នារីៗនឹងវេទនាមួយជីវិតប្រសិនបើរៀបការជាមួយបុរសដែលមាន៥ចំណុចនេះ!
Connect with us

គ្រួសារ & ស្នេហា

នារីៗនឹងវេទនាមួយជីវិតប្រសិនបើរៀបការជាមួយបុរសដែលមាន៥ចំណុចនេះ!


ការសេបគប់និងរៀបការជាមួយបុរសណាម្នាក់ គឺជារឿងសំខាន់ណាស់សម្រាប់ស្រ្តីគ្រប់រូប។ ដូចនេះមុននឹងសម្រេចចិត្ត ចូលគិតគូ និងសិក្សាស្វែងយល់អំពីបុរសដែលជាដៃគូររបស់ខ្លួនអោយ បានច្បាស់ជាមុនសិន។ យ៉ាងណាមិុចខាងក្រោមនេះ គឺជាចំចុចអាក្រក់ទាំង៥ ប្រសិនបើបុរសជាដៃគូរស្ថិតនៅក្នុងចំនុចទាំង នោះគាត់មិនមែនជាបុរសដែលសាកសមក្នុងការផ្ញើរជីវិតនឹងគាត់ នោះទេ។

១. បុរសដែលប្រើអំពើហិង្សា                                 

ទោះបីគាត់មិនបានប្រើអំពើហិង្សាមកលើយើងផ្ទាល់ក៏ដោយ ក៏បុរសប្រភេទនេះមិនសាកសមក្នុងការរស់នៅជាមួយនោះទេ។ ព្រោះវាគ្មានអារម្មណ៍មានសុវត្ថិ ភាពនឹងនៅក្បែរបុរសប្រភេទនេះ ហើយយើងមិនដឹងដែរណាគាត់អាចធ្វើសកម្មភាពឫអំពើហិង្សានោះមកលើយើងពេលណាដែរ។​ 

២. ការកុហកបោកប្រាស់

មិនថាដៃគូរស្នេហា ឫជីវិតប្តីប្រពន្ធ ភាពស្មោះត្រង់គឺពិតជាសំខាន់ណាស់។ ប្រសិនបើអ្នកចាប់បានថាគាត់កុហក ឫបោកប្រាស់រឿងអ្វីមួយ គឺជាមុខសញ្ញានៃភាព មិនស្មោះត្រង់ហើយ។ លើកទីមួយអាចលើកលែង ចូលដល់លើកទីពីរ ទី៣នៅតែមានទៀត បុរសនេះមិនគួរជាដៃគូរស្នេហារបស់អ្នកនោះទេ។ វាជាការដែលធ្វើអោយទំនុកចិត្តរវាងគ្នានិងគ្នា ថយចុះ បន្សល់ត្រឹមតែភាពសង្ស័យ មិនទុកចិត្តតែប៉ុណ្ណោះ។ ប្រសិនបើលួចក្បត់ចិត្តមានស្រីផ្សេង រឹតតែជាហេតុផលល្អបំផុតក្នុងការដើចេញពីមនុស្សប្រភេទនេះ។

៣. មិនដែរប្រកាសពីទំនាក់ទំនង

បន្ទាប់ពីចំនាយពេលទាក់ទងគ្នាលើសពី ៦ឫ​៩ខែហើយ តែដៃគូរអ្នកនៅតែមិនដែលប្រកាសទំនាក់ទំនងស្នេហានេះទៀត​ វាប្រៀបដូចជាការស្រលាញ់គ្នា លួចលាក់មិនហ៊ានសារភាពអោយមនុស្សជុំវិញខ្លួនដឹង។ វាគ្មានប្រយោជន៍ទេក្នុងការបន្តស្នេហាលួចលាក់ ស្រពេចស្រពិលបែបនេះ។

៤. បុរសដែលប្រើប្រាស់សារធាតុញឿន ឫស្រវឹង

ប្រសិនបើដៃគូរអ្នកជាមនុស្សស្រវឹងខួបសឹងរាល់ថ្ងៃនោះ ច្បាស់ជាសយហើយដែលរៀបការជាមួយមនុស្សបែបនេះ។ ការជក់បារី ឫសារ ធាតុញឿនផ្សេងៗក៏មិនមែនជារឿងល្អនោះដែរ។ និយាយថាទេ ក្នុងការរៀបការជាមួយមនុស្សបែបនេះ។

៥. បុរសដែលចូលចិត្តយកឈ្នះ ឫគម្រាមគំហែង

វាប្រៀបដូចជាស្នេហានេះ គ្រាន់តែជាហ្គេមដើម្បីឈ្នះចាញ់។ គាត់មិនយល់ពីអារម្មណ៍របស់អ្នក អ្នកនឹងគ្មានតំលៃស្មើនឹងអ្វីដែលគេចង់ បាន។​ អ្នកច្បាស់ជាគ្រាំចិត្តមិនខាត​ បើរៀបការ​ជាមួយមនុស្សបែបនេះ៕

ចុចអានផ្សេងៗ៖ ទិកនិចក្នុងការលួងសង្សារដល់មានប្រសិទ្ធភាពដែលប្រុសៗគួរដឹង

ចុចអានផ្សេងៗ៖ ហេតុផលទាំងនេះ ដែលអ្នកគួរសម្រេចចិត្តនៅSingle

ប្រភព៖​ Thought Catalog

ដោយ៖ ស៊ីវមីុ

មតិយោបល់

Trending

Copyright © 2019 ANARCHAK