កម្ពុជារកឃើញកូវីដ ១៩ មួយករណីទៀត លើបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ ដែលចូលមកប្រទេសកម្ពុជា ហើយឆ្លងកាត់សិង្ហបុរី
Connect with us

ពីនេះពីនោះ

កម្ពុជារកឃើញកូវីដ ១៩ មួយករណីទៀត លើបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ ដែលចូលមកប្រទេសកម្ពុជា ហើយឆ្លងកាត់សិង្ហបុរី

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ ចំនួន១ករណីថែមទៀត នៅលើខ្លួនជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ ។

ជនជាតិបារាំង រួមទាំងភរិយា និង កូនអាយុ ៥ខែ បានហោះចេញពីទីក្រុងប៉ារីស មកដល់សឹង្ហបុរីនៅថ្ងៃទី ១៣ ខែមីនា  រួចគាត់បានមកកម្ពុជានៅថ្ងៃទី ១៤ ខែមីនា ។
ក្រសួងបានយកសំណាកបុរសរូបនោះទៅធ្វើតេស្ត ហើយលទ្ធផលបានបញ្ជាក់ថាគាត់មាន វិជ្ជមានខូវិដ ១៩។ ដោយឡែក ប្រពន្ធ និង កូនរបស់គាត់មិនទាន់ចេញលទ្ធផលនៅឡើយទេ។
ជនជាតិបារាំងរូបនោះ ត្រូវបានដាក់អោយនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
នេះជាករណីទី៨ នៃការឆ្លងខូវិដ ១៩ នៅកម្ពុជា។

បន្ថែមមួយករណីថ្មីនេះ ធ្វើឲ្យកម្ពុជាបានរកឃើញអ្នកកើតជំងឺ Covid-19 ចំនួន៨ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ

ខាងក្រោមជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK