គួរដឹង! ផ្លែ​ឈើធម្មជាតិ ៥ ​មុខទទួលទានច្រើននឹង​មិន​សូវ​ឈឺ​ថ្កាត់ និងជួយលាង​សម្អាត​​ជាតិពុល​ក្នុង​ខ្លួនបានល្អ
Connect with us

គួរដឹង

គួរដឹង! ផ្លែ​ឈើធម្មជាតិ ៥ ​មុខទទួលទានច្រើននឹង​មិន​សូវ​ឈឺ​ថ្កាត់ និងជួយលាង​សម្អាត​​ជាតិពុល​ក្នុង​ខ្លួនបានល្អ

ថ្ងៃ​នេះ​កញ្ញា​នឹង​ចែក​រំលែក​អំពី​រឿង​រ៉ាវ​ខ្លះ​ពាក់ព័ន្ធ​នឹង​សុខភាព ដោយ​នឹង​លើក​ឡើង​ពី​ផ្លែ​ឈើ ៥​ប្រភេទ​ដែល​មាន​ផល​ប្រយោជន៍​ច្រើន​យ៉ាង ទទួលទាន​ច្រើន​នឹង​មាន​ផល​ល្អ​ច្រើន​ដល់​រាងកាយ ថែម​ទាំង​ជួយ​សម្អាត​​ជាតិពុល​ក្នុង​រាងកាយ​របស់​យើង​បាន​ថែម​ទៀត។ ចង់​ដឹង​ថា​មាន​ផ្លែ​អ្វី​ខ្លះ​សូម​អាន​ទាំង​អស់​គ្នា​តែ​ម្ដង៖

១. ទំពាំង​បាយ​ជូរ

ទំពាំង​បាយ​ជូរ​មាន​ចំណែក​ក្នុង​ការ​លាង​សម្អាត​​ស្បែក​​ជា​ពិសេស​ផ្នែក​ខាង​ក្នុង ថែម​ទាំង​ផ្ដល់​ថាមពល និង​ពោរពេញ​ដោយ​ធាតុ​រ៉ែ ជំនួយ​ឈាម និង​ប្រយោជន៍​ម្យ៉ាង​ទៀត​ដែល​មនុស្ស​ជា​ច្រើន​មិន​ទាន់​ដឹង គឺ​ជួយ​ជួសជុល​កោសិកា​ក្នុង​រាង​កាយ​​​​បាន​​យ៉ាង​ល្អ​ទៀត​ផង។​

២. ម្នាស់

ម្នាស់​មាន​អង់ស៊ីម Proline ខ្ពស់ ដែល​អង់ស៊ីម​នេះ​នឹង​ជួយ​ដល់​ការ​ធ្វើ​ការ​​​របស់​អាស៊ីដ Hydrochloric ​ក្នុង​ក្រពះ និង​ជួយ​ធ្វើ​ឲ្យ​កាក​សំណល់​រលាយ​កាន់​តែ​លឿន។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​អាច​ជួយ​ព្យាបាល​ការ​លាក​នៅ​​បំពង់​អាហារ ជួយ​ជួសជុល​កោសិកា​ផ្សេង​ៗ និង​ជួយ​កម្ចាត់​ស្លេស្ម​បាន​ទៀត​ផង។

៣. ផ្លែ​ប៉ោម

ប៉ោម​គឺ​ជា​ផ្លែ​ឈើ​ល្អ​បំផុត​សម្រាប់​ការ​សម្អាត​ជាតិ​ពុល​ចេញ​ពី​រាង​កាយ។ សារធាតុ​ដែល​មាន​​ក្នុង​ផ្លែ​ប៉ោម​នឹង​ជួយ​​នាំ​យក​សារធាតុ​ស្មោកគ្រោក​ទៅ​កម្ចាត់​ចេញ។ ផ្លែ​ប៉ោម​មាន​កាក​សរសៃ​ច្រើន ដែល​អាច​បំពេញ​តួនាទី​ជា​អ្នក​សម្អាត​​ពោះវៀន និង​ថ្លើម និង​ជួយ​រំលាយ​អាហារ​បាន​​កាន់​តែ​ល្អ។ ក្រៅ​ពី​នេះ​វា​ក៏​មាន​វីតាមីន និង​ធាតុ​រ៉ែ ដែល​សក្ដិសម​សម្រាប់​អ្នក​កំពុង​សម្រក​ទម្ងន់។

៤. ល្ហុង​ទុំ ស្វាយ​ទុំ

ផ្លែ​ឈើ​ពីរ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា ប៉ុន្តែ​ផ្លែ​ស្វាយ​មាន​សារ​​ប្រយោជន៍​​តិច​ជាង​ល្ហុង​បន្តិច។ ផ្លែ​ឈើ​ទាំង​ពីរ​មុខ​នេះ​មាន​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ Papain ដែល​ជួយ​ឲ្យ​កាកសំណល់​ប្រូតេអ៊ីន​រលាយ​កាន់​តែ​ឆាប់។ ទាំង​ស្វាយ និង​ល្ហុង​ទុំ​សុទ្ធ​តែ​ជា​ផ្លែ​ឈើ​ល្អ​សម្រាប់​ការ​សម្អាត​ពោះវៀន និង​ជួយ​ដល់​ការ​រំលាយ​អាហារ។ មិន​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​ថែម​ទាំង​ជា​ផ្លែ​ឈើ​ដែល​អាច​កាត់​បន្ថយ​អាការ​ស្ត្រេស​ទៀត​ផង។

៥. ឪឡឹក

មាន​សមត្ថភាព​ជំរុញ​ការ​​​ផលិត និង​បញ្ចេញ​ទឹក​នោម ដូច្នេះ​ហើយ​ទើប​ផ្លែ​​ឪឡឹក​ត្រូវ​​បាន​ចាត់​ទុក​ជា​ផ្លែ​ឈើ​មួយ​ដែល​អាច​ជួយ​លាង​ជាតិ​ពុល​ពី​រាង​កាយ​បាន​យ៉ាង​ល្អ។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​មាន​ចំណែក​ជួយ​ព្យាបាល​ដំបៅ​ក្រពះ កាត់​បន្ថយ​សម្ពាធ​ឈាម ធ្វើ​ឲ្យ​ស្រួល​ពោះ។ ទឹក​ឪឡឹក​ក្រឡុក​បើ​ដាក់​ទាំង​សម្បក និង​គ្រាប់​គឺ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​សម្បក​ឪឡឹក​ពោរពេញ​ទៅ​ដោយ​ជាតិ​ក្លរ៉ូភីល ចំណែក​គ្រាប់​ឪឡឹក​ក៏​សម្បូរ​វីតាមីន​ជា​ច្រើន​ដែរ៕

ប្រភព៖ kanha.sabay.com.kh  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK