កាន់តែធ្ងន់ធ្ងរ!!! ពេលនេះភរិយារបស់នាយករដ្ឋមន្រ្តីកាណាដា ត្រូវបានគេធ្វើតេស្តរកឃើញ ថាមានផ្ទុក​ជំងឺ COVID-19
Connect with us

ថ្មីៗ

កាន់តែធ្ងន់ធ្ងរ!!! ពេលនេះភរិយារបស់នាយករដ្ឋមន្រ្តីកាណាដា ត្រូវបានគេធ្វើតេស្តរកឃើញ ថាមានផ្ទុក​ជំងឺ COVID-19

កាណាដា៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន CBC បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Sophie Trudeau ដែលត្រូវជាភរិយារបស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិតធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 ។

សារព័ត៌មាន CBC ក៏បានរាយការណ៍​ទៀតថា លោកស្រី Sophie Trudeau បានធ្លាក់ខ្លួនឈឺនៅពេលដែលគាត់ធ្វើដំណើរត្រឡប់មក​ពីចក្រភពអង់គ្លេសវិញ។

គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រីកាណាដា ត្រូវបាន​វេជ្ជបណ្ឌិតរៀបចំឱ្យនៅដាច់ដោយឡែក ​ក្នុងរយៈពេល 14 ថ្ងៃ​ហើយរង់ចាំលទ្ធផលធ្វើតេស្តរបស់លោក។

បើទោះបីត្រូវគេរៀបចំឱ្យនៅ​ដាច់ដោយឡែក​ក៏ដោយ ក៏លោក Trudeau នៅតែអាចធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផងដែរ។

យោងតាមការិយាល័យនាំពាក្យរបស់លោក Trudeau ក៏បានឱ្យដឹងដែរថា នាយករដ្ឋមន្ត្រីនិងប្រធានាធិបតី បាន​ពិភាក្សាគ្នាពីបញ្ហាប្រឈមទាក់ទងនឹងការរាតត្បាតរបស់វីរុសកូរ៉ូណារវាងប្រទេសកាណាដានិងសហរដ្ឋអាមេរិក​បួករួមទាំងបញ្ហា​​ព្រំដែន​រវាងប្រទេសទាំងពី​រ​៕

ប្រភព៖ www.khmerload.com

មតិយោបល់

ពីនេះពីនោះ5 mins ago

កាន់តែប្លែកពេល មាស សុខ សោភា គ្រងឈុតទេវតាតំណាង ឲ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មី ឆ្នាំជូត

ថ្មីៗ14 hours ago

កោតសរសើរនូវទឹកចិត្ត! Bill Bates សុខចិត្តចំណាយរាប់ពាន់លានដុល្លារ ពន្លឿនការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ៧ កន្លែងក្នុងពេលតែ១

គួរដឹង15 hours ago

ប្រយ័ត្ន! វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

គួរដឹង15 hours ago

 “អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”

ពីនេះពីនោះ18 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ3 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK