មិនខ្វល់រឿងសល់តុព្រោះកូរ៉ូណា ម្តាយ តូតា យកម្ហូបសល់ពីមង្គលការកូនស្រីទៅចែកអ្នករត់កង់បីនិងអ្នកនៅតាមផ្លូវ
Connect with us

ពីនេះពីនោះ

មិនខ្វល់រឿងសល់តុព្រោះកូរ៉ូណា ម្តាយ តូតា យកម្ហូបសល់ពីមង្គលការកូនស្រីទៅចែកអ្នករត់កង់បីនិងអ្នកនៅតាមផ្លូវ(មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយអំពី ពិធីមង្គលការរបស់តារាសម្ដែងស្រី ម៉ាក សែន សូនីតា (តូតា) ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំ កាលពីថ្ងៃទី ១៦ ខែមិនាកន្លងទៅ។

ជាមួយគ្នានេះដែរ នាងបានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើន រហូតដល់ចំនួន ១០០ តុឯណោះ ដែលក្នុងនោះមានទាំងមិត្តៗ អ្ន​កក្នុងរង្វង់សិល្បៈជាច្រើនផងដែរ។ តែយ៉ាងណាមិញ ក៏លេចឭដំណឹងល្ហៀងៗផងដែរថា ក្នុងកម្មវិធីថ្ងៃនោះផ្ទាល់ បានបាត់វត្តមានភ្ញៀវចំនួន ២០តុឯណោះ ជាហេតុធ្វើឲ្យម្ហូបអាហារសម្រាប់ទទួលភ្ញៀវនៅសល់ច្រើន ស្របពេលដែលCovid-19 កំពុងផ្ទុះ មង្គលការខ្លះត្រូវបានរំសាយ ឬលើកថ្ងៃ។

ជាក់ស្ដែង បន្ទាប់ពីពិធីបានចប់រួចរាល់ហើយ ម្ដាយរបស់តារារូបនេះ មិនឲ្យខ្ជះខ្ជាយម្ហូបដែលនៅសល់នោះទេ ដោយកាលពីពេលយប់ថ្ងៃទី១៦ ខែមីនានេះ បើយោងតាម​គណនីហ្វេសប៊ុកឈ្មោះ Oli Yang ដែលបានង្ហោះនូវរូបភាពវីដេអូមួយចំនួន បង្ហាញពីការយកម្ហូបអាហារជាច្រើនដាក់ក្នុងឡាន ចុះចែកជូន អ្នករត់កង់បី ក៏ដូចជា និងអ្នកនៅតាមផ្លូវមួយចំនួន ទាំងយប់ ទាំងទឹកមុខជ្រះថ្លាខ្លាំងផងដែរ។

ហើយតាមរយៈរូបភាពវីដេអូទាំងនេះ មានការកោតសរសើរអំពីទឹកចិត្តម្ដាយរបស់ តូតា ពីអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន ដែលមានទឹកចិត្តល្អយ៉ាងដូច្នោះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពវីដេអូខាងក្រោម៖

ប្រភព៖ khmerload.com

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK