សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿងដែលជាប់គាំងនៅកណ្តាលទន្លេដោយសារអាជ្ញាធរវៀតណាម មិនឱ្យចូលចត ព្រោះបារម្ភមានជំងឺកូវីត១៩
Connect with us

ពីនេះពីនោះ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿងដែលជាប់គាំងនៅកណ្តាលទន្លេដោយសារអាជ្ញាធរវៀតណាម មិនឱ្យចូលចត ព្រោះបារម្ភមានជំងឺកូវីត១៩

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់មួយទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុងជាប់នៅដែនទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាម មិនឱ្យចូលព្រោះបារម្ភមានជំងឺកូវីត១៩ (COVID-19)។

ការដាក់បញ្ជាឱ្យចេញអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅលើនាវាទាំង៤គ្រឿង បានកើតឡើងបន្ទាប់ពីម្ចាស់នាវានេះ បានស្នើដោយផ្ទាល់ទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈទំព័រ Facebook របស់សម្តេច។

លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ បានសរសេររៀបរាបលើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ម្សិលមិញថា របស់លោកចំនួន៤គ្រឿង ដែលជានាវាចុះបញ្ជីនៅប្រទេសកម្ពុជា ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។

លោក សុបិន្ត បន្តថា លើនាវានោះមាននាវិកសរុប ៩០នាក់ និងភ្ញៀវចម្រុះជាតិសាសន៍ជាង ៦០នាក់។ ការដែលវៀតណាម មិនអនុញ្ញាតឱ្យចូលចិត្តនេះ ធ្វើឱ្យនាវាជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។

លោក ផាន សុបិន្ត បានសុំសម្តេចតេជោជួយអន្តរាគមន៍ ដើម្បីបើកផ្លូវនៅក្អមសំណរឱ្យនាវាទាំង៤នេះ បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ថា សម្តេចតេជោបានបញ្ជាទៅលោកហើយកាលពីយប់មិញ ហើយក៏បានធ្វើការទាំងយប់ផងដែរ។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងចំណោមនាវាទាំង៤គ្រឿង នាវា៣គ្រឿង មានផ្ទុកអ្នកទេសចរដែលភាគច្រើនមកពីប្រទេសនៅតំបន់អឺរ៉ុប ហើយនាវាមួយគ្រឿងទៀត មិនមានអ្នកទេសចរទេ មានតែអ្នកបម្រើលើនាវាប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់ពេលនេះខាងនាវា ក៏ដូចជាក្រសួងកំពុងសម្របសម្រួលសុំចូលចតនៅក្នុងប្រទេសវៀតណាម។ តែបើវៀតណាម នៅតែមិនអនុញ្ញាតទៀត គឺរាជរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យនាវាទាំង៤គ្រឿងត្រឡប់មកវិញ ដោយត្រូវសំចតនៅច្រកក្អមសំណរ ដើម្បីត្រួតពិនិត្យសុខភាពជាមុនសិន។

ក្នុងករណីពិនិត្យឃើញថា អ្នកទេសចរលើនាវាមិនមានបញ្ហាសុខភាពទេ នឹងត្រូវដឹកជញ្ជូនពួកគាត់ចូលមករាជធានីភ្នំពេញ៕

ប្រភព៖freshnewsasia

មតិយោបល់

ពីនេះពីនោះ40 mins ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ3 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ4 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ7 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ20 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK