រូបមន្តធម្មជាតិ! មាន​បញ្ហា​មុខ​មុន​ធ្ងន់ធ្ងរ​ ខ្ញី​អាច​ជួយ​បាន ថែម​ទាំង​បំបាត់​ស្លាកស្នាមបាន​ទៀត​!
Connect with us

គួរដឹង

រូបមន្តធម្មជាតិ! មាន​បញ្ហា​មុខ​មុន​ធ្ងន់ធ្ងរ​ ខ្ញី​អាច​ជួយ​បាន ថែម​ទាំង​បំបាត់​ស្លាកស្នាមបាន​ទៀត​!

​ប្រើ​ខ្ញី​សម្រាប់​ព្យាបាល​មុខ​មុន គឺ​អាច​ចំណេញ​ប្រាក់​រាប់​រយ​ដុល្លារ ព្រោះ​ផលិតផល​គ្រឿង​សម្អាត​ដទៃ​ដែល​មិន​អាច​ផ្ដល់​ជាតិ​សំណើម និង​ព្យាបាល​បាន​ល្អ​ដូច​រុក្ខជាតិ​មាន​ជាតិ​ហឹរ​មួយ​នេះ។ ដោយសារ​តែ​ក្នុង​ខ្ញី​មាន​សារជាតិ​វីតាមីន B ដ៏​សម្បូរ​ទើប​អាច​ជួយ​ដល់​ការ​កម្ចាត់​មុខ​គ្រប់​ប្រភេទ​នោះ​លើ​ស្បែក​បាន។ ដោយ​គ្រាន់តែ​អនុវត្ត​ការ​ណែនាំ​ដូច​ខាងក្រោម៖

១.យក​ខ្ញី​ស្រស់​មុន​ដុំ​ល្មម

ដោយ​ចិត​សំបក​ឲ្យ​ស្អាត ហើយ​យក​ទៅ​លាង​ទឹក​ធម្មតា និង​កិន​យក​ទឹក​វា​ទុក​មក​ប្រើ។ រាល់​យប់​មុន​ពេល​ចូល​គេង​អ្នក​លាង​សម្អាត​មុខ​ឲ្យ​ស្អាត​ជាមួយ​ទឹក​ក្ដៅឧណ្ណៗ​ដើម្បី​លុប​ជាតិ​ខ្លាញ់, និង​ធូលី​កខ្វក់​ឫស​រោម​លើ​មុខ។ បន្ទាប់​មក​យក​បន្ទះ​កប្បាស​ឬ​យក​ដៃ​ផ្ទាល់​ទៅ​ជ្រលក់​ទឹក​ខ្ញី​លាប​លើ​មុន ឬ​ចំណុច​ស្នាម​អុជ​ខ្មៅ​ក៏​បាន។

បន្ទាប់​មក​ម៉ាស្សា ២ និង​ទុក​ចោល ៥ ទៅ ១០ នាទី​ ដើម្បី​ឲ្យ​ជ្រាប​ជាតិ​ទឹក​ខ្ញី ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​ធម្មតា​។ ធ្វើ​បែប​នេះ​មួយ​សប្ដាហ៍​យ៉ាង​ហោច​ម្ដង តែ​បើ​ចង់​បាន​ប្រសិទ្ធភាព​លឿន​គួរ​ធ្វើ​រាល់ថ្ងៃ។ ៣ សប្ដាហ៍​ក្រោយ​នឹង​ឃើញ​លទ្ធផល ប្រសិនបើ​ព្យាយាម​ជាប់​លាប់៕

អត្ថបទ៖ ទ្រី រ៉ាវី

ប្រភព៖ kanha.sabay.com.kh

Trending

Copyright © 2019 ANARCHAK