ថ្មីៗនេះ! អាមេរិក ប្រកាស​ផ្ដល់ជំនួយ ​២ ​លាន​ដុល្លារ​បន្ថែមទៀត​ក្នុងការ​ទប់ស្កាត់ COVID-19 នៅ​កម្ពុជា​
Connect with us

ថ្មីៗ

ថ្មីៗនេះ! អាមេរិក ប្រកាស​ផ្ដល់ជំនួយ ​២ ​លាន​ដុល្លារ​បន្ថែមទៀត​ក្នុងការ​ទប់ស្កាត់ COVID-19 នៅ​កម្ពុជា​

​ភ្នំពេញ​៖ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បានផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​២​លាន​ដុល្លារ​អាមេរិក ដើម្បី​គ្រប់គ្រង​ហានិភ័យ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​រ៉ូ​ណាវី​រុស COVID-19 និង​ជាការ​ចូលរួម​សហគមន៍ ក៏ដូចជា​គាំទ្រ​ដល់​មន្ទីរពិសោធន៍​ផងដែរ​។​

ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID គឺជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កម្ពុជា ទៅនឹង​រដ្ឋាភិបាល​អាមេរិក ហើយ​ក្នុងអំឡុងពេល​នៃ​ការកើតមាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​កូ​រ៉ូ​ណាវី​រុស COVID-19 នៅ​កម្ពុជា​នោះ USAID ក៏បានផ្ដល់​ជំនួយ​បន្ថែមចំនួន​២​លាន​ដុល្លារ​អាមេរិក​។ ជំនួយ​ជា​ទឹកប្រាក់​នេះ ផ្ដល់​មក​ឲ្យ​កម្ពុជា​សម្រាប់​ផ្នែក​ទំនាក់ទំនង​គ្រប់គ្រង​ហានិភ័យ ការចូលរួម​សហគមន៍ និង​ការគាំទ្រ​ដល់​មន្ទីរពិសោធន៍​ផងដែរ​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែមីនា កម្ពុ​ជាមាន​អ្នកជំងឺ COVID-19 ចំនួន​៧​ករណី​ហើយ ដោយ​ករណី​ទី​១​កើត​លើ​បុរស​ជនជាតិ​ចិន​ម្នា​ក់នៅ​ក្រុងព្រះសីហនុ ប៉ុន្តែ​បានទទួល​ការព្យាបាល​រហូត​ជាសះស្បើយ​ហើយ​។ ហើយ​ចំពោះ​៦​ករណី​ទៀត បានកើត​នៅ​ខេត្តសៀមរាប ខេត្តកំពង់ចាម និង​ភ្នំពេញ ហើយ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល និង​ស្ថិតក្រោម​ការតាមដានរ​បស់​ក្រុមគ្រូពេទ្យ​៕

ប្រភព៖ thmeythmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK