ត្រូវដឹង! ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
Connect with us

គួរដឹង

ត្រូវដឹង! ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!

បន្ទាប់ពី​រក​ឃើញ​អ្នក​ផ្ទុក COVID-19 លើ​ទឹកដី​ខ្មែរ ប្រជាជន​មួយ​ចំនួន​ធំ​ជ្រួល​ច្របល់​រក​ទិញ​ម៉ាស់ និង​ទឹក​លាង​ដៃ ឬ​ជេល ហើយ​របស់​អស់​ទាំងនេះ​គឺ​ភាគច្រើន​ដាច់​ស្ដុក ឯ​តម្លៃ​ឡើង​ទ្វេ​ដង។ ដូចនេះ​ហើយ​បាន ជា​មាន​អ្នក​ជំនាញ​ជាច្រើន​ណែនាំ​ឲ្យ​ប្រើ​អាល់កុល​ជំនួស​វិញ។

ប៉ុន្តែ​ការ​ប្រើ​អាល់កុល​នេះ​ទៀតសោត​មិន​បាន​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ឡើយ ដោយ​ជ្រើសរើស​ប្រភេទ​អាល់កុល​មាន​ដឺក្រេ​ខ្ពស់​បំផុត​រហូត​ដល់ ៩៧ ដឺក្រេ ឬ​យក​អាល់កុល​សុទ្ធ​ទៅ​លាង​ដៃ​តែ​ម្ដង។ ឱសថការីឧត្តម សុធី នាងសុធា បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​មិន​គួរ​ធ្វើ ការ​ប្រើ​អាល់កុល​ទាំង​ដឺក្រេ​ខ្ពស់ ព្រោះ​គិត​ថា​អាល់កុល​កាន់តែ​ខ្ពស់ កាន់តែ​អាច​សម្លាប់​មេរោគ​កាន់​តែ​ងាប់​អស់ ជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ។

កញ្ញា​បាន​បន្ត​ទៀត​ថា ការ​ប្រើ​អាល់កុល​សុទ្ធ ឬ​ដឺក្រេ​ខ្ពស់​មិន​បាន​ជួយ​សន្សំសំចៃ​យើង​ឡើយ តែ​ជា​ការ​ខាតបង់​ទៅ​វិញ ព្រោះ​វា​ងាយ​ហើរ ហើយ​មិន​អាច​នៅ​យូរ​សម្លាប់​មេរោគ​កើត​ទេ។ ដូចនេះ​ហើយ​យើង​គួរ​យក​អាល់កុល​​ដែល​​មាន​កម្រិត ៦០ ទៅ ៨០ ដឺក្រេ ទើប​អាច​សម្លាប់​មេរោគ​បាន។

ឱសថការី​រូប​នេះ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​យើង​ប្រើ​អាល់កុល​ដឺក្រេ​ខ្ពស់​ពេក នាំឲ្យ​ប៉ះពាល់​ចំពោះ​សុខភាព​ស្បែក​ទៅ​វិញ​ទេ ដូចជា​រលាក​ស្បែក ស្ងួត​ស្បែក ក្រហម​ស្បែក។ ដូចនេះ​បើ​ទិញ​អាល់កុល ៩៧ ដឺក្រេ​ត្រូវ​យក​មក​ពង្រាវជាមួយ​ទឹក ហើយ​មួយ​វិញ​ទៀត​ពេល​យក​អាល់កុល​មក​ប្រើ ត្រូវ​បិទ​គម្រប​ឲ្យ​បាន​ភ្លាម​ៗ ព្រោះ​ពេល​ចំហ​វា​នឹង​ថយ​ចុះ​ដឺក្រេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព៖ www.khmerload.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK