មូលហេតុ២យ៉ាងធ្វើឲ្យតារាកំប្លែងកញ្ញា នីឡា សម្រេចលើកថ្ងៃរៀបមង្គលការទៅចុងឆ្នាំវិញ
Connect with us

ពីនេះពីនោះ

មូលហេតុ២យ៉ាងធ្វើឲ្យតារាកំប្លែងកញ្ញា នីឡា សម្រេចលើកថ្ងៃរៀបមង្គលការទៅចុងឆ្នាំវិញ

តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា កំពុងតែមានភាពកាក់កបខ្លាំង មិនថាតែទៅលើការងារសិល្បៈ មុខរបរ​លក់គ្រឿងរក្សាសម្រស់ផ្ទាល់ខ្លួន និងជាពិសេសនោះគឺរឿងស្នេហាតែម្តង គឺកំពុងតែដើរទៅមុខយ៉ាងរលូន ពោរពេញទៅដោយសុភមង្គល តែអ្វីដែលចាប់អារម្មណ៍តារាកំប្លែង និងជាកូនស្រីសំណព្វចិត្តរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ថាគម្រោងរៀបអាពាហ៍ពិពាហ៍របស់នាងនៅអំឡុងខែឧសភាឆ្នាំនេះ នឹងត្រូវលើកពេលទៅខែវិច្ឆិកា ឆ្នាំនេះវិញ។

តារាកំប្លែងវ័យ២០ឆ្នាំរូបនេះ បាននិយាយថា មូលហេតុដែលនាង និងក្រុមគ្រួសារសម្រេចលើកពេល ដោយសារតែមានហេតុផលចំនួន២ចំណុច គឺមកពីរវល់ការងារច្រើនមិនអាចដកឃ្លាបាន និងបញ្ហាវីរុសCovid-19 ដែលកំពុងកើតមាន។ កញ្ញា វ៉ាន់ នីឡា បានរៀបរាប់ថា ការលើកពេលមង្គលការនេះមិនប៉ះពាល់ចំណងស្នេហ៍របស់នាងទេ ព្រោះ នាង និងក្រុមគ្រួសារបានឯកភាពគ្នារួចហើយ ខណៈភ្ញៀវក៏មិនទាន់បានអញ្ជើញ។

ចំណែកឯកន្លែងដែលគ្រោងនឹងរៀបចំកម្មវិធី ក៏បាននិងកំពុងសម្រុះសម្រួលផងដែរ។ តារារូបនេះបានបន្ថែមថា នឹងលើកពេលទៅខែវិច្ឆិកាវិញតែសម្រាប់ពេលវេលាល្អនោះចាំឱ្យក្រុមគ្រួសារគិតគូរឡើងវិញ ។ ក្នុងនោះដែរ ដោយសារតែជម្ងឺរលាកផ្លូវដង្ហើម Covid 19កំពុងតែផ្ទុះគួរឱ្យព្រួយបារម្ភស្ទើរពាសពេញពិភពលោក នោះបានធ្វើឱ្យតារាមួយចំនួនបានសម្រេចផ្អាកការចេញទៅសម្តែងនៅបរទេស និងរៀបចំពិធីនានារបស់ខ្លួន៕សូមបញ្ជាក់ថា ថ្មីៗតារាកំប្លែងរូបនេះបានឱ្យដឹងថានាងនឹងពន្យារពេលរៀបការរហូតដល់ចុងឆ្នាំវិញ៕

ប្រភព៖ amm.news

មតិយោបល់

ថ្មីៗ8 hours ago

កោតសរសើរនូវទឹកចិត្ត! Bill Bates សុខចិត្តចំណាយរាប់ពាន់លានដុល្លារ ពន្លឿនការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ៧ កន្លែងក្នុងពេលតែ១

គួរដឹង8 hours ago

ប្រយ័ត្ន! វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

គួរដឹង8 hours ago

 “អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”

ពីនេះពីនោះ11 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ14 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK