សៀវភៅ ៥ក្បាល ដែលអាចផ្លាស់ប្តូរការគិត ហើយបំផុសសក្តានុពលក្នុងខ្លួនអ្នកឲ្យខ្លាំងក្លា
Connect with us

គួរដឹង

សៀវភៅ ៥ក្បាល ដែលអាចផ្លាស់ប្តូរការគិត ហើយបំផុសសក្តានុពលក្នុងខ្លួនអ្នកឲ្យខ្លាំងក្លា

យុវជនខ្មែរភាគច្រើន បានរស់នៅក្នុងការគិតដ៏ច្របូកច្របល់ គ្មានលំនឹងពិតប្រាកដ ។ ពួកគេច្រើនតែយល់ឃើញ ឬធ្វើតាមទំនោររបស់សង្គម គឺសង្គមស្រុកខ្មែរតែម្តង ។ ឧទាហរណ៍៖ គេតែងតែយល់ថា ដើម្បីបង្កើតទំនាក់ទំនងល្អ នៅកន្លែងធ្វើការ កន្លែងរកស៊ី ឬបង្កើតមិត្តភាពល្អ គឺត្រូវតែឧស្សហ៍ជួបជុំគ្នាផឹក ។ ការផឹកស៊ីជាប្រពៃណីដើម្បីភ្ជាប់ទំនាក់ទំនងយ៉ាងពេញទំហឹងនៅស្រុកខ្មែរ ។​ ផ្ទុយទៅវិញ បើយើងសង្កេតមើលអតីតអច្ឆរិយប្រទេសមួយនេះ គឺយើងមិនដែលឃើញគេជូនវត្ថុអនុស្សាវរីយ៍ជាសៀវភៅ សោះឡើយ ។​ បើយើងគិតថយក្រោយ ទៅកាលពីជាង ១០០០ឆ្នាំមុន បើដូនតាខ្មែរ រវល់តែជុំគ្នាផឹក និងមិនដែលកាន់តែសៀវភៅបែបនេះ ប្រហែលជា គ្មានឡើយប្រាង្គប្រាសាទដ៏អស្ចារ្យ ចម្លាក់វប្បធម៌ និងប្រពៃណីខ្មែរមានរូបរាងដ៏រស់រវើកគ្មានពីរបែបនេះទេ ។

ចុះតើសៀវភៅអ្វីដែលអាចបំផុសស្មារតី បង្កើតទម្លាប់ខ្លាំងក្លា ផ្លាស់ប្តូរការគិតអវិជ្ជមាន បំផុសសក្តានុពលក្នុងខ្លួន និងបង្កើតធនធានមនុស្សថ្មីសម្រាប់កម្ពុជា?

ថ្ងៃនេះ eBook សូមណែនាំសៀវភៅប្រាំក្បាល ដែលនឹងធ្វើឲ្យជីវិតអ្នកផ្លាស់ប្តូរ ប្រសិនបើអ្នកអនុវត្តបានយ៉ាង ខ្ជាប់ខ្ជួន ។

សៀវភៅទី១៖ “ឥទ្ធិពលនៃការគិតវិជ្ជមាន”

សៀវភៅ “ឥទ្ធិពលនៃការគិតវិជ្ជមាន” គឺជាតម្រាប្រចាំកាយ ដើម្បីត្រួសត្រាយនូវរាល់ឧបសគ្គនានា និងសម្រេចឲ្យបាននូវសេចក្តី​សុខសុភមង្គល។ អ្នកត្រូវការសម្រាប់សម្រេចបានសេចក្តីសុខ និងយកឈ្នះរាល់ឧបសគ្គលំបាកនានា ។ ចរិតលក្ខណៈជះឥទ្ធិពលដល់ជំនឿ និងការរស់នៅប្រចាំថ្ងៃរបស់អ្នក ហើយសៀវភៅមួយក្បាលនេះនឹងជួយបំភ្លឺផ្លូវដើម្បីផ្លាស់ប្តូរវិថីជីវិត ។ ប្រសិនបើអ្នកផ្តោតលើការគិតវិជ្ជមាន អ្នក នឹងទទួលបានលទ្ធផលវិជ្ជមាន ។

សៀវភៅទី២៖ “អាម្មរណ៍ឆ្លាតវៃ”

សៀវភៅ ភាពឆ្លាតវៃខាងអារម្មណ៍ (Emotional Intelligence) ជាសៀវភៅដែលល្បីល្បាញបំផុតក្នុងពិភពលោក ដែលបានលក់ដាច់ជាង ៥លានក្បាល ។វាបានបង្ហាញពីធម្មជាតិនៃបញ្ញាផ្លូវអារម្មណ៍ ហើយនិងឥទ្ធិពលដែលមានមក លើជីវិតប្រចាំថ្ងៃរបស់យើង ។ វាក៏បានគូសបង្ហាញពីវិធីធ្វើឲ្យភាពឆ្លាតវៃខាងអារម្មណ៍កាន់តែមានភាពចាស់ទុំ និងវិធីដើម្បីធ្វើឲ្យវាកាន់តែប្រសើរឡើង ។ សៀវភៅនេះក៏បានបង្ហាញពីទំនាក់ទំនង រវាងភាពជោគជ័យ សមត្ថភាពនៃ ចំណេះដឹង និងទស្សនវិស័យវិជ្ជមានដើម្បីបង្កើនគុណភាពជីវិត ។

សៀវភៅទី៣៖  “ទម្លាប់ទាំង ៧ របស់មនុស្សជោគជ័យ”

សៀវភៅ “ទម្លាប់ទាំង ៧ របស់មនុស្សជោគជ័យ” ឆ្នាំ ១៩៨០ គឺជា សៀវភៅក្បួនច្បាប់ដ៏មានឥទ្ធិពលបំផុតដើម្បីអភិវឌ្ឍន៍ទម្លាប់ឆ្ពោះ ទៅរកភាពជោគជ័យ ។ នៅពេលដែលអ្នកយកគោលការណ៍ ទាំង នេះមកអនុវត្តយ៉ាងខ្ជាប់ខ្ជួន នោះអ្នកនឹងទទួលបានជោគជ័យដ៏ មហិមាក្នុងជីវិតផ្ទាល់ខ្លួន ក៏ដូចជាអាជីពការងារ ។ មានមនុស្សរាប់លាននាក់គាំទ្រយ៉ាងពេញទំហឹងទៅលើគោលការណ៍ ដែលអាចផ្លាស់ប្តូរទម្លាប់របស់គេ និងធ្វើឲ្យជីវិតពួកគេមានការផ្លាស់ ប្តូរទៅរកភាពជោគជ័យ ។

សៀវភៅទី៤៖ “ភាពជាអ្នកដឹកនាំកម្រឹត៥”

សៀវភៅ “ភាពជាអ្នកដឹកនាំកម្រឹត៥” គឺជាមគ្គុទេសក៍នាំផ្លូវអ្នកទៅកាន់ភាពជាអ្នកដឹកនាំ​ដោយសន្សឹមៗ ។ អ្នកនិពន្ធបានលើកយករឿង ខ្លីៗ ដ៏គួរឲ្យចាប់អារម្មណ៍ និងសម្រង់សម្តីដ៏មានអត្ថន័យ ចេញពីអ្នក ដឹកនាំជោគជ័យជាច្រើននាក់ ។ សៀវភៅនេះដែរក៏បង្ហាញពីផល   លំបាកមួយចំនួនដែលបានទាញអ្នកឲ្យធ្លាក់ក្នុងអន្ទាក់នៃភាពអស់សង្ឃឹម ហើយប្រាប់នូវគន្លឹះសំខាន់ៗ ដើម្បីយកឈ្នះលើឧបសគ្គទាំង នោះ ។

សៀវភៅទី៥៖ “ប្ញទ្ធានុភាពនៃអនុសតិម្បជញ្ញៈ”

សៀវភៅ “ប្ញទ្ធានុភាពនៃអនុសតិម្បជញ្ញៈ” (១៩៦៣) បានជួយអ្នកអាន រាប់លាននាក់នៅជុំវិញពិភពលោក ដោយបានបំផុសអនុសតិសម្ប- ជញ្ញៈ របស់ពួកគេ និងស្វែងរកសុភមង្គលពិតនៅក្នុងដំណើរការ  នោះ ។ សៀវភៅនេះ នឹងចែករំលែករឿងពិតដែលបំផុសស្មារតី និងបច្ចេកទេសដ៏មានប្រសិទ្ធភាពដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់អាជីពការងារ ជីវិតស្នេហា និងសុខភាពទូទៅ ។

សៀវភៅទាំងប្រាំក្បាលនេះ ជាមេសៀវភៅ ដែលយុវជនខ្មែរចាំបាច់ត្រូវអាន​ដើម្បីដាស់ស្មារតី និងបំផុសសក្តានុពលក្នុងខ្លួនរបស់គេឲ្យខ្លាំងក្លា ។ បើចង់បានសៀវភៅប្រាំក្បាលនេះ eBook ជូនកាដូរ [ 30%OFF ] បំពេញ Coupon នេះពេលអ្នកទិញលើគេហទំព័រនេះ នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃហើយ៕

ដោយក្រុមការងារ eBook Cambodia

ប្រភព៖ ebook-cambodia.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK