ពលរដ្ឋ​ម៉ូស្លីម​ជាង ៨ពាន់​នាក់ជួប​ជុំ​គ្នា​បែប​សាសនា​ជាថ្មី​នៅ​ឥណ្ឌូណេស៊ី ទោះមានការហាមមិនឲ្យមានការជួបជុំគ្នាច្រើនក៏ដោយ
Connect with us

ពីនេះពីនោះ

ពលរដ្ឋ​ម៉ូស្លីម​ជាង ៨ពាន់​នាក់ជួប​ជុំ​គ្នា​បែប​សាសនា​ជាថ្មី​នៅ​ឥណ្ឌូណេស៊ី ទោះមានការហាមមិនឲ្យមានការជួបជុំគ្នាច្រើនក៏ដោយ

ពលរដ្ឋម៉ូស្លីមជាច្រើនជាង ៨ពាន់នាក់ មកពីបណ្ដាប្រទេសជុំវិញទ្វីបអាស៊ី កាលពីថ្ងៃពុធ បានប្រមូលផ្តុំគ្នាជាថ្មី នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមពិធីបែបសាសនាដ៏ធំមួយទៀត ដោយមិនខ្លាចរអាការឆ្លងរាលដាលវីរុស Covid-19 នោះឡើយ។

យោងតាមអ្នករៀបចំកម្មវិធីជួបជុំ ក៏ដូចជាអាជ្ញាធរប្រទេសនេះ ពិធីជួបជុំនេះ ត្រូវចាត់ទុកជាពិធីបែបសាសនាម៉ូស្លីម មានប្រជាប្រិយភាពបំផុតលំដាប់ទី ៤ លើពិភពលោក ដែលបានចាប់ផ្តើមជាផ្លូវការ បើទោះជាអគ្គស្នងការប៉ូលិសឥណ្ឌូណេស៊ី បានព្យាយាមបញ្ចុះបញ្ចូលឲ្យផ្អាកការជួបជុំនេះក៏ដោយ។

គិតមកទល់នឹងពេលនេះ គឺមានរយៈពេលប្រមាណ ២សប្តាហ៍ ក្រោយពិធីជួបជុំបែបសាសនាម៉ូស្លីមដ៏ធំមួយប្រារព្ធធ្វើនៅប្រទេសម៉ាឡេស៊ី មានអ្នកចូលរួមសរុប ១៦០០០នាក់ ដែលជាកន្លែងធ្វើឲ្យមានការឆ្លងរាតត្បាតវីរុស Covid-19 រាប់រយករណីទាំងក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងកម្ពុជាជាដើម។

ភ្នាក់ងារព័ត៌មាន SCMP បានដកស្រង់សម្តីលោក Mustari Bahranuddin អ្នករៀបចំកម្មវិធីជួបជុំបែបសាសនានេះ ដោយអះអាងថា ពួកគេពិតជាខ្លាចឆ្លងរាតត្បាតវីរុស Covid-19 ហើយ ប៉ុន្តែអ្វីពួកគេខ្លាចជាងនេះ គឺព្រះជាម្ចាស់។ បុរសរូបនោះបញ្ជាក់ដែរថា “ដោយសារយើងសុទ្ធតែជាមនុស្សធម្មតា គ្រប់គ្នាប្រាកដជាខ្លាចឈឺ ខ្លាចស្លាប់ ប៉ុន្តែក្រៅពីរាងកាយ នៅមានរឿងមួយទៀត គឺព្រលឹងរបស់ពួកយើង”។
យោងតាមការបញ្ជាក់ពីប៉ូលិសជាន់ខ្ពស់ឥណ្ឌូណេស៊ី លោកArifuddin Saeni អាជ្ញាធរបានស្នើឲ្យពន្យារពេលការជួបជុំនេះ ប៉ុន្តែត្រូវអ្នករៀបចំកម្មវិធីបដិសេធ។ កម្មវិធីជួបជុំបែបសាសនាដ៏ធំនេះ ត្រូវគេប៉ាន់ប្រមាណ មានអ្នកចូលរួមសរុបដល់ទៅ ៨៦៩៥នាក់ និងមានពលរដ្ឋម៉ូស្លីមជាច្រើនទៀត កំពុងធ្វើដំណើរមកចូលរួមជាបន្តបន្ទាប់ ពីប្រទេសថៃ អារ៉ាប់រួម ឥណ្ឌា និងហ្វីលីពីនជាដើម។

គួរបញ្ជាក់ថា ពិធីជួបជុំបែបសាសនាម៉ូស្លីមស្រដៀងគ្នានេះ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពី ២សប្តាហ៍មុន បានធ្វើឲ្យមានការឆ្លងរាតត្បាតវីរុស Covid-19 យ៉ាងគំហុកនៅក្នុងតំបន់ ដោយ ២/៣ ក្នុងចំនួនអ្នកឆ្លង ៧៩០នាក់ នៅម៉ាឡេស៊ី គឺឆ្លងអំឡុងពេលចូលរួមពិធីបុណ្យ ៕


ប្រភព៖ kromanews.com

មតិយោបល់

ពីនេះពីនោះ2 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ5 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ6 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ9 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ22 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK