មិត្តល្អមិនចោលគ្នាគ្រាអាសន្ន!!! ចិនជួយទប់ស្កាត់ជំងឺកូវីដ១៩ ឯជប៉ុនជួយខាងសេដ្ឋកិច្ចដោយដឹកនាំអ្នកវិនិយោគធំៗ មកសង្រ្គោះកម្ពុជា
Connect with us

ថ្មីៗ

មិត្តល្អមិនចោលគ្នាគ្រាអាសន្ន!!! ចិនជួយទប់ស្កាត់ជំងឺកូវីដ១៩ ឯជប៉ុនជួយខាងសេដ្ឋកិច្ចដោយដឹកនាំអ្នកវិនិយោគធំៗ មកសង្រ្គោះកម្ពុជា

មិត្តល្អមិនចោលគ្នាគ្រាអាសន្ន ចិនជួយទប់ស្កាត់ជំងឺកូវីដ១៩ ឯជប៉ុនជួយខាងសេដ្ឋកិច្ចដោយដឹកនាំអ្នកវិនិយោគធំៗ មកសង្រ្គោះកម្ពុជា

ប្រទេសចិនកំពុងយកចិត្តទុកដាក់និងជួយទប់ស្កាត់ការរាតត្បាតពីវីរុសកូរ៉ូណានៅកម្ពុជា ហើយប្រទេសជប៉ុនវិញមិននូវស្ងៀមឡើយ គឺបានដឹកនាំអ្នកវិនិយោគធំៗ មកវិនិយោគនៅកម្ពុជាដើម្បីជួយដល់សេដ្ឋកិច្ចឲ្យរួចផុតពីផលប៉ះពាល់នៃវីរុសដ៏សាហាវមួយនេះ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ថ្មីៗនេះ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា។

នៅក្នុងជំនួបនោះដែរ ឯកឧត្តម តាកាហាស៊ី បានជម្រាបជូនសម្ដេចថា ប្រតិភូដែលឯកឧត្តមនាំមកកម្ពុជាពេលនេះគឺ ជាប្រតិភូអ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងការវិនិយោគនៅក្នុងកម្ពុជា

ដែលទី១ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ អ្នកវិនិយោគដែលកំពុងវិនិយោគនៅកម្ពុជា និងអ្នកវិនិយោគដែលទើបមកជួបសម្ដេចនៅពេលនេះ និងសុំកុំឲ្យមានការភ័យបារម្ភអ្វីលើបញ្ហាដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជា គឺកំពុងតែមានវិធានការទប់ស្កាត់ហើយ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះសូមជម្រាបផងដែរថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសរុប ២៤៩,៥២៨ ដុ ល្លារ សម្រាប់គម្រោងកែលម្អផ្លូវ និងស្ពាននៅខេត្តក្រចេះ និងខេត្តកំពត ដើម្បីផ្តល់ភាពងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសម្រួលដល់ផ្នែកដឹកជញ្ជូនរបស់ប្រជាសហគមន៍៕

 ប្រភពwww.langveknews.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK