ការសិក្សា គឺមានតម្លៃបំផុតចំពោះមនុស្សទូទៅ ដូច្នេះកុំបោះបង់ចោលសៀវភៅ
Connect with us

គួរដឹង

ការសិក្សា គឺមានតម្លៃបំផុតចំពោះមនុស្សទូទៅ ដូច្នេះកុំបោះបង់ចោលសៀវភៅ

ការសិក្សាគឺមានតម្លៃបំផុតចំពោះមនុស្សទូទៅ យើងគ្រប់គ្នាមិនគួរបញ្ចប់​ការសិក្សាក្រោយពីការរៀនពីសាលានោះទេ។ សម្រាប់ខ្ញុំវិញ គឺរហូតមកដល់ពេល​នេះ ខ្ញុំនៅតែបន្តសកម្មភាពរបស់ខ្ញុំដដែលឥតឈប់ឈរក្នុងការសរសេរ ការស្រាវជ្រាវ ដើម្បីចែករំលែកដល់អ្នកទាំងអស់គ្នា។ ដូចជាការបញ្ចេញនូវ​ស្នាដៃ​ជាបន្តបន្ទាប់ដើម្បីជួយជាគំនិត សតិបញ្ញា និងស្មារតីដល់ប្រជាពលរដ្ឋ​ខ្មែរ​យើង។ ជាពិសេស គឺចង់ឱ្យកុលបុត្រខ្មែរយើង​ងាកមកស្រវាចាប់​យក​សៀវភៅ​វិញ ជាងការកម្សាន្តចំណាយពេលច្រើន តែទទួលបានលទ្ធផលតិច និងការ​សប្បាយ​ភ្លេចខ្លួនភ្លេចសិក្សា។

ចំពោះសៀវភៅត្រូវមនុស្សគ្រប់គ្នាបានឱ្យតម្លៃ និង​ដឹង​ថា​ជា​ឃ្លាំង​នៃ​ចំណេះ​​ដឹង​ដ៏​ធំប្រៀបដូចជាទ្រព្យសម្បត្តិដ៏មហាសាល។ ប្រសិនបើអ្នកចេះ​យក​វាទៅប្រើប្រាស់ តែ​គួរឱ្យស្ដាយបន្តិចព្រោះថាអ្នកដែលអាចយកចំណេះ​ដឹង​ទៅ​ ប្រើ​ប្រាស់ឱ្យកើតជា​ប្រយោជន៍សម្រាប់សង្គមរបស់​ពួក​គេ ​នៅមានកម្រិត​នៅ​ឡើយ​។ ហេតុដូច្នេះហើយ យើងគ្រប់គ្នាគួរតែគិត​គូរ​ស្វែង​រក​ចំណេះ​វិជ្ជា​ឱ្យ​បាន​ច្រើន​ តាមរយៈការអានសៀវភៅ ការស្រាវ​ជ្រាវ និងការរុករកថ្មីៗបន្ថែមទៀត។

សម្រាប់សៀវភៅរបស់ខ្ញុំ សៀវភៅ មនុស្សមានពិស ថ្វី​បើ​ចំណង​ជើង​ហាក់​ដូច​ជា​ប្លែកបន្តិច តែវាមានអត្ថន័យរបស់វាគឺដើម្បីបញ្ជាក់ និង​បង្ហាញ​ពី​ចរិត​លក្ខណៈរបស់មនុស្ស ល្បិចកល​របស់​មនុស្ស មានទាំងស្លូតបូត និងកាចសាហាវច្រើនរាប់រយជំពូក ប្រសិនបើយើងពុំបានដឹងច្បាស់ទេ នោះយើងនឹង​អាច​ធ្លាក់ក្នុង​ឧបាយកល​របស់អ្នកដទៃបានដោយងាយ។ ឧទាហរណ៍ថា បើយើង​ពុំ​​ស្គាល់​សត្វ​​ពស់វែកទេ សត្វពិសនោះនឹងបង្កគ្រោះថ្នាក់ដល់យើង “សត្វ​ពស់វែកចឹក”៕

(ដកស្រង់ពីសៀវភៅ មនុស្សមានពិស)

អត្ថបទ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ប្រភព៖ www.vicheaauthor.com

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK