទស្សន៍ទាយដឹងមុននៅក្នុងសតវត្សរ៍ទី១៦ ដោយហោរាសាស្រ្តដ៏ល្បីល្បាញរបស់បារាំងលោក Michel de Nostredame ឬ Nostradamus ដែលគេបានទទួលស្គាល់ចំពោះការទស្សន៍ទាយដ៏ឆុតរបស់គាត់អំពីវិនាសកម្មរបស់ពិភពលោក។

លោក Nostradamus ត្រូវបានគេកោតសរសើរចំពោះការទស្សន៍ទាយអំពីការឡើងកាន់អំណាចរបស់ អាដូហ្វ ហ៊ីត្លែរ និងអគ្គិភ័យដ៏ធំបំផុតរបស់អង់គ្លេស ហៅថា Great London Fire នៅឆ្នាំ ១៦៦៦។

ប៉ុន្តែតើអ្វីដែល Nostradamus ត្រូវបានគេសន្មត់ថាគាត់បានទស្សន៍ទាយត្រូវអំពីជំងឺរាតត្បាតកូវីដ១៩?

មិនមានអ្វីនៅក្នុងសំណេរដោយផ្ទាល់ដៃរបស់ Nostradamus ដែលបញ្ជាក់ពីឈ្មោះដ៏ពិតប្រាកដពីកូវីដ១៨នោះទេ។ ទោះជាយ៉ាងណាក្តី នៅក្នុងនោះមានការលើកឡើងពីជំងឺនិងការរាតត្បាតនៅក្នុងតំបន់ជាក់លាក់។ លោក Nostradamus បានសរសេរទំនាយ និងការព្យាករណ៍ដែលរំពឹងទុករបស់គាត់នៅក្នុងកំណាព្យបួនជួរ។ នៅក្នុងអត្ថបទមួយ Nostradamus បានព្រមានអំពី “គ្រោះកាចជាច្រើនកើតមកលើមនុស្សជាតិ” នៅជិតទន្លេ Tiber ដែលហូរកាត់ទឹកដីទីក្រុងរ៉ូមរបស់អ៊ីតាលី។

ក្នុងឃ្លាមួយឈ្មោះថា “In Century V, Quatrain 63” លោក Nostradamus បានសរសេរថា “ពីអ្នកមានរហូតដល់អ្នកក្រសុទ្ធតែនាំគ្នារអ៊ូ ទូកត្រូវគេបោះបង់ចោលក្នុងចំណោមពួកឡាទីន (ជនជាតិដើមអ៊ីតាលី) រងា ស្រេកឃ្លាន រលកបោកបក់ជាច្រើន។ មិនឆ្ងាយពីទន្លេ Tiber នៅលើដីមានប្រឡាក់ទៅដោយឈាម។ ហើយគ្រោះកាចផ្សេងៗនឹងកើតមកលើមនុស្សជាតិ”។

ផ្អែកទៅលើសំណេរខ្លីៗមួយតែ គេមិនច្បាស់នោះទេថាតើហោរាសាស្រ្តជនជាតិបារាំងរូបនេះចង់មានន័យថាដូចម្តេច ពេលដែលគាត់បានព្រមានពីគ្រោះកាច។ ទោះជាយ៉ាងណាក្តី កូវីដ១៩ គឺមិនមែនជាគ្រោះអាសន្នជាសកលជាលើកដំបូងនោះទេដែលបានកើតឡើង ចាប់តាំងពីការស្លាប់របស់លោក Nostradamus នៅក្នុងឆ្នាំ១៥៦៦។

ប៉ុន្តែនៅតែមានមនុស្សជឿថា លោក Nostradamus បានដឹងពីជំងឺរាតត្បាតនេះកាលពីជិត ៥០០ឆ្នាំមុន។ អ្នកលេង Twitter ម្នាក់ឈ្មោះ David “Baker” Wooderson បានសរសេរថា “វីរុសកូរ៉ូណាហាក់ដូចជាសង្រ្គាមវីរុសមួយ… Nostradamus បានទស្សន៍ទាយថា ចិននឹងប្រើប្រាស់សង្គ្រាមវីរុសតទល់នឹងអាមេរិក… ជាមួយកំណើនសេដ្ឋកិច្ចអាមេរិកកើនឡើងខ្លាំង និងសេដ្ឋកិច្ចចិនដួលរលំ? លើសពីនេះ ការបោះឆ្នោត ២០២០ នៅទីនេះទៀត? មានរឿងចៃដន្យច្រើនណាស់។ ចំពោះខ្ញុំ ខ្ញុំសូមកុំឱ្យរឿងទាំងនោះជាការពិតទៅចុះ!”។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ទៀតបាននិយាយថា “Nostradamus និងទំនាយជាច្រើន និងការទស្សន៍ទាយអំពីអនាគតពីអតីតកាលបាននិយាយរួចហើយថា អាហ្វ្រិកនឹងក្លាយជាអរិយធម៌ចុងក្រោយរបស់ពិភពលោក។ វីរុសកូរ៉ូណាធ្វើឱ្យខ្ញុំគិតក្នុងចិត្តថា មេរោគនេះបានកើតមានជាយូរមកហើយ ខណៈមនុស្សខ្លះយល់ថាដល់ពេលត្រូវយកមេរោគនេះមកប្រើហើយ”៕

ប្រភព៖ Express.co.uk

ដកស្រង់ដោយ៖ khmeread.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK