រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អញ្ជើញ សួរសុខទុក្ខបុរសជនជាតិខ្មែរដែលឆ្លង COVID-19 នៅមន្ទីរពេទ្យខេត្តសៀមរាប
Connect with us

ពីនេះពីនោះ

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អញ្ជើញ សួរសុខទុក្ខបុរសជនជាតិខ្មែរដែលឆ្លង COVID-19 នៅមន្ទីរពេទ្យខេត្តសៀមរាប

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកសួរសុខទុក្ខបុរសជនជាតិខ្មែរដែលបានឆ្លង COVID-19 ពីបុរសជនជាតិជប៉ុនដែលកំពុងសំរាក ដាក់ឲ្យនៅឡែកក្នុងមន្ទីរពេទ្យខេត្តសៀមរាប ។

ឯកឧត្តម បានចូលជួបសួរសុខទុក្ខផ្ទាល់ អំពីបញ្ហាសុខភាព របស់ជនជាតិខ្មែរ ដែលបាននិងកំពុងស្នាក់នៅក្រោមការថែរទាំយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារ អ្នកជំនាញនៃមន្ទីរពេទ្យខេត្តសៀមរាប។

បុរសជនជាតិខ្មែរដែលមានវិជ្ជមាន មេរោគ COVID-19 មានសេចក្តីរីករាយ និងជំរាបជូន ឯ.ឧ អំពីស្ថានភាពសុខភាពរបស់គាត់ គឺមានភាពធម្មតា មិនមានភាពប្រែប្រួលឬមានរោគសញ្ញាអ្វីទាំងអស់ និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែរគាត់និងអ្នកដែលមានហានិភ័យ ចំពោះការឆ្លងមេរោគនេះ។

ក្នុងពេលដែរ ឯ.ឧ រដ្ឋមន្រ្តី បានណែនាំ ផ្តាំផ្ញើគាត់ឲ្យសហការណ៌ជាមួយ គ្រូពេទ្យថែទាំ និងទទួលទានអាហារ ហាត់ប្រាណឲ្យបានទៀងទាត់ និងកុំឲ្យ មានការព្រួយបារម្ភអ្វីទាំងអស់។

ជាមួយគ្នាដែរ ឯ.ឧ រដ្ឋមន្រ្តី បានណែនាំនិងថ្លែងនូវការកោតសសើរដល់មន្រ្តីសុខាភិបាលដែលបាននិងខិតខំប្រឹងប្រែងប្រតិបត្តិការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការមើលថែរទាំអ្នកជំងឺ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ។ ឯកឧត្តម មានសេចក្តីសង្ឃឹមយ៉ាងមុតមាំ ថាបុរសជនជាតិខ្មែរដែលមានផ្ទុកមេរោគ COVID-19 នឹងបានជាសះស្បើយ ពីជំងឺនេះក្រោមការមើលថែរព្យាបាលនៃលោកគ្រូ-អ្នកគ្រូពេទ្យក្នុងមន្ទីរពេទ្យខេត្តសៀមរាប៕


ប្រភព៖ khmer-media.com

មតិយោបល់

ថ្មីៗ4 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

ថ្មីៗ4 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ3 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

ថ្មីៗ3 weeks ago

មិត្តល្អមិនចោលគ្នាគ្រាអាសន្ន!!! ចិនជួយទប់ស្កាត់ជំងឺកូវីដ១៩ ឯជប៉ុនជួយខាងសេដ្ឋកិច្ចដោយដឹកនាំអ្នកវិនិយោគធំៗ មកសង្រ្គោះកម្ពុជា

Trending

Copyright © 2019 ANARCHAK