ក្រសួងសុខាភិបាល ប្រកាសកុំឲ្យពលរដ្ឋកុំចាញ់បោកការទិញថ្នាំ ឬឱសថ ដែលបំផុសថាព្យាបាលជំងឺ Covid-19 និងចាត់វិធានអ្នកលក់ថ្នាំបោកប្រាស់
Connect with us

ពីនេះពីនោះ

ក្រសួងសុខាភិបាល ប្រកាសកុំឲ្យពលរដ្ឋកុំចាញ់បោកការទិញថ្នាំ ឬឱសថ ដែលបំផុសថាព្យាបាលជំងឺ Covid-19 និងចាត់វិធានអ្នកលក់ថ្នាំបោកប្រាស់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល  នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ សូមប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស កុំឲ្យបាញ់បោកនូវការឃោសនាបំភ្លើសការពិត អំពីការលក់ថ្នាំ ឬឱសថ ដែលបំផុសថាអាចព្យាបាលជំងឺ Covid-19 ខណៈដែលអង្គការសុខភាពពិភពលោក មិនទាន់បានប្រកាសឈ្មោះថ្នាំ ឬ ឱសថណាមួយដែលអាចព្យាបាលជំងឺនេះនៅឡើយទេ។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន នាយកដ្ឋាន ប្រយុទ្ធ នឹង ជំងឺ ឆ្លង និង ជា អ្នក នាំ ពាក្យ នៃ ក្រសួង សុខាភិបាលកម្ពុជា អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងពីវិធានការផ្លូវច្បាប់ថា ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនឆបោក និងអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់មួយនេះ ដោយមិនបណ្ដោយឲ្យជនទាំងនោះឆ្លៀតឱកាស ទៅបោកប្រាស់ប្រជាពលរដ្ឋពេលកំពុងជួបការភ័យខ្លាចនេះឡើយ។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោក មិនទាន់បានទទួលស្គាល់ឱសថណាមួយ ដើម្បីព្យាបាលជំងឺ Covid-19 នៅឡើយទេ។ កាលណាគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក គឺព័ត៌មានទាំងនោះមិនត្រឹមត្រូវនោះទេ»។

ការចេញមកច្រានចោលរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើ បានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះ មានទិញ និងការលួចលក់ឱសថដែលខុសពីការពិត ពីសំណាក់ជនឆបោក រហូតមានការបំផុសថា អាចព្យាបាលជំងឺ Covid-19។ សកម្មភាពទាំងអស់នេះ គឺកើតឡើងនៅតាមក្រសួង ស្ថាប័នមួយចំនួន។

លោក លី សុវណ្ណ អ្នក នាំ ពាក្យ នៃ ក្រសួង សុខាភិបាលកម្ពុជា បានអះអាងថា ក្រសួងសុខាភិបាល នឹងចាត់វិធានការចំពោះបុគ្គលទាំងឡាយណា ដែលផ្សព្វផ្សាយខុសពីការពិត ខណៈដែលអង្គការសុខភាពពិភពលោក មិនទាន់មានការទទួលស្គាល់ឱសថណាមួយថា អាចព្យាបាលជំងឺ Covid-19 ជានៅឡើយទេ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ។

សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន ៣៧នាក់ ក្នុងនោះមានជនជាតិម្នាក់ ដែលបានព្យាបាលជាសះស្បើយ៕

ប្រភព៖ freshnewsasia

 

 

មតិយោបល់

ពីនេះពីនោះ2 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ5 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ6 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ9 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ22 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK