Lydia ភរិយាតារាថៃ Mathhew ធ្វើតេស្ដក៏ឃើញលទ្ធផលវិជ្ជមាន COVID-19 ដែរ
Connect with us

ពីនេះពីនោះ

Lydia ភរិយាតារាថៃ Mathhew ធ្វើតេស្ដក៏ឃើញលទ្ធផលវិជ្ជមាន COVID-19 ដែរ

ថៃ៖ តារាចម្រៀងនិងតារាសម្តែងថៃ Lydia Sarunrat Deane បានប្រកាសថានាងបានឆ្លងវីរុស COVID-19 បន្ទាប់ពីលោក Matthew Deane ជាស្វាមីនាងបានប្រកាសថាបានឆ្លងកាលពីប៉ុន្មានថ្ងៃមុនទទួលបានដំណឹងនេះភ្លាម ជឿជាក់ថា ហ្វេនៗប្រាកដជា មានអារម្មណ៍សោកសៅជាមិនខាន។ អ្នកនាងបានឲ្យដឹងថា កូនៗរបស់ខ្លួនពេលនេះសុខភាពល្អទេ ហើយក៏កំពុងរង់ចាំលទ្ធផលចេញមកផងដែរ។ ទន្ទឹមនឹងនេះ មុខព្រួញដែល គួរឲ្យបារម្ភជាងគេ គឺសមាជិកគ្រួសាររបស់ Matthew និងមិត្តៗរួមអាជីព ទាំងឡាយ នាំគ្នាទៅមន្ទីរពេទ្យ ធ្វើតេស្ដគ្រប់គ្នា។  


Lydia បានបង្ហោះនៅលើបណ្តាញសង្គមថា ពេលនេះនាងស្ថិតនៅក្នុងមន្ទីរពេទ្យជាមួយនឹងស្វាមី ហើយកូនៗនាងក៏នៅតាមដានសុខភាព នៅជាមួយលោកតាលោកយាយ អ្វីដែលនាងត្រូវធ្វើនៅពេលនេះគឺត្រូវតាំងសតិ តស៊ូជាមួយនឹងវីរុសដែលមិនទាន់មានថ្នាំព្យាបាល។

តារាថៃអាយុ៣២ឆ្នាំនេះ បានអោយដឹងទៀតថា អ្នកដែលបានប៉ះពាល់ស្វាមីនាងភាគច្រើនចេញលទ្ធផលមកអត់ឆ្លង ប៉ុន្តែក៏ត្រូវតាមដានសុខភាព ហើយខណៈនេះនាងមានអាការៈតឹង ច្រមុះ ឈឺក ឡើងកំដៅ៣៨អង្សា ហើយកំពុងស្ថិតនៅក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យ នាងក៏បាននិយាយពីស្ថានភាពបច្ចុប្បន្នថា ស្របពេលនេះនៅថៃ ពិតជាពិបាករកគ្រែគេងក្នុងការព្យាបាល។ យ៉ាងណាមិញក្រោយពីមានការប្រកាសថានាងនិងស្វាមីកំពុងមានវីរុស COVID-19 មិត្តៗក្នុងសិល្បៈ និងអ្នកគាំទ្របានធ្វើការលើកទឹកចិត្ត អោយនាងនិងស្វាមីតស៊ូតតាំងនឹងវីរុសមួយនេះ៕

មតិយោបល់

ពីនេះពីនោះ2 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ5 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ6 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ9 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ22 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK