សាលាCIS សាខាកោះពេជ្រ សម្រេចបិទជាបណ្តោះអាសន្នក្រោយរកឃើញគ្រូជនជាតិកាណាដា មានផ្ទុកមេរោគ Covid-19 - ANARCHAK
Connect with us

ពីនេះពីនោះ

សាលាCIS សាខាកោះពេជ្រ សម្រេចបិទជាបណ្តោះអាសន្នក្រោយរកឃើញគ្រូជនជាតិកាណាដា មានផ្ទុកមេរោគ Covid-19

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរកឃើញករណី Covid-19 ថ្មីនៅលើបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលជាអ្នកធ្វើការនៅសាលារៀន CIS សាខាកោះពេជ្រនោះ ក្រសួងសម្រេចស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបិទជាបណ្ណោះអាសន្ននូវសាលានេះ ខណៈអ្នកគ្រូ និងសិស្ស តម្រូវឲ្យធ្វើការតាមដានសុខភាពផ្ទាល់ខ្លួន រយៈពេល១៤ថ្ងៃ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ឲ្យដឹងយ៉ាងដូច្នេះថា «សម្រាប់សាលា CIS សាខាកោះពេជ្រ ក្រសួងបានសម្រេចហើយ គឺស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការបិទបណ្តោះអាសន្ន ហើយត្រូវមានការអនុវត្តន៍នូវការសំអាត ហើយអ្នកគ្រូ លោកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលរៀននៅសាលានោះ សូមបន្តតាមដាននូវសុខភាពផ្ទាល់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃ ហើយក្រុមការងារ អ្នកស្រាវជ្រាវក្រសួងសុខាភិបាល នឹងធ្វើការងារបន្តទៀត ដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប៉ះពាល់ប្រយោល ដើម្បីចាត់វិធានការបន្តទៀត»។

លោកស្រីបានឲ្យដឹងថា បុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលរកឃើញមាន Covid-19 នោះ បានធ្វើដំណើរមកពីប្រទេសថៃ មកកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ក្រោយពីត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គាត់មានអាការៈមិនស្រួលខ្លួន ក៏ទំនាក់ទំនងក្រុមគ្រូពេទ្យពិនិត្យ។ នៅថ្ងៃទី១២ ក្រុមគ្រូពេទ្យបានពិនិត្យ និងយកសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័រកម្ពុជា ហើយមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ទើបលទ្ធផលបញ្ជាក់ថា បុរសនោះមានផ្ទុកវីរុស Covid-19។

លោកស្រី បញ្ជាក់ថា បន្ទាប់ពីរកឃើញថាមាន Covid-19 ហើយបរុសជនជាតិកាណាដារូបនេះ បានរស់នៅក្នុងផ្ទះមួយ ជាមួយកូន២នាក់ ដែលត្រូវឲ្យក្រុមគ្រូពេទ្យត្រូវយកសំណាករបស់កូនៗទាំង២នាក់នោះ ទៅធ្វើតេស្តពិនិត្យរក Covid-19 ផងដែរ ដែលមកដល់នេះក្រសួងសុខាភិបាល កំពុងរង់ចាំលទ្ធផល។

លោកស្រី ឱ វណ្ណឌីន បន្ថែមទៀតថា ដោយសារសំណូមពរយ៉ាងទទូចសូមធ្វើការព្យាបាលនៅផ្ទះ ព្រោះកូនៗរបស់គាត់គ្មានអ្នកមើលថែនោះ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្តលើកូនៗរបស់គាត់ផងដែរ ក្រសួងសម្រេចដាក់បុរសកាណាដា នៅផ្ទះដាក់ដោយឡែកតែឯង ដោយមិនឲ្យគាត់ចេញទៅណាឡើយ ដោយក្រុមគ្រូពេទ្យបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើមានការវិវត្តថ្មីបន្ថែមទៀត ក្រសួងនឹងធ្វើការដោះស្រាយ ចាត់វិធានការថ្មីៗបន្ថែមទៀត។

លោកស្រីបន្តថា សម្រាប់ករណីរកឃើញជំងឺ Covid-19 លើជនជាតិប៊ែលហ្ស៊ិក ដែលជាបុគ្គលិកនៃអង្គការអន្តជាតិមួយ ដោយសារមានសំណើរពីអង្គការសុខភាពពិភពលោក ដោយមានការស្នើសុំពីសហគមន៍អន្តរជាតិ ស្នើសុំយ៉ាងទទូចនោះមិនឲ្យក្រសួងផ្សព្វផ្សាយជាសធារណៈនូវអត្តសញ្ញាណ និងទីតាំងធ្វើការជាក់លាក់របស់បុគ្គលនោះ ក្រសួងសុខាភិបាលក៏សុំអភ័យទោសផងដែរ ដោយត្រូវធ្វើតាមការស្នើសុំរបស់អន្តរជាតិ។

លោកស្រីបញ្ជាក់ថា ជនជាតិប៊ែលហ្ស៉ិកដែលរកឃើញជំងឺ Covid នេះ គាត់បានអនុវត្តន៍នូវការការពារមិនឲ្យមានការចម្លងជំងឺចេញទៅក្រៅផងដែរ ហើយបច្ចុប្បន្នជនជាតិប៊ែលហ្ស៊ិកនេះ ក្រសួងត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។

លោកស្រី វណ្ឌឌីន បញ្ជាក់ថា ការឃើញជំងឺលើជនជាតិប៊ែលហ្ស៊ិកនេះ ធ្វើឡើងបន្ទាប់ពីគាត់ធ្វើដំណើរត្រឡប់មកពីប្រទេសក្នុងតំបន់អឺរ៉ុប ក៏មានអាការៈមិនស្រួលខ្លួន ក៏ឲ្យក្រុមគ្រូពេទ្យធ្វើតេស្ត ក៏ឃើញលទ្ធផលវិជ្ជមាន។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅព្រឹកថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ៕

ប្រភព៖ freshnewsasia.com

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK