សត្វស្វារាប់រយក្បាលនៅថៃ ចេញដណ្ដើមចំណីពេញផ្លូវ ក្រោយភ្ញៀវទេសចរធ្លាក់ចុះដោយសារកូវីដ ១៩ (មានវីដេអូ)
Connect with us

ពីនេះពីនោះ

សត្វស្វារាប់រយក្បាលនៅថៃ ចេញដណ្ដើមចំណីពេញផ្លូវ ក្រោយភ្ញៀវទេសចរធ្លាក់ចុះដោយសារកូវីដ ១៩ (មានវីដេអូ)

ថៃ៖ សត្វស្វារាប់រយក្បាល ត្រូវគេប្រទះឃើញចេញដណ្ដើមចំណីគ្នា នៅពាសពេញដងផ្លូវ បន្ទាប់ពីចំនួននៃភ្ញៀវទេសចរដែលធ្លាប់ដាក់ចំណីឲ្យនៅពេលពួកគេមកកម្សាន្ដ មានការធ្លាក់ចុះខ្លាំង ដោយសារប្រទេសថៃ ក៏ដូចជាប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងព្រួយបារម្ភពីវីរុសថ្មី Covid-19 ។ សត្វស្វាដ៏ច្រើនលើសលុបនេះ ភាគច្រើនពួកវារស់នៅក្នុងវត្តមួយក្នុងខេត្ត Lopburi ហើយកាលពីពេលថ្មីៗនេះដែរ ពួកវាក៏បានបង្ហាញខ្លួន ក្នុងសភាពស្រេកឃ្លានចំណីខុសពីធម្មតា។ ក្នុងនោះដែរ អ្នកថតជាច្រើនបានផ្ដិតយករូបភាព និងវីដេអូ ដែលបង្ហាញពីសកម្មភាពពួកស្វាទាំងនោះរត់ដណ្ដើមចំណីគ្នាស៊ី ដល់ថ្នាក់ខាំគ្នាយ៉ាងសាហាវទៀតផង ហើយសូម្បីតែអ្នកស្រុក ដែលតែងតែឃើញពួកវាពីមុនក៏មានអារម្មណ៍ចម្លែកខុសរាល់ដងដែរ។ 

នារីម្នាក់ ដែលបានឃើញទិដ្ឋភាពនោះនៅខាងក្រៅហាងនាងធ្វើការបាននិយាយថា៖ ពួកវាមើលទៅ ហាក់ដូចជាឆ្កែព្រៃជាងសត្វស្វា។ ខ្ញុំគិតថាពួកវាឃ្លានខ្លាំងណាស់។

គួរឲ្យដឹងដែរថា សត្វស្វា និងសត្វព្រៃដទៃទៀត គឺជាកត្ដាមួយដែលបានរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរប្រមាណ ៣៥ លាននាក់ ឲ្យមកទស្សនាប្រទេសថៃជារៀងរាល់ឆ្នាំ។ ប៉ុន្ដែ ចាប់តាំងពីវីរុស Covid-19 បានរាលដាលនៅក្នុងប្រទេសថៃ ក៏ដូចជាប្រទេសដទៃទៀតលើពិភពលោកមក គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះខ្លាំងរហូតដល់ ៤៤ ភាគរយ។

សូមជម្រាបថា បច្ចុប្បន្ន ប្រទេសថៃត្រូវបានគេរកឃើញអ្នកឆ្លងវីរុសថ្មីនេះចំនួន ៧០ នាក់ និងស្លាប់ម្នាក់ នេះបើយោងទៅតាមទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមរសៀលនេះ៕

 

ប្រភព៖ khmerload.com

មតិយោបល់

ថ្មីៗ7 hours ago

កោតសរសើរនូវទឹកចិត្ត! Bill Bates សុខចិត្តចំណាយរាប់ពាន់លានដុល្លារ ពន្លឿនការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ៧ កន្លែងក្នុងពេលតែ១

គួរដឹង8 hours ago

ប្រយ័ត្ន! វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

គួរដឹង8 hours ago

 “អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”

ពីនេះពីនោះ11 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ13 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK