ជំងឺកូវីត១៩ ៖ វិបត្តិសេដ្ឋកិច្ច និងវិធីដោះស្រាយ
Connect with us

គួរដឹង

ជំងឺកូវីត១៩ ៖ វិបត្តិសេដ្ឋកិច្ច និងវិធីដោះស្រាយ

#ជំងឺកូវីត១៩, វិបត្តិសេដ្ឋកិច្ច និងវិធីដោះស្រាយ

កម្មកររោងចក្ររាប់ម៉ឺននាក់បានព្យួរការងារ កម្មករចំណាកស្រុករាប់សែននាក់បានបង្ខំចិត្តធ្វើមាតុភូមិនិវត្តវិញ បុគ្គលិកក្រុមហ៊ុន សណ្ឋាគារ និងក្នុងវិស័យទេសចរណ៍រាប់ពាន់នាក់ បាន បាត់បង់ការងារ នេះជាពេលវេលាមួយដ៏លំបាកបំផុតសម្រាប់រដ្ឋាភិបាល ដែលមិនធ្លាប់បានព្រៀងទុកចំពោះឧបសគ្គធំៗ បែបនេះកន្លងមក ។

ប្រសិនបើនៅតែបន្តបែបនេះក្នុងរយៈពេល ៦ខែខាងមុខ សាកល្បងព្យាករណ៍មើល (ទាយ) ថា “នឹងមានអ្វីកើតឡើង”?

ប្រជាជនរាប់លាននាក់គ្មានចំណូល គ្មានប្រាក់សម្រាប់ឧបត្ថម្ភ ទោះចង់ឧបត្ថម្ភក៏ទប់មិនជាប់ ព្រោះប្រាក់ក្នុងឃ្លាំងជាតិមានសម្រាប់តែបំពេញសេចក្តីត្រូវការឲ្យមន្ត្រីរាជការ កងកម្លាំងការពារ និងមន្រ្តីចូលនិវត្តន៍តែប៉ុណ្ណោះ ។ ប្រជាជនចង់ចំណាកស្រុកត្រឡប់ទៅថៃវិញ ក៏ពិបាកមិនងាយស្រួលដូចមុន រង់ចាំរោងចក្របើកទ្វារឡើងវិញក៏ស្ថិតក្នុងពេលវេលាមិនជាក់លាក់ សង្ឃឹមលើភ្ញៀវទេសចរណ៍អន្តរជាតិធ្វើដំណើរកម្សាន្តធម្មតាឡើងវិញ ត្រូវការពេលយ៉ាងតិច ៦ខែ ទើបភ្ញៀវពួកគាត់គិតថានឹងមានសុវត្ថិភាពឡើងវិញ ។

ចេញទៅផ្លូវណា? បីចំណុចដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ៖

ចំណុចទី១៖ ប្រើគ្រប់មធ្យោបាយទប់ស្តាត់នឹងជំងឺ COVID-19 ដែលកំពុងនឹងប្រឈម តាមរយៈការជួយជ្រោមជ្រែងពីចិន ។ ពិនិត្យ និងចាក់វ៉ាក់សាំងការពារចំពោះអ្នកដែលសង្ស័យ និងកំពុងប្រឈមមុខ ឬដែលនឹងកំពុងបំពេញការងារដែលរងផលប៉ះពាល់ពីជំងឺមួយនេះ ។ អ្នកមានជំនាញ Coding និង Apps Developers អាចប្រមូលទិន្នន័យជាក់លាក់ និងធ្វើការជាមួយក្រសួងសុខាភិបាលដើម្បីបង្កើត Covid-19 Tracking Record យកគំរូតាមប្រទេសថៃ ដែលគេបានកំពុងនឹងអនុវត្តវិធីសាស្ត្រនេះ ។ ក្រៅពីនេះ ក្រសួងសុខាភិបាល និងរដ្ឋាភិបាលអាចរៀនសូត្រពីប្រទេសដែលប្រឈមមុខតិចតូច ចំពោះវីរ៉ុស កូវីត១៩ នេះ ដូចជា តៃវ៉ាន់ និង សិង្ហបុរី ។

ចំណុចទី២៖ ចំណាយពេល ៣ខែ សាងសង់ប្រពន្ធធារាសាស្ត្រទូទាំងប្រទេស ដោយពឹងជំនួយគ្មានសំណង ឬបំណុលពីចិន ឬក៏ជប៉ុន (ចុះកិច្ចសន្យា ជាមួយការបង្វិលប្រាក់ដើមដោយវិធីជាក់លាក់ និងច្បាស់លាស់) ។ មន្ត្រីទាំងអស់ ត្រូវដុតដៃដុតជើង ប្រឹងប្រែងបម្រើផលប្រយោជន៍ជាតិ បម្រើប្រជាជន ប្រមូលផ្តុំប្រជាជនធ្វើកសិកម្ម ចាប់ផ្តើមជាប្រទេសកសិកម្មខ្លាំងក្លា ទន្ទឹមនឹងកម្លាំងមនុស្សមានរាប់លាននាក់ស្រាប់ដែលកំពុងទំនេរគ្មានការងារធ្វើ ។ ៣ខែ ត្រៀមសម្រាប់រដូវវស្សាដែលនឹងមកដល់ខាងមុខ ប្រើដីកសិកម្មទាំងអស់ក្នុងស្រុកខ្មែរឲ្យរវល់ កុំទុកដីឲ្យនៅទំនេរ ។ យកផលដំណាំកសិផលផ្គត់ផ្គង់តម្រូវការក្នុងស្រុក បិទការនាំចូលដំណាំកសិផលពីប្រទេសជិតខាង គាំទ្រផលិតផលក្នុងស្រុក ដើម្បីសេដ្ឋកិច្ចក្នុងស្រុក ។ ផ្តល់ការងារធ្វើដល់កម្មកររោងចក្រ និងកម្មករចំណាកស្រុកក្នុងពេលមានអាសន្ន ក្រោយពីប្រមូលផល សេដ្ឋកិច្ចកសិកម្មមានដំណើរការល្អ បិទការនាំចូលពីបរទេស មាន ប្រសិទ្ធភាព សេដ្ឋកិច្ចក្នុងស្រុកនឹងរីកចម្រើន ។

ចំណុចទី៣៖ ក្រោយជំងឺ COVID-19 ស្ងប់ស្ងាត់បន្តិច លើកកម្ពស់ទេសចរណ៍ក្នុងស្រុក គាំទ្រដំណើរកម្សាន្តក្នុងស្រុក វិស័យសណ្ឋាគារ និងទេសចរណ៍អាចនឹងក្រោករួចឡើងវិញបាន ៤០% ក្នុងរយៈពេល ៣ខែខាងមុខ រង់ចាំភ្ញៀវអន្តរជាតិមកបំពេញ ៦០% ទៀត ។ ជំរុញ និងបណ្តុះបណ្តាលជំនាញច្បាស់លាស់ទៅលើផ្នែក E-Commerce បង្រៀនឲ្យប្រជាជនគ្រប់ក្រុងស្រែចម្ការចេះប្រើ និងទូទាត់សាច់ប្រាក់តាមអ៊ិនធឺណេត Mobile Banking, Internet Banking ជំរុញតាមតែអាចធ្វើទៅបាន ។ ក្រោយប្រជាជនមានចំណេះដឹងមូលដ្ឋានទាក់ទងនិង E-Finance ខួរក្បាលពួកគាត់នឹងងាយវិវត្តទៅរកភាពរីកចម្រើននាពេលខាងមុខ ។

ក្រោយពីជំងឺនេះទៅ មេរៀនដែលទទួលបាន មន្ត្រីរាជការលែងសូវពុករលួយ ថ្នាក់លើបង្រៀន និងដាក់វិន័យ​ ហើយលុបបំបាត់អំពើពុករលួយ ។ សេដ្ឋកិច្ចក្នុងស្រុកអាចដំណើរការបានដោយមិនពឹងចរន្តបរទេស ។ អ្នកមានធំៗស្រុកខ្មែរប្រើលុយក្នុងស្រុក​ ដើម្បីផលប្រយោជន៍ប្រជាជន ក៏ដូចជាបង្កើតប្រាក់ចំណូលចូលក្នុងហោប៉ៅពួកគេ ប៉ុន្តែទន្ទឹមនឹងនោះ ក៏ជួយដល់សេដ្ឋកិច្ចមូលដ្ឋាន ដែលគេហៅថា “សេដ្ឋកិច្ចបន្យាប័ន” ។

វិធីទាំងនេះ អាចមានប្រសិទ្ធភាពទៅបានលុះត្រាតែមានអ្នកអនុវត្តផែនការខ្លាំង ដឹកនាំក្រុមការងាររដ្ឋាភិបាលពិសេស និងចុះតាមដានគ្រប់សកម្មភាពនៅមូលដ្ឋាន ។ ជំរុញ លើកទឹកចិត្តឲ្យចេះស្រលាញ់គ្នាពេលគ្រាលំបាក ពួតដៃគ្នាដើម្បីប្រជាជន និងប្រទេសជាតិទាំងមូល ។

ពីក្រុមការងារ eBook Cambodia

ប្រភព៖ Ebook Cambodia

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK