បុគ្គលិកពេទ្យចិនចាប់ផ្តើមចាកចេញពី Hubei ត្រឡប់ទៅកាន់ខេត្តរៀងៗខ្លួនវិញបណ្តើរៗហើយក្រោយធូរស្រាលខ្លាំងពីការវាយលុកដោយ COVID-19
Connect with us

ពីនេះពីនោះ

បុគ្គលិកពេទ្យចិនចាប់ផ្តើមចាកចេញពី Hubei ត្រឡប់ទៅកាន់ខេត្តរៀងៗខ្លួនវិញបណ្តើរៗហើយក្រោយធូរស្រាលខ្លាំងពីការវាយលុកដោយ COVID-19

(ប៉េកាំង)៖ ក្រុមបុគ្គលិកផ្នែកវេជ្ជសាស្រ្ត ដែលត្រូវបានបញ្ជូនពីបណ្តាខេត្តជាច្រើននៃប្រទេសចិន ទៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចកណ្តាលនៃការផ្ទុះរាលដាលនូវជំងឺ COVID-19 ក្នុងប្រទេសនេះ ឥឡូវបានចាប់ផ្តើមចាកចេញពី ខេត្តភាគកណ្តាលចិនមួយនេះ ត្រឡប់ទៅកាន់ខេត្តរៀងៗខ្លួនវិញជាបណ្តើរៗហើយ ស្របពេលដែលការរាតត្បតនៅក្នុងប្រទេសចិន កាន់តែធូរស្រាលខ្លាំងមែនទែន។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

នៅពេល COVID-19 បានចាប់ផ្តើមផ្ទុះឡើងខ្លាំងនៅក្នុងទីក្រុង វូហាន (Wuhan) នៃខេត្ត Hubei ក្រុមបុគ្គលិកផ្នែកវេជ្ជសាស្រ្តនៅតាមខេត្តដទៃៗទៀត រាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់ខេត្ត Hubei ដែលជាសមរភូមិជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ ជាពិសេសកាលពីកំឡុងខែកុម្ភៈតែម្តង ជាពេលដែលករណីឆ្លង និងស្លាប់នៅក្នុងប្រទេសចិន ជាពិសេសក្នុងខេត្ត Hubei ផ្ទាល់ បានកើនឡើងឥតឈប់ឈរ និងយ៉ាងឆាប់រហ័ស។

គួរជម្រាបថា យ៉ាងណាមិញ ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ COVID-19 ទីបំផុតនៅក្នុងខែមីនានេះ ចិនក៏ទទួលបានពន្លឺនៃភាពជោគជ័យ នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងជំងឺនេះ។ បន្ទាប់ពីមានករណីឆ្លង និងស្លាប់ថ្មីច្រើនខ្លាំង ចាប់តាំងតែពីចុងខែមករា កាលពីថ្ងៃពុធសប្តាហ៍នេះ នៅក្នុងប្រទេសចិនគ្មានករណីឆ្លងផ្ទាល់ នៅក្នុងប្រទេសសូម្បីតែម្នាក់ ដោយមានតែករណីនាំចូលពីក្រៅប្រទេសប៉ុណ្ណោះ (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់)។

ទោះបីជាបែបនេះក្តី បុគ្គលិកយោធាជួរមុខមួយចំនួនទៀត នៅតែបន្តប្រតិបត្តិការនៅវូហានដដែល ជាពិសេសដើម្បីទប់ស្កាត់ការឆ្លងថ្មីៗ និងព្យាបាលអ្នកជំងឺនានាឲ្យជាសះស្បើយ។ នាពេលនេះ អ្វីដែលចិនកំពុងតែព្រួយបារម្ភគឺជានាំចូលជំងឺ COVID-19 ពីក្រៅប្រទេសចូលទៅវិញ ជាពិសេសពីខាងទ្វីបអឺរ៉ុប ដែលកំពុងបន្តមានរីករាលដាលខ្លាំង ហើយបានក្លាយជាចំណុចកណ្តាលថ្មី នៃការរាតត្បាតរបស់ជំងឺ COVID-19៕

ប្រភព៖ freshnewsasia

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK