កម្ពុជារកឃើញអ្នកឆ្លង កូវីដ-១៩ ចំនួន ១០ករណីថែមទៀត ធ្វើឲ្យចំនួនសរុបពេលនេះកើនដល់ ៤៧ករណីហើយ !
Connect with us

ពីនេះពីនោះ

កម្ពុជារកឃើញអ្នកឆ្លង កូវីដ-១៩ ចំនួន ១០ករណីថែមទៀត ធ្វើឲ្យចំនួនសរុបពេលនេះកើនដល់ ៤៧ករណីហើយ !

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិខ្មែរចំនួន៤នាក់ ដែលវិលត្រឡប់ពីម៉ាឡេស៉ី និង៦នាក់ទៀតជាជនជាតិម៉ាឡេស៊ី ។ តាមសេចក្តីប្រកាសដ៏ដែលករណីថ្មីនេះ មាននៅខេត្តបាត់ដំបងចំនួន២ករណី ខេត្តកណ្តាលចំនួន១ករណី រាជធានីភ្នំពេញចំនួន១ករណី និងខេត្តកំពង់ចាមចំនួន៦ករណី។ ក្រុមការងារសុខាភិបាល កំពុងស្រាវជ្រាវករណីថ្មីជាបន្តទៀត។

សូមបញ្ជាក់ថា បូកទាំងករណីថ្មីចំនួន១០នាក់នេះទៀត ធ្វើឲ្យអ្នកកើតជំងឺកូវីដ១៩នៅកម្ពុជា កើនដល់៤៧នាក់ហើយ។

ដោយអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០ករណីថ្មីននេះ រួមមាន៖

ទី១៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង
ទី២៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង
ទី៣៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល
ទី៤៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ
ទី៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៨៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៩៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី១០៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖

មតិយោបល់

ពីនេះពីនោះ3 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ5 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ7 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ10 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ23 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK