លោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់រូបមន្តព្យាបាលអ្នកគេងមិនលក់ តាមវិធីងាយៗ
Connect with us

គួរដឹង

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់រូបមន្តព្យាបាលអ្នកគេងមិនលក់ តាមវិធីងាយៗ

​តាម​ក្បួន​វេជ្ជបញ្ជា​អន្តរជាតិ​ ​គេ​ឱ្យ​គេង​ឱ្យ​បាន​៨​ទៅ​១​០​ម៉ោង​ក្នុងមួយថ្ងៃ​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លើកឡើង​ថា​ ​បើ​គេង​មិនបាន​៨​ទៅ​១​០​ម៉ោង​ ​យ៉ាងហោចណាស់​បាន​៦​ម៉ោង​ដែរ​ ​ក្នុងមួយថ្ងៃ​។​ ​ប្រសិនបើ​គេងលក់​តិច​ជាង​៦​ម៉ោង​ក្នុងមួយថ្ងៃ​ ​លោកអ្នក​អាច​នឹង​ប៉ះទង្គិច​កើតជំងឺ​ផ្សេងៗ​ ​ដូចជា​ខូចចិត្ត​ ​ឬ​តប់​ប្រ​ម៉ល់ ​មហារីក​ ​ទឹកនោម​ផ្អែម​ ​គាំងបេះដូង​ ​ស្លាប់​មួយ​ចំ​ហៀន​ខ្លួន​ ​ឡើង​ទម្ងន់​ ​ឬ​សឺ​ៗ​ ​ខួរក្បាល​ដំណើរការ​មិន​ល្អ​ ​ស្ទក់​ៗ​ ​និង​គ្មាន​ថាមពល​ក្នុង​ការ​បំ​ពេញការ​ងារ​ជាដើម​។​

​ការ​គេង​អត់​លក់​ស្កប់ស្កល់​ ​លោកអ្នក​មិនបាន​ហាត់ប្រាណ​ប្រចាំថ្ងៃ​ ​ព្រោះ​អស់កម្លាំង​ពី​ការងារ​ផង​នោះ​ ​វា​អាច​នឹង​កើត​ហា​និ​ភ័យ​ដូច​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​លើកឡើង​មិនខាន​ ​ប៉ុន្តែ​ប្រសិន​លោកអ្នក​គេងលក់​បាន​ស្កប់ស្កល់​ ​នោះ​សុខភាព​របស់​លោកអ្នក​នឹង​ល្អ​ប្រសើរ​ ​កាត់បន្ថយ​ជំងឺ​ ​ហើយ​ញ៉ាំ​តិច​ជាង​ធម្មតា​។​

​សម្រាប់​អ្នក​ទទួលទានដំណេក​មិនដែល​ស្កប់ស្កល់​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ណែនាំ​ឱ្យ​អនុវត្ត​នូវ​រូបមន្ត​តាម​វី​ធី​ងាយ​ៗ​ ​ដែល​អាច​ធ្វើ​ឱ្យ​លោកអ្នក​គេង​បាន​ស្កប់ស្កល់​ ​ដូចជា​៖

​១​. ​ពេល​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​ពេលថ្ងៃ​ ​ត្រូវ​បើកភ្លើង​ឱ្យ​ភ្លឺ​ ​ឬ​បើកបង្អួច​ឱ្យ​មាន​ពន្លឺ​ជះ​ចូល​ ​ដើម្បី​កុំ​ឱ្យ​ង​ងុយគេង​ពេលថ្ងៃ​ ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណេក​ពេលយប់​របស់យើង​។​ ​ម្យ៉ាង​ពន្លឺព្រះអាទិត្យ​ពេលព្រឹក​មាន​វីតាមីន​ C ​ជំនួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​លោកអ្នក​បាន​យ៉ាង​ប្រសើរ​។​

​២​. ​ក្នុងមួយថ្ងៃ​ហោច​ណាស់​ត្រូវ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​២​ទៅ​៣​ម៉ោង​ ​ប៉ុន្តែ​បើ​ធ្វើការ​ក្នុង​ការិយាល័យ​គ្មាន​ពេល​ចេញក្រៅ​ត្រូវ​ពន្លឺ​ថ្ងៃ​ទេ​ ​លោកអ្នក​គួរតែ​បើក​អំពូលភ្លើង​ឱ្យ​ភ្លឺ​ ​ព្រោះ​អំពូល​កាន់តែ​ភ្លឺ​ ​ពេលយប់​អ្នក​នឹងគេ​ង​កាន់តែ​លក់​ស្កប់ស្កល់​។​ ​សូម​ចាំ​ថា​ ​បើ​អ្នក​ត្រូវ​ពន្លឺ​ថ្ងៃ​បាន​ពីរ​ម៉ោង​ក្នុងមួយថ្ងៃ​ ​អ្នក​អាច​នឹង​គេងលក់​បាន​ស្កប់ស្កល់​លើស​ពី​ពីរ​ម៉ោង​។​

​៣​. ​ពេលយប់​ត្រូវ​បន្ថយ​ភ្លើង​ពណ៌ខៀវ​។​ ​ភ្លើង​ពណ៌ខៀវ​ ​មាន​ទូរសព្ទ​ ​ទូរទស្សន៍​ ​លេប​ថ​ប​ ​និង​កុំព្យូទ័រ​ជាដើម​។​ ​ភ្លើង​ឧបករណ៍​ទាំងនេះ​ ​កាន់តែ​ជះ​ពន្លឺ​ខ្លាំង​ ​វា​រឹត​តែ​ធ្វើ​ឱ្យ​គេង​អត់​លក់​។​ ​តាម​ក្បួន​វិទ្យាសាស្ត្រ​ ​គេ​ប្រាប់​ឱ្យ​បិទ​លេប​ថ​ប​ ​និង​ទូរទស្សន៍​ ​មុន​ពេល​ចូលគេង​២​ម៉ោង​ ​ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះទង្គិច​ដល់​កោសិកា​ខួរក្បាល​ ​និង​អរ​ម៉ូ​ន​មួយ​ប្រភេទ​គេ​ហៅថា​ ​អរ​ម៉ូ​ន​ ​Me​lat​on​in​។​

​៤​. ​ពេលល្ងាច​ត្រូវ​កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ (​Caffeine​) ​ដែល​មាននៅ​ក្នុង​តែ​និង​កាហ្វេ​។​ ​ជាតិ​កាហ្វេ​អ៊ី​ន​ ​វា​ដំណើរការ​នៅ​ក្នុង​ឈាម​មនុស្ស​រយៈពេល​៦​ទៅ​៨​ម៉ោង​។​ ​ហេតុនេះ​បើ​អ្នក​ញ៉ាំ​វា​ពេលល្ងាច​ក្នុង​យប់​ហ្នឹង​អ្នក​ប្រាកដជា​គេង​អត់​លក់​។​ ​ដូច្នេះ​ចំពោះ​កាហ្វេ​នេះ​មួយ​ ​តែ​នេះ​ពីរ​ ​មិនគួរ​ទទួលទាន​កំលុងពេល​ម៉ោង​៣​ឬ​៤​រសៀល​ឡើយ​ ​បើ​អ្នកមាន​ទម្លាប់​ពិសា​នៅ​ពេលរសៀល​ ​អ្នក​គួរតែ​បញ្ឈប់​វា​។​ ​ដ្បិត​ថា​ជាតិ​កាហ្វេ​អ៊ី​ន​នៅ​ពេលល្ងាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណេក​ ​តែ​បើ​អ្នក​ពិសា​ត្រូវ​កាល​វេលា​ ​វា​នឹង​ជួយ​អ្នក​ហាត់ប្រាណ​បាន​ល្អ​ ​ខួរក្បាល​ឈ្លាសវៃ​ ​ហើយ​ជួយ​អ្នក​ឱ្យ​ផ្ចង់​បាន​ល្អ​ថែមទៀត​ផង​។​

​៥​. ​ត្រូវតែ​ចូលគេង​ ​និង​ក្រោក​ពី​គេង​ឱ្យ​បាន​ទៀងទាត់​និង​ទាន់ពេល​វេលា​។​ ​ចៀសវាង​ថ្ងៃនេះ​គេង​ម៉ោង​នោះ​ ​ថ្ងៃ​នោះ​គេង​ម៉ោង​នេះ​ ​ថ្ងៃនេះ​ក្រោក​ពី​គេង​ម៉ោង​នេះ​ ​ថ្ងៃស្អែក​ក្រោក​ពី​គេង​ម៉ោង​នោះ​។​ ​គួរ​ចងចាំ​ថា​ ​ប្រសិនបើ​មាន​ទម្លាប់​បែប​នេះ​ ​ការ​គេង​របស់​អ្នក​ក៏​អត់​បាន​ស្កប់ស្កល់​ដែរ​។​

​៦​. ​កុំ​ទម្លាប់​គេង​ពេលថ្ងៃ​ ​ព្រោះ​វាក​៏​ធ្វើ​ឱ្យ​ដំណេក​ពេលយប់​របស់​អ្នក​មិន​ស្កប់ស្កល់​ដែរ​។​ ​ពលរដ្ឋ​ស្រុកខ្មែរ​ចូលចិត្ត​តែ​គេង​ពេលថ្ងៃ​១​ទៅ​២​ម៉ោង​ ​ដែល​ទម្លាប់​បណ្ដុះ​ភាព​ខ្ជិល​ ​ខ្សោយ​កម្លាំង​ ​ហើយ​ខួរក្បាល​ដំណើរការ​មិន​ល្អ​។​ ​ពលរដ្ឋ​នៅ​ស្រុក​គេ​ ​គេ​មិនដែល​គេង​ថ្ងៃ​ដូច​ស្រុកខ្មែរ​ទេ​ ​គេ​គ្រាន់តែ​សម្រាក​១​០​ទៅ​១​៥​នាទី​ប៉ុណ្ណោះ​។​ ​ការ​សម្រាក​ពេលថ្ងៃ​១​៥​នាទី​ ​វា​ធ្វើ​ឱ្យ​ខួរក្បាល​ស្រឡះ​ល្អ​និង​ឈ្លាសវៃ​។​

​៧​. ​ត្រូវ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​។​ ​ការ​ហាត់ប្រាណ​ជាប្រចាំ​ ​រាងកាយ​អ្នក​មាំទាំ​ ​និង​គេង​ពេលយប់​បាន​ស្កប់ស្កល់​។​ ​តាម​ការ​កត់​សម្គាល់​ ​អ្នក​ដែល​អត់​ហាត់ប្រាណ​ ​ពួកគេ​ច្រើនតែ​មាន​បញ្ហា​ផ្លូវចិត្ត​ ​បញ្ហា​សុខភាព​ ​និង​មាន​បញ្ហា​គេង​ជាដើម​។​ ​ដូច្នេះ​ការ​ហាត់ប្រាណ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​ប៉ុន្តែ​មិន​ត្រូវ​ហាត់ប្រាណ​ពេលល្ងាច​ទេ​ ​ព្រោះ​វាក​៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នកផង​ដែរ​។​

​៨​. ​គប្បី​ទទួលទាន​ថ្នាំ​ជំនួយ​ដែល​មាន​ជាតិ​ ​Me​lat​on​in​ ​ដ្បិត​វា​ជា​ប្រភេទ​ថ្នាំង​ងុយគេង​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ ​ឬ​ញៀន​នោះ​ឡើយ​។​

​៩​. ​យក​ផ្កា​ ​l​a​vender​ ​មក​ឆុង​ ​ឬ​ដាំទឹក​ញ៉ាំ ​ព្រោះ​វា​ជួយ​អ្នក​ឱ្យ​គេង​ឆាប់​លក់​។​

​១​០​. ​មិនគួរ​ទទួលទាន​ជាតិ​អាល់កុល​ ​ឬ​ស្រា​ឡើយ​។​ ​អ្នកខ្លះ​ថា​ទទួលទាន​ជាតិ​អាល់កុល​ធ្វើ​ឱ្យ​គេងលក់​ស្រួល​។​ ​នៅ​ពេល​ស្រវឹង​ធ្វើ​ឱ្យ​គេ​លក់​ស្រួល​ក៏​ពិតមែន​ ​ប៉ុន្តែ​ថ្ងៃក្រោយ​វា​អាច​ប៉ះទង្គិច​ដល់​ការ​គេង​ជា​ខ្លាំង​។​ ​វា​ធ្វើ​ឱ្យ​អ្នក​គេង​អត់​ស្កប់ស្កល់​ ​អ​ន្ទះ​អ​ន្ទេ​ង​។​ ​ម្យ៉ាង​ការ​ពិសាស្រា​ ​វា​ធ្វើ​ឱ្យ​អ្នក​ឡើង​គីឡូ​។​ ​កាលណា​ឡើង​គីឡូ​ ​វា​នឹង​ដុះ​សាច់​បំពង់ក​ ​ដែល​ធ្វើ​ឱ្យ​អ្នក​គេងលក់​ស្ទះ​ខ្យល់​បំពង់ក​។​ ​បើសិនជា​ស្ទះ​ខ្យល់​បំពង់ក​ ​អ្នក​នឹង​ភ្ញាក់​ពី​ដំណេក​មិនខាន​ទេ​។​

​១​១​. ​កន្លែង​គេង​មិន​ត្រូវ​មាន​ពន្លឺ​ ​និង​សំឡេង​ខ្លាំងពេក​ឡើយ​ ​ហើយក៏​មិន​ត្រូវ​មាន​សីតុណ្ហភាព​ក្ដៅ​ពេក​ ​និង​ត្រជាក់​ពេក​ដែរ​។​ ​សីតុណ្ហភាព​ក្នុង​បន្ទប់គេង​ត្រឹមតែ​២​០​អង្សា​សេ​ ​គឺ​ល្អ​បំផុត​ចំពោះ​សុខភាព​ ​និង​ដំណេក​របស់យើង​។​

​១​២​. ​ត្រូវធ្វើ​សមាធិ​ ​ការ​ធ្វើ​សមាធិ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​មូល​ល្អ​ ​ហើយ​ធ្វើ​ឱ្យ​យើង​គេងលក់​បាន​ស្កប់ស្កល់​។​

​១​៣​. ​មុន​ពេល​ចូលគេង​មិន​ត្រូវ​ទទួលទានទឹក​ច្រើនពេក​ទេ​ ​ព្រោះ​នៅ​ពេលយប់​វា​ធ្វើ​ឱ្យអ្ន​កក្រោក​បត់ជើង​តូច​ញឹកញាប់​។​ ​កាលណា​ក្រោក​បត់ជើង​តូច​ញឹកញាប់​ ​ការ​ដេក​របស់​អ្នក​ក៏​មិន​អាច​ស្កប់ស្កល់​ ​ឬ​គ្រាប់​គ្រាន់​ដែរ​។​

​ប្រសិនបើ​លោកអ្នក​អនុវត្ត​នូវ​ចំណុច​ទាំងនេះ​ ​ហើយ​នៅតែ​គេង​មិន​លក់​ស្កប់ស្កល់​ទៀត​ ​អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​គ្រូពេទ្យ​តាមដាន​អាការរោគ​ ​និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​៕​

ប្រភព៖ www.interconrooster.com

មតិយោបល់

ថ្មីៗ3 hours ago

សូមប្រយ័ត្ន! អតីតអ្នកជំងឺកូវីត-19 ៥១ នាក់នៅកូរ៉េខាងត្បូងបានធ្វើរកឃើញវិជ្ជមានឡើងវិញ ក្រោយជាសះស្បើយ

គួរដឹង3 hours ago

មិនចង់អស់លុយ! មកដឹងអនុក្រឹត្យថ្មីច្បាប់ចរាចរណ៍គោកទាំងអស់គ្នា និយាយទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនងពិន័យដល់ទៅ…

គួរដឹង4 hours ago

កុំប្រមាទ! គ្រូពេទ្យចិនព្រមានថា​ បើប្រហែសពេលចូលឆ្នាំខ្មែរ ​កូវីដ១៩​ នឹងឆ្លងលក្ខណៈសហគមន៍

ពីនេះពីនោះ5 hours ago

ថ្ងៃការរបស់ Namfon មានអ្នឆ្លងកូវីដដល់គេអោយដាក់ ប្តីប្រពន្ធមួយគូនេះ១៤ថ្ងៃចុងក្រោយលទ្ធផលបង្ហាញថា…

ពីនេះពីនោះ12 hours ago

ស្រ្តីខ្មែរនៅបារាំងមួយរូបថា នៅអឺរ៉ុបកំពុងខ្វះខាត ម៉ាស់ និងទឹកលាងដៃ ខណៈពេទ្យអត់យកចិត្តទុកដាក់អ្នកជំងឺកូវីដទៀត

ថ្មីៗ4 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

ថ្មីៗ4 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ3 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

ថ្មីៗ3 weeks ago

មិត្តល្អមិនចោលគ្នាគ្រាអាសន្ន!!! ចិនជួយទប់ស្កាត់ជំងឺកូវីដ១៩ ឯជប៉ុនជួយខាងសេដ្ឋកិច្ចដោយដឹកនាំអ្នកវិនិយោគធំៗ មកសង្រ្គោះកម្ពុជា

Trending

Copyright © 2019 ANARCHAK