ទិញ​កាមេរ៉ាភ្លាមដើម្បីផលិត​រូបភាព​បាន​ស្អាត​​ ​គួរ​ដឹង​ពាក្យ​គន្លឹះ​ទាំង​នេះ!!!
Connect with us

ថ្មីៗ

ទិញ​កាមេរ៉ាភ្លាមដើម្បីផលិត​រូបភាព​បាន​ស្អាត​​ ​គួរ​ដឹង​ពាក្យ​គន្លឹះ​ទាំង​នេះ!!!

ការ​ផលិត​រូបភាព​បាន​ស្អាត​ ​គឺ​មិន​មែន​គ្រាន់​តែ​ចេះ​ចាប់​ប្លង់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ត្រូវ​អាច​បញ្ជា​នូវ​មុខងារ​នានា​របស់​កាមេរ៉ា​បាន​យ៉ាង​ច្បាស់លាស់​ផង​ដែរ។ ការ​បញ្ជា​លើ​មុខងារ​ទាំង​នោះ​ ​គេ​កំណត់​ដំណាង​ដោយ​អក្សរ​ឡាតាំង​ដែល​មាន​ដូច​ជា៖

អក្សរ​ ​R

  • Racking Focus៖

Racking focus ជា​បច្ចេកទេស​ក្នុង​ការ​ផ្ដោត​អារម្មណ៍​អ្នក​មើល​នៃ​វីដេអូ​ដោយ​ប្ដូរ​នូវ​ការ​ ​Focus​ ​ពី​ Subject​ ​នៅ​ផ្ទៃ​ខាងមុខ​ ​ទៅ​ ​Subject​ នៅ​ផ្ទៃ​ខាងក្រោយ​ ​ឬ​បញ្ច្រាស​គ្នា​វិញ​។

  • Raw Files៖

កាមេរ៉ា​ប្រភេទ​ Pro និង​ Semi-pro ជាច្រើន​មាន​ជម្រើស​សម្រាប់​ថត​ជា​ File Raw ដោយ​វា​ផ្ទុក​នូវ​រាល់​ទិន្នន័យ​ដែល​បាន​ថត​កំឡុង​ពេល​ Exposure ក្នុង​ទម្រង់​មិន​កែប្រែ​ ដែល​មិន​ដូច​ទៅ​នឹង​ JPEGs, TIFFs និង​ ទម្រង់​ File ផ្សេងទៀត​។ File Raw អាច​កែប្រែ​ទៅ​តាម​តម្រូវការ​បាន​ច្រើន​ជាង​រូបភាព​ដែល​ថត​ក្នុង​ទម្រង់​ផ្សេងទៀត​ ហើយ​អាច​រក្សាទុក​ជា​ទម្រង់​ផ្សេង​ដូចជា​ JPEGs, TIFs និង​មួយ​ចំនួន​ទៀត​បាន​។

  • Red-Eye៖

Red-eye ពិពណ៌នា​ពី​ប្រស្រីភ្នែក​ដែល​មាន​ពណ៌ក្រហម​នៃ​ភ្នែក​របស់​ Subject ដែល​ពេល​ខ្លះ​កើតឡើង​ពេល​ថតរូប​មនុស្ស​ ឬ​សត្វ​ចិញ្ចឹម​ជាមួយ​នឹង​ Electronic flash។ Effect នេះ​ជា​ធម្មតា​កើតឡើង​ពេល​ប្រស្រីភ្នែក​ត្រូវ​បាន​ពង្រីក​ក្នុង​ស្ថានភាព​មាន​ពន្លឺ​ទាប​។ ពណ៌ក្រហម​មាន​ដោយ​ពន្លឺ​ពី​ Flash ប៉ះ​នឹង​ផ្នែក​ក្រោយ​នៃ​ភ្នែក​ ហើយ​បំភ្លឺ​នូវ​សរសៃឈាម​។ Red-eye អាច​ជៀសវាង​បាន​ដោយ​ដាក់​នូវ​ Flash ចម្ងាយ​លើស​ពី​ ៦ inch ពី​ Lens កាមេរ៉ា​។ ហេតុផល​នៃ​ Red-eye ភាគច្រើន​មាន​លើ​កាមេរ៉ា​ Compact ដោយ​ Flashtube ស្ថិត​នៅ​ជិត​នឹង​ Lens ដែល​ធ្វើ​ឲ្យ​ពន្លឺ​ចូល​ផ្នែក​ខាងលើ​នៃ​ប្រស្រីភ្នែក​របស់​ Subject។

  • Red-Eye Reduction៖

វិធី​ក្នុង​ការ​កាត់បន្ថយ​នូវ​ Red-eye ពី​ការ​ថត​ជាមួយ​នឹង​ Flash ដោយ​ប្រើប្រាស់​ ការ​បញ្ចេញ​ពន្លឺ​រយៈពេល​ខ្លី​ ឬ​ Pre-flash។ កាមេរ៉ា​មួយ​ចំនួន​មាន​ Pre-flash ដែល​ដំណើរការ​ប៉ុន្មាន​ដង​មុន​ពេល​បង្កើត​ Flash ចុងក្រោយ​ ហើយ​រូបភាព​ត្រូវ​បាន​ថត​។​  Red-eye អាច​កាត់​បន្ថយ​ក្នុង​កម្មវិធី​កាត់ត​ ឬ​លើ​កាមេរ៉ា​តែ​ម្តង​ សម្រាប់​កាមេរ៉ា​មួយ​ចំនួន​។

  • Reflex៖

កាមេរ៉ា​ Reflex ប្រើប្រាស់​នូវ​ប្រព័ន្ធ​  Mirror ក្នុង​ការ​ Reflect ពន្លឺ​ដែល​ឆ្លងកាត់​ Lens  ដើម្បី​បង្ហាញ​លើ​អេក្រង់​។ រូបភាព​ដែល​បាន​ឃើញ​ក្នុង​ Viewfinder របស់​កាមេរ៉ា​គឺ​ដូចគ្នា​នឹង​អ្វី​ដែល​ប៉ះ​នឹង​ Image sensor របស់​កាមេរ៉ា​។ ប្រព័ន្ធ​នេះ​ផ្តល់​នូវ​វិធី​ត្រឹមត្រូវ​បំផុត​ក្នុង​ការ​កំណត់​ Frame និង​ Focus។ ប្រព័ន្ធ​ Reflex អាច​ជៀសវាង​នឹង​បញ្ហា​ Parallax បាន​ ហើយ​ កាមេរ៉ា​ Reflex ក៏​អាច​ហៅថា​ SLRs ឬ​ DSLRs ផង​ដែរ​។

  • Remote Capture៖

សមត្ថភាព​ដែល​កាមេរ៉ា​ធ្វើ​ការ​ Shutter ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​ Cable release ឬ​ Wireless transmitter ឬ​ Transceiver។

  • Resolution៖

សំដៅ​លើ​ចំនួន​ Pixels ទាំង​បញ្ឈរ​ និង​ផ្តេក​ ដែល​ប្រើប្រាស់​ក្នុង​ការ​ថត​ ឬ​បង្ហាញ​រូបភាព​។ Resolution កាន់​តែ​ខ្ពស់​ រូបភាព​កាន់​តែ​ច្បាស់​។

  • RGB Color (Red Green Blue)៖

RGB ជា​ម៉ូដែល​ពណ៌​ ដែល​មាន​ពន្លឺ​ពណ៌ក្រហម​ បៃតង​ និង​ខៀវ​បន្ថែម​ចូលគ្នា​ក្នុង​វិធី​ផ្សេងៗ​ ដើម្បី​បង្កើត​នូវ​បណ្ដុំ​ពណ៌​សម្រាប់​តំណាង​ និង​ Display ជា​រូបភាព​លើ​កុំព្យូទ័រ​ និង​ Device ដទៃ​ទៀត​។

  • Rig៖

ក្នុង​ផ្នែក​ HDSLR នេះ​ជា​ប្រព័ន្ធ​ Support និង​ Focus ដែល​បាន​រចនា​ជា​ពិសេស​សម្រាប់​ថត​វីដេអូ​ជាមួយ​នឹង​កាមេរ៉ា​ HDSLR។​ HDSLR rig ផ្តល់​នូវ​សមត្ថភាព​ Support, focus និង​ Monitor ដែល​មាន​ក្នុង​កាមេរ៉ា​ថត​វីដេអូ​ប៉ុណ្ណោះ​។

អក្សរ​ S

  • Saturation៖

Saturation ជា​ជម្រៅ​នៃ​ពណ៌​ក្នុង​រូបភាព​។ រូបភាព​ជាមួយ​នឹង​កម្រិត​ពណ៌​ជ្រៅ​ជា​ Heavily saturated។ រូបភាព​ជាមួយ​នឹង​កម្រិត​ Saturation ស្រាល​ ជា​ Muted color palette។ ម្យ៉ាងទៀត​រូបភាព​ដែល​​បាន​ Desaturated ពណ៌​ប្រែ​ជា​ Monotone ឬ​ ខ្មៅ​សរ​។

  • SD Card (Secure Digital)៖

SD Card ជា​ប្រភេទ​ Memory cards ដែល​មាន​លក្ខណៈ​តូច​ជាង​ CompactFlash (CF) cards ដែល​អាច​ឲ្យ​អ្នក​ផលិត​កាមេរ៉ា​កាត់បន្ថយ​នូវ​ទំហំ​កាមេរ៉ា​បាន​។ ជា​ធម្មតា​ វា​ត្រូវ​បាន​ប្រើប្រាស់​លើ​ Cell phone, PDAs និង​ឧបករណ៍​អេឡិចត្រូនិក​តូចៗ​  ដែល​មាន​បញ្ចូល​នូវ​ Removable memory។

  • Shutter៖

ប្រព័ន្ធ​ក្នុង​កាមេរ៉ា​ដែល​គ្រប់គ្រង​នូវ​ពន្លឺ​ដែល​បញ្ជូន​ទៅ​កាន់​ Sensor។ Leaf-shutter lens មាន​នូវ​ទិដ្ឋភាព​ភាគច្រើន​នៃ​ Lens កាមេរ៉ា​ ហើយ​ Lens Medium-format ជាច្រើន​មាន​នូវ​ Shutter ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​។

  • Shutter Priority៖

Metering mode ដែល​ Shutter speed មាន​លក្ខណៈ​មិន​ប្រែប្រួល​ ហើយ​ Exposure ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការ​បើក​ ឬ​បិទ​នៃ​ Lens aperture។

  • Shutter speed៖

រយៈពេល​ដែល​ Shutter បើក​ពេល​ Shutter release ដំណើរការ​។​

  • SLR (Single-Lens-Reflex)៖

កាមេរ៉ា​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ Prism និង​ Mirror ដើម្បី​ឲ្យ​រូបភាព​បាន​ឃើញ​ដោយ​ Lens លើ​អេក្រង់​ដែល​ Focus។ រូបភាព​ដែល​អ្នក​ប្រើប្រាស់​ឃើញ​ក្នុង​ Viewfinder ដូចគ្នា​ទៅ​នឹង​រូបភាព​ដែល​នឹង​ថត​។

  • Spot Metering៖

Spot metering កំណត់​នូវ​​ផ្នែក​តូច​បំផុត​នៃ​តំបន់​រូបភាព​សរុប​។ កាមេរ៉ា​ចាស់​មាន​តម្លៃ​ធូរ​ថ្លៃ​ ផ្តល់​តែមួយ​ប៉ុណ្ណោះ​ដែល​កំណត់​នៅ​ចំណុច​កណ្ដាល​ ជា​ធម្មតា​គ្របដណ្ដប់​ពី​ ១ ទៅ​ ៥ ដឺក្រេ​។ កាមេរ៉ា​ថ្មី​ផ្ដល់​នូវ​ជម្រើស​ពី​ ៣, ៥, ៧, ១១ ឬ​ច្រើន​ជាង​នេះ​នៃ​ចំណុច​សម្រាប់​ជ្រើសរើស​ Metering ដែល​អាច​​កំណត់​នូវ​តំបន់​សំខាន់​នៃ​រូបភាព​បាន​ល្អ​។ Spot metering ជា​វិធី​ដ៏​ល្អ​សម្រាប់​ពិនិត្យ​មើល​លើ​ Subject ដែល​មាន​ពន្លឺ​ជះ​ពី​ក្រោយ​។

  • sRGB៖

ស្តង់ដារ​ពណ៌​ Gamut សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows។ sRGB ក៏​ជា​ Lowest common denominator សម្រាប់​ស្តង់ដារ​ពណ៌​ផង​ដែរ​ ដោយ​វា​ផលិត​នូវ​ពណ៌​លើ​អេក្រង់​មិន​សូវ​បាន​ល្អ​នោះ​ទេ​។  Adobe RGB ជា​ Wider-gamut color space  ហើយ​ល្អ​សម្រាប់​ Render ពណ៌​បាន​ត្រឹមត្រូវ​កម្រិត​ខ្ពស់​។

  • Storage Card (Memory Card)៖

Memory storage device ប្រើប្រាស់​ក្នុង​ការ​រក្សាទុក​នូវ​ទិន្នន័យ​ថត​ដោយ​កាមេរ៉ា​។ ទម្រង់​ Storage card មាន​ CompactFlash (CF), Secure Digital (SD), xD, SmartMedia និង​ Memory Sticks។

អក្សរ T

  • Thumbnails៖

File រូបភាព​តូច​ជា​តំណាង​​ ហើយ​រូបភាព​ដែល​មាន​លើ​ LCD របស់​កាមេរ៉ា​ជា​រូបភាព​ ​Thumbnail​ ​នៃ​ File​ ​ធំ​។

  • TIFF (Tagged-Image File Format)៖

File TIFF​ ​ជា​ ​File​ ​រូបភាព​​ ​Flexible bitmap​​ ​ដែល​អាច​ប្រើប្រាស់​បាន​រាល់​កម្មវិធី​កាត់ត​ ​ហើយ​រាល់​ Desktop scanner ក៏​អាច​ផលិត​នូវ​រូបភាព​ TIFF ផង​ដែរ​។ ទម្រង់​នេះ​ ប្រើប្រាស់​នូវ​ Extension .tif ដែល​គាំទ្រ​នូវ​ File ប្រភេទ​ CMYK, RGB, Lab និង​ Grayscale ជាមួយ​នឹង​ Alpha channel និង​ File bitmap ដោយ​គ្មាន​ Alpha channels។ TIFF ក៏​គាំទ្រ​ដល់​ LZW compression ដែល​ជា​ទម្រង់​ Lossless compression។

  • Time Lapse៖

បច្ចេកទេស​ក្នុង​ការ​ថត​នៅ​កម្រិត​ធម្មតា​ ប៉ុន្តែ​ពេល​ Play មាន​ល្បឿន​លឿន​ ដូចជា​ ការ​ថត​ចរាចរណ៍​ ដំណើរ​រុក្ខជាតិ​លូតលាស់​ អាកាសធាតុ​ប្រែប្រួល​ជាដើម​ ដែល​ល្អ​សម្រាប់​ប្រើ​បច្ចេកទេស​នេះ​។

  • Tonal Range៖

សម្រាប់​ពិពណ៌នា​ពី​គុណភាព​កម្រិត​ពណ៌​ ​និង​ Tone ពី​ភាព​លម្អិត​នៃ​ស្រមោល​របស់​រូបភាព​ តាម​រយៈ​ភាព​លម្អិត​របស់​ Highlight ដែល​ភ្លឺ​បំផុត​ រួម​ទាំង​រាល់​ដំណើរ​ផ្លាស់ប្ដូរ​នៅ​រវាង​ចំណុច​ខ្លាំង​ទាំង​នេះ​។ កម្រិត​ Tonal ក៏​អាច​បង្ហាញ​ក្នុង​ផ្នែក​នៃ​ Gamut ផង​ដែរ​។

  • TTL (Through the Lens)៖

TTL សំដៅ​លើ​ប្រព័ន្ធ​ Metering ដែល​កំណត់​នូវ​ Exposure ត្រឹមត្រូវ​ដោយ​អាស្រ័យ​លើ​ពន្លឺ​ដែល​ប៉ះ​នឹង​ Image sensor ក្រោយ​ឆ្លងកាត់​ Lens របស់​កាមេរ៉ា​។ ការ​ពិនិត្យ​របស់​ TTL មាន​លក្ខណៈ​ត្រឹមត្រូវ​ជាង​ការ​ពិនិត្យ​របស់​ Handheld meter នូវ​រាល់​កត្តា​នៃ​ Exposure ទាំងអស់​រួមមាន​ Filtration (តម្រង​) និង​  Optical peculiarities (ការ​បារម្ភ​ពី​អុបទិក​) ណាមួយ​ ត្រូវ​បាន​បញ្ចូល​​ក្នុង​របាយការណ៍​ពេល​កំណត់​ Exposure ចុង​ក្រោយ​។ Dedicated flash លើ​កាមេរ៉ា​ជាច្រើន​ក៏​ប្រើប្រាស់​នូវ​ TTL metering ក្នុង​ការ​កំណត់​នូវ​ Flash exposure ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​។

  • TWAIN៖

ផ្ទាំង​ Acquire ឬ​ Import ដែល​បង្កើត​ជា​ស្តង់ដារ​សម្រាប់​ទំនាក់ទំនង​រវាង​ Scanner, កាមេរ៉ា​ និង​ កម្មវិធី​កុំព្យូទ័រ​។ TWAIN ជា​ផ្ទាំង​ជម្រើស​សម្រាប់​ Window platform ដែល​អាច​ឲ្យ​អ្នក​ Import រូបភាព​ចូល​កម្មវិធី​បាន​។

អក្សរ U

  • Underexposure៖

ការ​ថតរូប​ដោយ​មាន​ពន្លឺ​តិច​ពេក​ ដែល​អាច​ធ្វើ​ឲ្យ​រូបភាព​ងងឹត​។ ក្នុង​រូបភាព​ Underexposure អាច​កែតម្រូវ​បាន​ក្នុង​កម្មវិធី​កាត់ត​ ដោយ​អាស្រ័យ​លើ​កម្រិត​ងងឹត​លើ​រូបភាព​។ File Raw មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​កែតម្រូវ​ជាង​ JPEGs និង​ TIFFs។

អក្សរ V

  • Vibration Reduction៖

សូម​ពិនិត្យ​លើ​ Vibration Reduction

  • Video Mode៖

សមត្ថភាព​នៃ​កាមេរ៉ា​ថតរូប​ក្នុង​ការ​ថត​នូវ​ផ្នែក​នៃ​វីដេអូ​ Variable-resolution។

  • Viewfinder៖

ប្រព័ន្ធ​សម្រាប់​ពិនិត្យ​ និង​ការ​ Focus លើ​ Subject ដែល​ត្រូវ​ថត​។ ក្រៅ​ពី​ Rangefinder និង​ Reflex viewfinder កាមេរ៉ា​ Compact ជាច្រើន​ប្រើ​នូវ​អេក្រង់​ LCD ក្នុង​ទីតាំង​នៃ​ Viewfinder ដែល​ជា​វិធី​កាត់បន្ថយ​នូវ​ទំហំ​របស់​កាមេរ៉ា​។ បច្ចុប្បន្ន​ Electronic viewfinders (EVFs) មាន​លក្ខណៈ​ប្រសើរ​ឡើង​ ហើយ​កំពុង​ស្វែងរក​នូវ​វិធី​ចូល​ទៅ​ក្នុង​ DSLRs។

  • Vignetting៖

ភាព​ងងឹត​នៅ​គែម​រូបភាព​ ដោយសារ​កម្សោយ​នៃ​ Lens ក្នុង​ការ​បែងចែក​ពន្លឺ​ទៅ​ជ្រុង​នៃ​ Frame។ វា​អាច​កែតម្រូវ​បាន​ ដោយ​នៅ​លើ​កាមេរ៉ា​តែ​ម្ដង​, ប្រើប្រាស់​ Center-weighted neutral density filters ឬ​ ប្រើ​ Photoshop។ យ៉ាងណាមិញ​ Vignetting ក៏​មាន​លក្ខណៈ​ច្នៃប្រឌិត​មួយ​ដែរ​ ដោយ​តម្រង់​ភ្នែក​ទៅ​កណ្តាល​នៃ​ Frame។

អក្សរ​ W

  • Watermark៖

ធម្មតា​ Watermark ជា​រូបភាព​ ឬ​ស្លាក​សញ្ញា​ដែល​ដាក់​បញ្ចូល​ក្នុង​ក្រដាស​សម្រាប់​គោលបំណង​សុវត្ថិភាព​។ ក្នុង​ការ​ថតរូប​ Water mark សំដៅ​លើ​ព័ត៌មាន​ដែល​ដាក់​បញ្ចូល​ក្នុង​ទិន្នន័យ​រូបភាព​ ដើម្បី​ការពារ​ ការ​រក្សាសិទ្ធិ​នៃ​រូបភាព​។

  • White Balance៖

សមត្ថភាព​របស់​កាមេរ៉ា​ក្នុង​ការ​កែតម្រូវ​ពណ៌​ក្រោម​លក្ខខណ្ឌ​ពន្លឺ​ផ្សេងគ្នា​រួមមាន​ Daylight, Indoor, Fluorescent lighting និង​ Electronic flash។ កាមេរ៉ា​ជាច្រើន​ផ្ដល់​នូវ​ Auto WB mode ប៉ុន្តែ​មិន​តែងតែ​ត្រឹមត្រូវ​នោះ​ទេ​។

អក្សរ​ X

  • xD Cards៖ ទម្រង់​ Memory card តូច​ ដែល​រចនា​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​កាមេរ៉ា​តូច​បំផុត​,  PDAs និង​ Cell phone ដែល​អាច​បន្ថែម​ Memory បាន​៕

ប្រភព៖ Bh Photo Video  

ប្រែសម្រួល៖ ប៊ុន ធឿន

ដកស្រង់ដោយ៖ news.sabay.com.kh

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK