ទីផ្សារអឺរ៉ុប និងអាមេរិកមួយចំនួនបានប្រកាសផ្អាកនាំទំនិញកាត់ដេរពីកម្ពុជា បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​វត្ថុ​ធាតុ​ដើម​ជា​ថ្មី​ពី​ប្រទេស​ចិន!
Connect with us

ថ្មីៗ

ទីផ្សារអឺរ៉ុប និងអាមេរិកមួយចំនួនបានប្រកាសផ្អាកនាំទំនិញកាត់ដេរពីកម្ពុជា បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​វត្ថុ​ធាតុ​ដើម​ជា​ថ្មី​ពី​ប្រទេស​ចិន!

អ្នក​កម្មង់​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​មួយ​ចំនួន​បាន​ជូន​ដំណឹង​មក​ខាង​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដោយ​ស្នើ​ឲ្យ​មាន​ការ​ផ្អាក​ការ​ដឹក​ជញ្ជូន​ទំនិញ​វាយន​ភណ្ឌ​នៃ​វិស័យ​កាត់​ដេរ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដោយ​សារ​តែ​ឥទ្ធិពល​នៃ​វីរុស កូវីដ-១៩។ ការ​លើក​ឡើង​ដូច្នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​ទើប​តែ​ទទួល​បាន​វត្ថុ​ធាតុ​ដើម​ជា​ថ្មី​ពី​ប្រទេស​ចិន ក្រោយ​រោង​ចក្រ​មួយ​ចំនួន​មាន​ការ​អាក់​ខាន​ផលិត​ដោយ​សារ​ចិន​ជាប់​ដៃ​ប្រយុទ្ធ​នឹង​វីរុស​កូវីដ-១៩​។

លោក កាំង ម៉ូនីកា អគ្គលេខាធិ​ការរង និ​ងជាអ្នក​នាំពាក្យសមា​គមរោង​ចក្រកាត់ដេរនៅ​កម្ពុជា បានថ្លែងថា ទីផ្សា​របញ្ជាទិញមួ​យចំនួន បានស្នើ​ឲ្យមានកា​រផ្អាកដឹកជ​ញ្ជូនទំនិញទៅ​កាន់ទៅទីនោះ គឺសំ​ដៅទៅលើទីផ្សា​រសហរដ្ឋអា​មេរិក និងទីផ្សា​រអឺរ៉ុប ដែលពេលនេះ​ទីផ្សារធំទាំង​ពីរ កំពុង​ទទួលរងនូវផលប៉ះ​ពាល់ពីកូ​វីដ-១៩យ៉ាងខ្លាំ​ង។ ​​

ប្រឈមនឹ​ងការរាលដា​លនៃវីរុសកូវីដ-១៩ នៅដើ​មឆ្នាំ២០២​០នេះ រោងចក្រ​មួយចំនួ​នបានប្រកាសព្យួរការងា​រដោយសារខ្វះ​វត្ថុធាតុដើម ដោយ​ផ្តល់ប្រាក់​ឈ្នួលសរុ​បដល់កម្មករ និយោ​ជិតចំនួន៦០% ភ្ជាប់នឹង​លក្ខខណ្ឌ តម្រូវ​ឲ្យកម្មករត្រូ​វចូលរួមបណ្តុះ​បណ្តាល​ជំនាញបន្ថែម។ ក៏ប៉ុន្តែកាល​ពីសប្តាហ៍មុន ប្រទេសចិ​នបានបញ្ជូនវត្ថុ​ធាតុដើមជាច្រើន​នាវាមកកម្ពុជា ជាហេតុ​ធ្វើឲ្យ​សង្វាក់ផលិ​តកម្មនៃវិស័យ​កាត់ដេរ បានដំណើរ​ការឡើង​វិញ។

មកទល់​ពេលនេះ ឧស្សាហ​កម្មមួយនេះ មានឱ​កាសផលិតទំនិ​ញស​ម្រាប់ផ្គត់ផ្គង់​ហើយ ក៏ប៉ុន្តែ បែរជា​មិនមាន​ទីផ្សារនាំចេញ ដោយសារអ្ន​កបញ្ជាទិញ​នៅអឺរ៉ុប និង​អាមេរិកឲ្យផ្អា​កការផ្គត់ផ្គ​ង់ទំនិញ ខណៈ​ដែលតំបន់​ទាំងពីរ ដែលជាទី​ផ្សារសំខាន់​របស់វិស័យកា​ត់ដេរក​ម្ពុជាកំពុងប្រឈម​នឹងការឆ្លងរាល​ដាលនៃមេ​រោគកូវីដ-១៩​។

ទោះយ៉ាងណា អ្នកនាំ​ពាក្យសមា​គមរោងចក្រកា​ត់ដេរ GMAC បានប​ញ្ជាក់ថា សមាគមនៅ​មិនទាន់មា​នការសម្រេច​យ៉ាងណានៅឡើ​យទេ ដោយ​ពេលនេះ GMAC កំពុ​ងធ្វើកា​រស្រង់ព័ត៌មា​នពីក្នុងចំណោ​មសមាជិករបស់​ខ្លួន ថាតើគួរតែ​មានការផ្អា​កផលិតក​ម្មនៃវិស័​យនេះជាប​ណ្តោះអាសន្ន ឬយ៉ា​ងណា។

សូម​បញ្ជាក់ថា វិស័យ​កាត់ដេរកម្ពុ​ជា បាននាំទៅកា​ន់ទីផ្សារ​អឺរ៉ុបចំនួន​ជាង៤០% និងទៅ​កាន់ទីផ្សារអាមេរិក ប្រមា​ណជា៣០%។ ឧស្សាហ​កម្មមួយនេះ គឺជាឆ្អឹ​ងខ្នងសេ​ដ្ឋកិច្ចមួយដ៏​សំខាន់របស់កម្ពុជា ដោយ​ក្នុងមួយឆ្នាំៗ​កាត់ដេរ អាចរកចំ​ណូលបានជាង៦ពា​ន់លានដុល្លារ និងផ្ត​ល់ការងា​រដល់ពលរដ្ឋខ្មែ​ររាប់សែន​នាក់ ដែលនេះ​ជាផ្នែក​មួយនៃការជួយកាត់​បន្ថយភា​ពក្រីក្រផងដែរ​៕

ប្រភព៖ www.rfi.fr

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK