អ្នកជំនាញ បង្ហើបពីរឿងសំខាន់ អ្នកត្រូវធ្វើជាមួយលុយរបស់អ្នក អំឡុងពេល វីរុស Covid-19 រាតត្បាត
Connect with us

គួរដឹង

អ្នកជំនាញ បង្ហើបពីរឿងសំខាន់ អ្នកត្រូវធ្វើជាមួយលុយរបស់អ្នក អំឡុងពេល វីរុស Covid-19 រាតត្បាត

វីរុសកូរ៉ូណា​ ឬ Covid-19 ត្រូវបានប្រកាសជាផ្លូវការថាជាជំងឺរាតត្បាតដោយអង្គការសុខភាពពិភពលោកដែលនាំមកនូវផលប៉ះពាល់ និងអស្ថិរភាពដល់សេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះដែរ អ្នកជំនាញខាងសុខភាពនិងរដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងជំរុញឱ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែវាក៏ចាំបាច់ផងដែរដែលត្រូវត្រៀមសម្រាប់ការរីករាលដាលកាន់តែអាក្រក់ទៅៗ។ 

ទាក់ទឹននឹងរឿងនេះ អ្នកជំនាញប្រឹក្សាហិរញ្ញវត្ថុចំនួន ៥ រូប បានចែករំលែកនូវរឿងដែលសំខាន់បំផុតដែលអ្នកត្រូវធ្វើជាមួយលុយរបស់អ្នក កំឡុងពេលមានការឆ្លងវីរុស Covid-19 ដែលរឿងទាំងនោះរួមានដូចខាងក្រោម៖

១. កុំប៉ះពាល់ការវិនិយោគរបស់អ្នក

អ្នកប្រហែលជាមានការព្រួយបារម្ភខ្លាំងចំពោះការវិនិយោគរបស់អ្នក និងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននៅពេលដែលមានព្រឹត្តការណ៍បែបនេះកើតឡើង។ ប៉ុន្តែចូលអ្នកធ្វើចិត្តឲ្យស្ងប់ និងកុំមើលព័ត៌មានអវិជ្ជមានណាដែលធ្វើឲ្យមានភាពប៉ះពាល់ដល់ផ្នែកស្មារតីរបស់អ្នកឲ្យសោះ។ សកម្មបែបនេះអាចជួយអ្នកឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ភាពជ្រួលច្របល់ផ្លូវចិត្តដែលមានឥទ្ធិពលអាក្រក់ដល់ការវិនិយោគរបស់អ្នក។

ដូច្នេះអ្វីដែលអ្នកត្រូវធ្វើចំពោះការវិនិយោគរបស់អ្នកនោះគឺ ដោយយោងតាមអ្នកប្រឹក្សាខាងផ្នែកហិរញ្ញវត្ថុភាគច្រើននិយាយថាទុកការវិនិយោគរបស់អ្នកឲ្យនៅដដែលក្នុងពេលមានអស្ថិរភាពនិងភាពមិនប្រាកដប្រជា។ ត្រង់ចំណុចនេះមានន័យថា អ្នកមិនគួរផ្តោតការយកចិត្តទុកដាក់ខ្លាំងចំពោះការវិនិយោគរបស់អ្នកពេកនោះទេដោយទុកវាឲ្យនៅដដែល ព្រោះខណៈពេលនេះទីផ្សារមានការធ្លាក់ចុះ ឬឡើងខ្លាំងប្រកបដោយភាពមិនប្រក្រតី ប៉ុន្តែក្នុងរយៈពេលណាមួយវានឹងវិលត្រឡប់មកកាន់សភាពដើមវិញ។

២. បង្កើនការសន្សំសម្រាប់ស្ថានភាពបន្ទាន់

ប្រសិនបើពេលនេះអ្នកមិនទាន់មានគណនីសន្សំ ឬការសន្សំសម្រាប់ស្ថានភាពបន្ទាន់នៅឡើយទេនោះ​អ្នកត្រូវប្រញាប់បង្កើតវាឡើង ព្រោះវាមានហានិភ័យខ្ពស់ណាស់សម្រាប់អ្នកនៅពេលដែលអ្នកជួបប្រឈមជាមួយស្ថានភាពអាក្រក់ណាមួយ។ អ្នកនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរំដោះខ្លួនចេញពីវានោះឡើយជាពិសេសក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃវីរុស Covid-19 នេះតែម្តង។ 

ដោយឡែកប្រសិនបើអ្នកមានគណនីសន្សំ ឬការសន្សំសម្រាប់ស្ថានភាពបន្ទាន់រួចហើយអ្នកត្រូវប្រាកដថា ការសន្សំនោះអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់អ្នកក្នុងរយៈពេលពី ៣ខែ ទៅ ៦ខែ នេះបើយោងតាមអ្នកជំនាញប្រឹក្សាហិរញ្ញវត្ថុ។ ទំហំទឹកប្រាក់នេះអាចឲ្យអ្នករស់នៅបានក្នុងស្ថានភាពធម្មតាបើទោះបីជាក្រុមហ៊ុនរបស់អ្នកតម្រូវឲ្យបុគ្គលិកត្រូវព្យួរការងារមួយរយៈ អ្នកត្រូវផ្អាក់ការប្រកបអាជីវកម្ម ឬក្នុងរូបភាពជាច្រើនផ្សេងទៀតដែលជាហេតុផលធ្វើឲ្យអ្នកមិនអាចទាញចំណូលបាន។

៣. គាំទ្រអ្នកដទៃ

ប្រសិនបើអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយខ្លួនឯងបានហើយ អ្នកអាចធ្វើការពិចារណាប្រើលុយរបស់អ្នកដើម្បីជួយមិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍របស់អ្នក។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងថា ក្នុងកំឡុងពេលដែលវីរុស Covid-19 កំពុងរាតត្បាត មនុស្សភាគច្រើនត្រូវស្ថិតនៅផ្ទះមិនហានចេញក្រៅនោះទេ ហើយមនុស្សមួយចំនួនទៀតត្រូវបានដាក់ដោយឡែកស្ថិតក្នុងការតាមដាន ដែលជាមូលហេតុធ្វើឲ្យអាជីវកម្មភាគច្រើនត្រូវជួបនឹងផលប៉ះពាល់ដែលបង្កឲ្យមានវិបត្តិជាច្រើន ជាពិសេសផ្នែកហិរញ្ញវត្ថុ។ ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋមួយរូប យើងគប្បីចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកនៅពេលដែលសង្គមជាតិរបស់យើងកំពុងជួបអាសន្នតាមលទ្ធភាពដែលអាចធ្វើទៅបាន។

៤. លាង​ដៃ​របស់​អ្នក

វីរុស Covid-19 អាចឆ្លងតាមរយៈក្រដាសប្រាក់។ ដូច្នេះក្រោយពេលដែលអ្នកប៉ះពាល់ក្រដាសប្រាក់ អ្នកគួរតែលាងសម្អាតដៃរបស់អ្នកជាប្រចាំ ជៀសវាងការឆ្លងរីករាលដាលនៃវីរុសនេះ។ ដូចពាក្យចាស់បុរាណពោលថា “ការពារប្រសើជាងព្យាបាល”៕

អត្ថបទដោយ៖ កាន់ ដារ៉ា (Financial Writer)

ប្រភព៖ www.business-cambodia.com  

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK