អ្នកដំណើរម្នាក់តាមជើងហោះហើរលេខ PG933 ឆ្លង Covid-19 ក្រសួងកំពុងប្រកាសរកអ្នករួមដំណើរមកពិនិត្យសុខភាពជាបន្ទាន់
Connect with us

ពីនេះពីនោះ

អ្នកដំណើរម្នាក់តាមជើងហោះហើរលេខ PG933 ឆ្លង Covid-19 ក្រសួងកំពុងប្រកាសរកអ្នករួមដំណើរមកពិនិត្យសុខភាពជាបន្ទាន់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលរកឃើញកូវីដ១៩ ដែលជិះលើយន្ដហោះលេខ PG933 ពីទីក្រុងបាងកក មកទីក្រុងភ្នំពេញ ឲ្យមកពិនិត្យសុខភាពជាបន្ទាន់ ឬទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

លោក លី សុវណ្ណ បានបញ្ជាក់ថា អ្នកដែលចាំបាច់ត្រូវមកពិនិត្យសុខភាពបន្ទាន់ នៅលើយន្ដហោះនេះ គឺអង្គុយនៅជួរទី ២២, ២៣, ២៤, ២៥ និង២៦។ លោក លី សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «អ្នកដំណើរម្នាក់នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ លើជើងហោះហើរលេខ PG933 មកពីក្រុងបាងកក (BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅ ក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥»។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្ថែមថា សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដាន សុខភាពរបស់អ្នករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលជើងហោះហើរចុះចត នៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន១២ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នាពេលថ្មីៗ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ៕

ប្រភព៖ freshnewsasia.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK