អ៉ីតាលី ក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងចិនទៅទៀត ដែលមានចំនួនសរុបកើនរហូតដល់៣៤០៥នាក់ បន្ទាប់ពីរយៈពេល២៤ម៉ោងមានអ្នកស្លាប់៤២៧នាក់
Connect with us

ថ្មីៗ

អ៉ីតាលី ក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងចិនទៅទៀត ដែលមានចំនួនសរុបកើនរហូតដល់៣៤០៥នាក់ បន្ទាប់ពីរយៈពេល២៤ម៉ោងមានអ្នកស្លាប់៤២៧នាក់

(អ៉ីតាលី)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់ចំនួន ៣៤០៥នាក់ ក្រោយពីអ្នកជំងឺប្រមាណ ៤២៧នាក់នាក់ទៀតបានស្លាប់នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលអត្រាមរណខ្ពស់នេះបានឲ្យអ៉ីតាលី ក្លាយទៅជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងប្រទេសចិន ដែលជាប្រទេសផ្ទុះឡើងនូវជំងឺដ៏សាហាវនេះ។

ប្រទេសចិនចំនួនអ្នកឆ្លងសរុប៨០,៩២៦ករណី ក្នុងនោះអ្នកស្លាប់មានចំនួន៣២៤៥នាក់ ខណៈដែលអ៉ីតាលីកាលពីម្សិលមិញមានចំនួនតែ២,៩៧៨នាក់ស្លាប់ ដោយបូកបន្ថែមអ្នកស្លាប់៤២៧នាក់ទៀត ក្នុងរយៈពេលមួយថ្ងៃនេះ ធ្វើឲ្យអ្នកស្លាប់កើនដល់៣៤០៥នាក់។

គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន១៧៦ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២២០,៩៩៥ករណី ដែលក្នុងនោះប្រមាណ៩០,០០០នាក់ស្លាប់ និង ៨៥,៧៨២នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕

ប្រភព freshnewsasia.com

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK