ត្រូវដឹង! ៤ ចំណុចសម្រាប់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តប្រឆាំងនឹងជំងឺកូវីដ១៩
Connect with us

គួរដឹង

ត្រូវដឹង! ៤ ចំណុចសម្រាប់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តប្រឆាំងនឹងជំងឺកូវីដ១៩

ដើម្បី​កាត់​បន្ថយ​ការ​ព្រួយបារ​ម្ភ​ និងការភ័យ​ ក្នុងអំឡុង​ពេលជំងឺកូវីដ១៩​កំពុងផ្ទុះឡើង​ លោក ស៊ាង លាប​ អ្នកចិត្តវិទ្យា​ អ្នកផ្តល់ប្រឹក្សា និងជាអ្នក​សម្របសម្រួល​គម្រោង​របស់​អង្គការចិត្ត​សង្គម​ អន្តរវប្បធម៌​(TPO)​ បានផ្តល់​ជាអនុសាស្ត្រចំនួន​ ៤ចំណុច​ ក្នុងការថែទាំ​សុខភាពផ្លូវកាយ​ និងផ្លូវចិត្តឱ្យបានរឹងមាំ។​

ការបរិភោគ ត្រូវគិតគូរ​ពីរបបអាហារ​ឱ្យបានត្រឹមត្រូវ​ បរិភោគ​អាហារ​មានអនាម័យ​ និងមាន​ជីវជាតិ​ ដែល​មានសារៈ​ប្រយោជន៍​សម្រាប់សុខភាព។​ អាហារទាំងនោះអាចជួយធ្វើ​ឱ្យសុខភាព​យើង​បានរឹងមាំ។​

លំហាត់ប្រាណ សូមហាត់ប្រាណ​ឱ្យបានពី៣០​ ទៅ៦០នាទី​ក្នុង១ថ្ងៃ​ (វាផ្តល់ប្រយោជន៍​ទាំងផ្លូវ​កាយ​និង​ផ្លូវចិត្ត)។​ នៅពេលធ្វើ​សកម្មភាព​ឲ្យចេញ​ ញើស​ ខួរក្បាល​នឹង​បញ្ចេញ​ជាតិគីមី​ធម្មជាតិ​ឈ្មោះអង់​ដូហ្វីន​ ដែល​ជាតិ​គីមី​នេះ​ធ្វើឱ្យ​​អារម្មណ៍​ល្អ​និងស្រស់ថ្លា​ ហើយ​អាច​យក​ឈ្នះ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​បានដែរ។​ លើស​ពី​នេះ​ការហាត់​ប្រាណ​គឺជួយ​ឲ្យសុខភាព​ផ្លូវកាយកាន់តែរឹងមាំ។​

ដំណេក សូមគេង​ឱ្យបាន​គ្រប់គ្រាន់​ (ជាមធ្យម៧ម៉ោង) (វាផ្តល់ប្រយោជន៍ទាំងផ្លូវកាយនិងផ្លូវចិត្ត)។ បើមាន​បញ្ហា​រឿង​ដំណេក​ បណ្តាល​មក​ពីការ​ព្រួយបារម្ភ​ ឬការភ័យខ្លាច​ សូម​ស្វែង​រក​ការ​ពិគ្រោះឬ​ការផ្តល់​ប្រឹក្សាពីអ្នកជំនាញ​សុខភាព​ផ្លូវចិត្ត​ ជៀសវាង​ប្រើថ្នាំ​ងងុយ​គេង​ដោយចិត្តឯង។​

កម្លាំងចិត្ត សូម​ពង្រឹង​កម្លាំង​ចិត្តឱ្យរឹងមាំ។​ កម្លាំងចិត្តខ្លាំង គឺជួយឲ្យ​ប្រ​ព័ន្ធការពារ​ខ្លាំងដែរ។​ សេចក្តីស្រលាញ់​ជាប្រភព​កម្លាំងចិត្ត។​

លោក ស៊ាង លាប បាន​បញ្ជាក់ថា​ ការភ័យ​ខ្លាចមាន​ពីរប្រភេទ​ ទី១«ការភ័យខ្លាចធម្មតា» មានន័យថា វាជួយ​ឲ្យអ្នក​ប្រយ័ត្ន​ប្រយែង​ ជួយឲ្យអ្នក​មានសុវត្ថិភាព​ និងចេះ​ការពារជាងមុន។​ រីឯការភ័យ​ខ្លាចទី២​ គឺ    «ការភ័យខ្លាចមិនធម្មតា» វាជាការប៉ះពាល់ ឬរំខានដល់មុខងារ​នៃផ្លូវចិត្ត​របស់អ្នក​ ជាពិសេស​ប៉ះពាល់ដល់​ដំណេក​តែម្តង។​ ការភ័យខ្លាចមិន​ធម្មតានេះ​ បានបំផ្លាញ​កម្លាំងចិ​ត្ត ហើយធ្វើឱ្យផ្លូវចិត្ត​លែងរឹងមាំ   បណ្តាល​ឱ្យប្រព័ន្ធកា​រពារចុះ​ខ្សោយ ដែលងាយ​ផ្តល់ឱកាសឱ្យ​មេរោគចូល​ក្នុងខ្លួន​ ឬឆ្លងជំងឺផ្សេងៗ៕

ប្រភព៖ lotus-radio.com   

មតិយោបល់

ពីនេះពីនោះ4 weeks ago

មហាសប្បុរសពិតៗ ! ជនពិការដៃទាំងទ្វេរម្នាក់ សន្សំប្រាក់រាប់ឆ្នាំពីការសុំទាន ទិញដី ៥០ហិតា ពុះឡូត៍ចែកជូនអ្នកក្រីក្រ ៣០០គ្រួសារ

គួរដឹង4 weeks ago

មិនធម្មតាទេ ម្លូជាឱសថដ៏ពូកែ និងមានគុណសម្បត្តិដល់ម្លឹង!!!

ពីនេះពីនោះ4 hours ago

ឈប់យល់ច្រឡំទៅ ណូយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើការសំណង់ទេ លោកកំពុងរស់នៅវីឡាយ៉ាងស្កឹមស្កៃ !

ទាក់ទាញ4 weeks ago

​មិនដែលដឹងសោះ! ព្រះមហាក្សត្រខ្មែរទ្រង់មានរាជដំណាក់ប្រវត្តិសាស្ត្រមួយ ដែលសេនា​ប្រមុខ​ដ៏ឆ្នើម គីម​ អ៊ីល​សុង​ កូរ៉េខាងជើងកសាងថ្វាយ

ពីនេះពីនោះ4 weeks ago

ពិតជាក្ដុកក្ដួលណាស់ ! រឿងរ៉ាវជីវីតដ៏ជូរចត់របស់ សោម ស្រីនាថ ត្រូវបានលាតត្រដាង

Trending

Copyright © 2019 ANARCHAK