ស៊ុនអ៊ូ៖ ត្រូវធ្វើឱ្យសត្រូវមិននឹកស្មានដល់ ទើបអាចទទួលបានជ័យជម្នះ
Connect with us

គួរដឹង

ស៊ុនអ៊ូ៖ ត្រូវធ្វើឱ្យសត្រូវមិននឹកស្មានដល់ ទើបអាចទទួលបានជ័យជម្នះ

ក្នុងការធ្វើសង្គ្រាម ទោះបីវាយតាមផ្លូវត្រង់(ទល់មុខគ្នា) ឬវាយដោយផ្លូវកាត់ក្តី(ល្បិច) មិនមែនជារឿងអ្វីដែលប្លែកនោះទេ ដោយសារតែនៅក្នុងក្បួនសឹកបានចែងយ៉ាងច្បាស់ថា មានពេលខ្លះត្រូវបង្កប់ទ័ព រាយអន្ទាក់ និងប្រើល្បិចកលដើម្បីយកឈ្នះសត្រូវ។

សូមអធ្យាស្រ័យផង ដែលយើងប្រើពាក្យទាំងនេះ តែវាជាការពិតដែលត្រូវបានគេប្រើក្នុងសមរភូមិ ប៉ុន្តែមិនមែនដើម្បីប្រើប្រាស់លើជាតិសាសន៍ខ្លួនឯង ឬបងប្អូនឯងដើម្បីកាប់ចាក់សម្លាប់គ្នានោះទេ។

ចំណុចសំខាន់នៃការវាយលុក គឺការធ្វើឱ្យសត្រូវមិនអាចស្មានដឹងថាយើងវាយលុក ឬដកថយឱ្យពិតប្រាកដទេ។ មេទ័ពស៊ុន អ៊ូ បានពោលថា «ត្រូវធ្វើរឿងពិតឱ្យដូចមិនពិត ហើយរឿងមិនពិតដូចជារឿងពិតវិញ» នោះសត្រូវនឹងលែងដឹងថារឿងមួយណាជាការពិត ហើយពិបាកស្មានកម្លាំងរបស់យើង ពេលនោះគេនឹងចាញ់ប្រៀបយើងជាក់ជាមិនខាន។

ប្រសិនបើអ្នកអាចរៀបចំផែនការបានល្អយ៉ាងនេះមែន គ្មានចំណុចអ្វីដែលគួរបារម្ភថានឹងបរាជ័យទេ មិនថាអ្នកចង់វាយលុក ឬដកថយនោះទេ។ មនុស្សដែលពូកែ មេទ័ពដែលខ្លាំងក្លា តែងធ្វើឱ្យសត្រូវខ្លួនពិបាកស្មានដឹងជានិច្ច។

ដូច្នេះហើយ គឺគេមានប្រៀបលើយុទ្ធសាស្ត្រ និងអាចមានឱកាសយកឈ្នះលើសត្រូវផងដែរ៕

អត្ថបទដោយ៖ លោក មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ប្រភព៖ knowledgecambodia.com

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK