វិធីសាស្ត្ររៀបចំការចំណាយទាំង ៥ ដែលយុវជនគួរយល់ដឹង
Connect with us

គួរដឹង

វិធីសាស្ត្ររៀបចំការចំណាយទាំង ៥ ដែលយុវជនគួរយល់ដឹង

ជាក់ស្តែងយុវជននាសម័យបច្ចុប្បន្ននេះមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេក្នុងការបែងចែកចំណាយ និងប្រាក់ចំណូលរបស់ខ្លួន ទាំងនេះអាចមក ពីការចំណាយលើសំភារៈនិយមជ្រុលពេកឬក៏យ៉ាងណា? ក្នុងវ័យនេះ យុវជនសំខាន់ណាស់ក្នុងការរៀបចំទុកដាក់ចំណូល និងចំណាយរបស់ ខ្លួនឱ្យបានល្អ ព្រោះនេះជាកំហុសដ៏ធំដែលយុវជនសម័យនេះ មិនបាន គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អ ថាតើត្រូវចំណាយប៉ុន្មានសម្រាប់ ខែនេះ ហើយទៅលើអ្វីខ្លះ តើចាំបាច់ខ្លះដែរឬទេ? ទាំងនេះសុទ្ធតែជាអ្វី ដែលក្នុងវ័យជាយុវជនត្រូវគិត និងកែលំអរឡើងវិញ។ ដូចនេះ ខាងក្រោមនេះជាវិធីសាស្រ្ត ដើម្បីរៀនរៀបចំហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានល្អ៖

២០% សម្រាប់វិនិយោគលើអនាគតខ្លួនឯង
សម្រាប់ខ្លួនដែលកំពុងធ្វើការឱ្យគេ ការសន្សំដើម្បីយកលុយនោះទៅ វិនិយោគគឺជារឿងមួយដែលសំខាន់បំផុតសម្រាប់អនាគតខ្លួនឯងផ្ទាល់។ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក៏ដូចជាបម្រុងសម្រាប់ហានិភ័យ ណាមួយផងដែរ។ មួយវិញទៀត ប្រសិនបើអ្នកមានបំណង់ចង់រកស៊ីខ្លួនឯង អ្នកក៏ត្រូវតែដម្លើងភាគរយនៃការសន្សំសម្រាប់បើកអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

៤០% ក្នុងការចំណាយប្រចាំថ្ងៃ
សម្រាប់៤០%ក្នងការចំណាយប្រចាំថ្ងៃ ប្រាកដណាស់វាក៏គួរសមដែរ ព្រោះ ចំនួននេះ វាមិនរាប់បញ្ជូលទាំងការចំណាយលើដំណើរកំសាន្ត សំភារៈ (សម្លៀកបំពាក់) ឬការចំណាយ លើអ្វីដែលបន្ទាន់នោះទេ។ ក្នុងវិធីនេះ អ្នកត្រូវយកចំនួន៤០% ទៅបែងចែក ទៅជា៣០ ថ្ងៃគិតជាមធ្យម ហើយអ្នកនឹងឃើញពីការចំណាយប្រចាំថ្ងៃរបស់អ្នកហើយ តែប្រសិន បើមិនគ្រប់ ឬច្រើនពេក អ្នកក៏អាចបន្ថែម ឬបន្ថយការចំណាយនេះបានដែរ ព្រោះ វាក៏អាស្រ័យលើប្រាក់ចំណូលរបស់អ្នកផងដែរ។

១៥%សម្រាប់ដំណើរកំសាន្ត ឬកម្មវិធីផ្សេងៗ
ខំធ្វើការប៉ុណ្ណាក៏ត្រូវការពេលលំហែដែរ ដូចនេះអ្នកត្រូវចេះរៀបចំ និងដាក់កំហិតខ្លួនឯងលើការលំហែកាយផងដែរ កុំឱ្យច្រើនពេក ហើយក៏កុំឱ្យតិចពេក។ ការជួបជុំមិត្តភក្តិចូលរួមពិធីជប់លៀងមង្គលការ គឺជារឿងដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន។ ដូច្នេះការបែងចែកការចំណាយ១០% សម្រាប់រឿងទាំងនេះគឺសាកសមបំផុត។

១៥%លើការសិក្សារផ្សេងៗ
ទោះបីជាអ្នកបានបញ្ចប់កាសិក្សារក្នុងកម្រិនណាក៏ដោយ មិនថាខ្ពស់ ឬទាបនោះទេ អ្នកក៏នៅតែត្រូវសិក្សាររៀនសូត្រជាប្រចាំ ព្រោះការសិក្សារសម្រាប់មនុស្សរៀនមិនចេះចប់នោះទេ។ ដូចនេះហើយ ១៥%នេះ វាល្មមដើម្បីឱ្យអ្នកអាចចំណាយលើការសិក្សារផ្សេងៗ ដែលខ្លួនចង់រៀនបានហើយ ព្រោះការចង់ចេះចង់ដឹងរបស់មនុស្ស គ្មានដែនកំណត់នោះទេ។ ការរៀនសូត្រវាទូលំទូលាយណាស់ ហើយក្នុងនោះអ្នកក៏អាចរៀនតាមរយៈសិក្ខាសិលា ឬរកទិញសៀវភៅ សម្រាប់អានក៏រឹតតែល្អ។

១០%ក្នុងការចំណាយផ្សេងៗ
ចំនួននេះវាសាកសមក្នុងការចំណាយលើសំភារៈដូចជា សំលៀកបំពាក់ គ្រឿងអេឡិត្រូនិច (សន្សំនៃចំណាយ១០%នេះ) ឬ ប្រើប្រាស់សម្រាប់ថ្នាំ សង្គូវជាដើម៕

អត្ថបទ៖ ប៊ុនហ៊ាង

ប្រភព៖ business-record.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK