គួរយល់ដឹង! អត្ថន័យអក្សរកាត់ ភីអិលស៊ី (Plc.) ឬ ខូអិលធីឌី (Co., Ltd.) ប្រភេទនៃក្រុមហ៊ុននីមួយៗ
Connect with us

គួរដឹង

គួរយល់ដឹង! អត្ថន័យអក្សរកាត់ ភីអិលស៊ី (Plc.) ឬ ខូអិលធីឌី (Co., Ltd.) ប្រភេទនៃក្រុមហ៊ុននីមួយៗ

ប្រសិនបើលោកអ្នកធ្វើការចាប់អារម្មណ៍ទៅលើឈ្មោះក្រុមហ៊ុននានានៅលើដងផ្លូវ នោះលោកអ្នកនឹង ឃើញមានការសរសេរជាអក្សរកាត់នូវពាក្យថា ភីអិលស៊ី (Plc.) ឬ ខូអិលធីឌី (Co., Ltd.) នាផ្នែកខាងចុងនៃ នាមករណ៍របស់ក្រុមហ៊ុននីមួយៗ ហើយមានក្រុមហ៊ុនខ្លះទៀតសរសេរនូវអក្សរកាត់ផ្សេងៗដូចជា ក.អ លីមីតធីត ឯ.ក ឬ ចំកាត់ ជាដើម។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់នូវអត្ថន័យនៃអក្សរកាត់ទាំងនោះ ដែលវា គឺជាមូលដ្ឋានក្នុងការកំណត់អំពីទម្រង់ ឬក៏ប្រភេទនៃក្រុមហ៊ុនទាំងនោះ។

ពាក្យថា ខូអិលធីឌី ឬ Co., Ltd.” គឺជាអក្សរកាត់ពីពាក្យ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ឬ Private Limited Company”។ ពាក់ព័ន្ធនឹងទម្រង់នេះផងដែរ មានក្រុមហ៊ុនខ្លះសរសេរអក្សរកាត់ថា ឯ.ក ឬ លីមីតធីត ឬ ចំកាត់ (Limited) ជាដើម ដែលអក្សរកាត់ទាំងនេះគឺមានន័យដូចគ្នាទៅនឹងពាក្យថា ខូអិលធីឌី ឬ Co., Ltd.” ផងដែរ។ ឧទាហរណ៍៖ ក្រុមហ៊ុន HRINC (Cambodia) Co., Ltd ក្រុមហ៊ុន Unilever (Cambodia) Limited ជាអាទិ៍

ដោយឡែក ពាក្យថា ភីអិលស៊ី (Plc.) ឬ ក.អ” គឺជាអក្សរកាត់នៃពាក្យ ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬ Public Limited Company” ដែលទម្រង់នៃក្រុមហ៊ុននេះត្រូវបានប្រើប្រាស់ជាទូទៅចំពោះ ក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យធនាគារ ធានារ៉ាប់ ឬ ប្រតិបត្តិការឥណទានជាអាទិ៍។ ជាឧទាហរណ៍ យើងអាចសង្កេតឃើញថា ផ្នែកខាងចុងនៃនាមករណ៍របស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើននៅកម្ពុជា បានសរសេរនូវអក្សរកាត់ ភីអិលស៊ី (Plc.) ឬ ក.អ”។ គ្រឹះស្ថានទាំងនោះមានជាអាទិ៍ ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) ធនាគារ កាណាឌីយ៉ា ក.អ (Canadia Bank Plc.) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (Ly Hour Microfinance Institution Plc.)

ប្រភពsuccessacademy 

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK