ក្រុមហ៊ុន apple ប្រកាសពន្យារពេលសម្ពោធផលិតផលដោយសារការរាតត្បាតនេះវីរុស covid-19!
Connect with us

ថ្មីៗ

ក្រុមហ៊ុន apple ប្រកាសពន្យារពេលសម្ពោធផលិតផលដោយសារការរាតត្បាតនេះវីរុស covid-19!

ក្រុមហ៊ុន Apple បានរាយការណ៍ថា ខ្លួននឹងពន្យាពេលព្រឹត្តិការណ៍សម្ពោធផលិតផលដែលដំណើរការនៅសហរដ្ឋអាមេរិកក្នុងខែមីនា ដោយសារតែស្ថានភាពកាន់តែអាក្រក់នៃការផ្ទុះឡើងនៃ Covid-19 ។

ប្រភពពីក្រុមហ៊ុន Apple បានប្រាប់ថា មានហេតុផលមួយចំនួនដែលនាំឱ្យក្រុមហ៊ុនពន្យារពេលព្រឹត្តិការណ៍សម្ភោធក្នុងខែមីនានេះ។ កត្តាចម្បងគឺទីតាំងនៃការសម្ភោធស្ថិតនៅតំបន់ Santa Clara County រដ្ឋកាលីហ្វញា ជាតំបន់ហាមឃាត់ក្នុងការប្រមូលផ្តុំមនុស្សចាប់ពី ១ ០០០ នាក់ឡើងទៅ ដោយគិតពីចន្លោះថ្ងៃទី ១១ ខែមីនា ដល់ថ្ងៃទី ១ ខែមេសា។ លើសពីនេះទៀតការពន្យារពេលនៃការបើកសម្ពោធក៏ដោយសារផលិផលមិនមានគ្រប់គ្រាន់ដើម្បីលក់ឡើយ បន្ទាប់ពីព្រឹត្តិការណ៍នឹងបញ្ចប់ទៅ។ ហេតុផលគឺថា រោងចក្រផលិតឧករណ៍បានបិទទ្វារ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cooks និយាយថា លោកមានការព្រួយបារម្ភពីសុខភាពនៃអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ ជាពិសេសនៅពេលដែលមនុស្សអង្គុយជិតគ្នា។

កាលពីដើមខែមុនសារព័ត៌មាន Bloomberg បានអះអាងថា iPhone 9 នៅតែមានវិធីក្នុងការបង្ហាញខ្លួននៅខែមីនា។ ប៉ុន្តែធនាគារអាមេរិកបានរាយការណ៍កាលពីម្សិលមិញថា ការដាក់បង្ហាញទូរសព្ទ iPhone 9 ក៏នឹងត្រូវពន្យារពេលសម្ពោធដែរ។

ទោះយ៉ាងណារបាយការណ៍ថ្មីៗបានលើកឡើងថា ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសបន្ទាប់ឆ្នាំ ២០២០​នេះ ការបញ្ជាទិញទូរសព្ទ Apple ថ្មីត្រូវពន្យារពេល ហើយខណៈនេះដែរក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាកង្វះគ្រឿងបន្លាស់ឧបករណ៍ iPhone ជំនួស៕

ប្រភពkampucheathmey.com  

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK