លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ម្តងទៀតថា អ្នកធ្វើតេស្តរកវីរុសកូវីដ១៩ មិនតម្រូវឱ្យបង់ប្រាក់ទេ ចំណាយទាំងអស់ជាបន្ទុករដ្ឋាភិបាល
Connect with us

ថ្មីៗ

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ម្តងទៀតថា អ្នកធ្វើតេស្តរកវីរុសកូវីដ១៩ មិនតម្រូវឱ្យបង់ប្រាក់ទេ ចំណាយទាំងអស់ជាបន្ទុករដ្ឋាភិបាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

នៅក្នុងសន្និសីទសារព័ត៌មាន នោះផងដេរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសាធារណៈថា ការធ្វើតេស្តរកវីរុសកូវីដ១៩ គឺមិនមានការយកថវិកាដូចការចោទប្រកាន់នោះទេ។ លោកជំទាវបានបញ្ជាក់ឲ្យដឹងទៀតថា គិតមកទល់បច្ចុប្បន្នមានអ្នកធ្វើតេស្តរកវីរុសកូវីដ១៩ ១,១១២ករណី (បូករួមទាំងអ្នកវិជ្ជមាន) ហើយអ្នកទាំងអស់នោះមិនតម្រូវឲ្យបង់ថវិកាឡើយ ដោយចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា ក្រសួងបានរកឃើញវិជ្ជមាន វីរុស កូវីដ-១៩ លើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតនៅខេត្តកែប ដោយគិតមកត្រឹមពេលនេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩បានកើនឡើងដល់ ៣៥ករណី៕ 

ប្រភព៖​ Khmer Note

ដកស្រង់ដោយ៖ khmerpress.news

មតិយោបល់

ថ្មីៗ8 hours ago

កោតសរសើរនូវទឹកចិត្ត! Bill Bates សុខចិត្តចំណាយរាប់ពាន់លានដុល្លារ ពន្លឿនការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ៧ កន្លែងក្នុងពេលតែ១

គួរដឹង8 hours ago

ប្រយ័ត្ន! វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

គួរដឹង8 hours ago

 “អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”

ពីនេះពីនោះ11 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ14 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK