ដោយ​មិន​​បាច់​បិទ​ទីក្រុង​ទាំង​មូល​ ករណីឆ្លង covid-19 នៅកូរ៉េធ្លាក់ចុះ៤ ថ្ងៃជាប់ៗគ្នា ដោយ ធ្លាប់តែមួយថ្ងៃឆ្លងជាង ៥០០នាក់!
Connect with us

ថ្មីៗ

ដោយ​មិន​​បាច់​បិទ​ទីក្រុង​ទាំង​មូល​ ករណីឆ្លង covid-19 នៅកូរ៉េធ្លាក់ចុះ៤ ថ្ងៃជាប់ៗគ្នា ដោយ ធ្លាប់តែមួយថ្ងៃឆ្លងជាង ៥០០នាក់!

ប្រទេស​កូរ៉េខាងត្បូង បាន​រក​ឃើញ​ការ​ធ្លាក់​ចុះ​ជា​បន្ដ​បន្ទាប់​ក្នុង​រយៈ​ពេល ៤​ថ្ងៃ​ជាប់​ៗ​គ្នា​នៃ​ជំងឺ​ឆ្លង​ Covid-19 បើ​ទោះ​បី​ជា​ប្រទេស​មួយ​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំង​បន្ទាប់​ពី​ចិន​ដី​គោក​ក៏​ដោយ។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថាមានការកើនឡើងចំនួន ១៣១ ករណី​ប៉ុណ្ណោះ​ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ។ នៅ​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​ខ្លាំង​កាល​ពី ២​សប្ដាហ៍​មុន ជា​មធ្យម​មាន​អ្នក​ឆ្លង​ជាង ៥០០​នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ករណី​បាន​ធ្លាក់​ចុះ​ដល់ ៤៣៨, បន្ទាប់​មក ៣៦៧​នៅ​ថ្ងៃ​សៅរ៍ និង ២៤៨​នៅ​ថ្ងៃ​អាទិត្យ។

ការថយចុះជាលំដាប់នៃ​ករណី​ឆ្លង​នេះ ត្រូវបានគេសន្មតថាមានកត្តាជាច្រើនរួមមានការ​ធ្វើតេស្ដ​ទ្រង់ទ្រាយធំ, ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យា។ លើស​ពី​នេះ​ទៀត ការ​ធ្លាក់​ចុះ ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុង​ផ្លូវ​វិជ្ជមាន​ថា​ជា​ការ​ប្រសើរ​ដោយ​មិន​ចាំ​បាច់​បិទ​ទីក្រុង​ទាំង​មូល​ដូច​ប្រទេស​ចិន​នោះ​ទេ។

គួរ​បញ្ជាក់​ថា បើ​គិត​មក​ត្រឹម​ពេល​នេះ កូរ៉េខាងត្បូង​មាន​ករណី​អ្នក​ឆ្លង Covid-19 ៧ ៥៣១​នាក់ ហើយ​អ្នក​ស្លាប់​​មាន ៥៤​នាក់៕

ប្រភព៖ Scmp   

ប្រែ​សម្រួល៖ រ័ត្ន

ដកស្រង់ដោយ៖ news.sabay.com.kh  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK