ថ្នាំ​២​ប្រភេទ អូស្ត្រាលី អះអាង​ថា អាច​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ឲ្យ​ជា​សះស្បើយ
Connect with us

គួរដឹង

ថ្នាំ​២​ប្រភេទ អូស្ត្រាលី អះអាង​ថា អាច​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ឲ្យ​ជា​សះស្បើយ

លោក​វេជ្ជបណ្ឌិត David Paterson ដែល​មាន​ជំនាញ​ផ្នែក​ជំងឺឆ្លង ជឿជាក់​ថា ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​របស់​លោក បាន​រក​ឃើញ​ការ​ព្យាបាល​លើ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដោយ​ប្រើ​ថ្នាំ ២​ប្រភេទ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើតេស្ត​ដែល​លទ្ធផល​បង្ហាញ​ថា “​ល្អ​ណាស់​”​ចំពោះ​ការ​ព្យាបាល​នេះ បើ​យោង​តាម dailymail បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ មីនា ២០២០​នេះ ។

វីរុស Covid-19 បាន​សម្លាប់​មនុស្ស​ជាង ៦.៥០០​នាក់ នៅ​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​ក៏​មាន​ជនជាតិ​អូស្ត្រាលី ៥​នាក់​ផង​ដែរ ចាប់តាំងពី​វីរុស​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ។

ប្រភពពី 7news របស់ប្រទេសអូស្ត្រាលី ក៏បានចុះផ្សាយផងដែរថា សាស្ត្រាចារ្យ David Paterson ដែល​គ្រប់គ្រង​ការ​ស្រាវជ្រាវ​នៅ​ឯ​មន្ទីរពេទ្យ Royal Brisbane និងក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​ឃ្វី​ន​ឡែ​ន ជឿជាក់​ថា ថ្នាំ​ពីរ​មុខ អាច​បំបាត់​វីរុស​នេះ​បាន​ទាំងស្រុង ពី​ក្នុង​ខ្លួន​អ្នកជំងឺ ។

ថ្នាំ​ទី​១ គឺជា​ថ្នាំ ដែល​ប្រើ​ដើម្បី​កម្ចាត់​មេរោគ​អេ​ដ​ស៏ ចំណែកឯ​មួយទៀត គឺ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ ដែល​គេ​ស្គាល់​ថា Chloroquine ។

សាស្ត្រាចារ្យ David Paterson សង្ឃឹមថា នឹង​មាន​អ្នកជំងឺ​ចុះ​ឈ្មោះ​ចូល​ក្នុង​ការ​សាកល្បង​ព្យាបាល ដោយ​ប្រើ​ថ្នាំ​ទាំង​ពីរ​ខាងលើ​នេះ នៅ​ដំណាច់ ខែមីនា​នេះ ។ លោក​សាស្ត្រាចារ្យ​បាន​និយាយ​ថា វា​មិនមែន​ជា​ការ​ខុស​ទេ ក្នុង​ការ​ពិចារណា​ប្រើ​ថ្នាំ​២​ប្រភេទ​នេះ ដើម្បី​ព្យាបាល​អ្នកជំងឺ​វីរុស​កូ​វី​ដ​-១៩ ។

ជា​ការ​កត់សម្គាល់ ការ​អះអាង​ថា ថ្នាំ​២​ប្រភេទ​អាច​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​ខាងលើ​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ពោល​គឺ​ចាប់តាំងពី វីរុស​នេះ ផ្ទុះ​រាលដាល​ឡើង​មក ប្រទេស​ចិន ក៏​ធ្លាប់​បាន​ប្រកាស​ដែរ​ថា ចិន​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ Chloroquine ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ អោយ​ជា​សះស្បើយ​បាន ។ ចំណែកឯ ថ្នាំ​កម្ចាត់​មេរោគ​អេ​ដ​ស៏​វិញ ប្រទេស​ជប៉ុន ក៏​ធ្លាប់​បាន​សាកល្បង​ព្យាបាល​អ្នកជំងឺ ដែល​ធ្វើ​ដំណើរ​តាម​នាវា (Diamond Princess) បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩​នេះ​ផង​ដែរ ៕

ប្រភព៖ kohsantepheapdaily.com.kh  

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK