មិននឹកស្មាន!!! ប្រធានាធិបតីប្រេស៊ីលរកឃើញផ្ទុក COVID-19 ក្រោយជួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
Connect with us

ថ្មីៗ

មិននឹកស្មាន!!! ប្រធានាធិបតីប្រេស៊ីលរកឃើញផ្ទុក COVID-19 ក្រោយជួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

(បរទេស)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Fox News និងសារព័ត៌មានរបស់ប្រេស៊ីលផ្ទាល់គឺ O Dia លទ្ធផល ធ្វើតេស្តលើកដំបូងលើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានបង្ហាញមកថា លោកមានផ្ទុក COVID-19 ខណៈដែល រូបលោកទើបតែបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋ Florida កាលពីចុងសប្តាហ៍មុន។

យោងតាមប្រភពដដែល លទ្ធផលនៃការធ្វើតេស្តលើកទីពីរ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់តែម្តងនោះកំពុងស្ថិតក្រោមការរង់ចាំ។ លោក Bolsonaro បានដឹកនាំប្រតិភូទៅជួបពិភាក្សាការងារជាមួយលោក ដូណាល់ ត្រាំ នៅឯរីសត Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida កាលពីចុងសប្តាហ៍មុន។

លោកប្រធានាធិបតីប្រេស៊ីល បានសម្រេចឲ្យគេធ្វើតេស្តពិនិត្យរកមើល COVID-19 បន្ទាប់ពីមន្រ្តីអមដំណើរម្នាក់របស់លោកផ្ទាល់ គឺលោក Fabio Wajngarten ទើប តែត្រូវបានធ្វើតេស្តឃើញថាឆ្លងជំងឺនេះ។ កំឡុងដំណើរទស្សនកិច្ចនោះ ទាំងលោក Bolsonaro និងលោក Wajngarten សុទ្ធតែបានធ្វើប្រាស័្រយទាក់ទងយ៉ាងជិតស្និទ្ធជាមួយលោក ដូណាល់ ត្រាំ រួមមានការអង្គុយពិសារអាហារ ជាមួយគ្នា ព្រមទាំងការចាប់ដៃ និងឈរថតរូបកៀកគ្នាជាដើម។ គួរជម្រាបថា ប្រការនេះកំពុងធ្វើឲ្យពិភពលោកទន្ទឹងរង់ចាំមើលថា តើលោក ដូណាល់ ត្រាំ បានឆ្លង COVID-19 ដែរ ឬយ៉ាងណា៕

ប្រភព៖ freshnewsasia.com

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK