សំបុត្រចំហមួយច្បាប់ពីនាយកសាលាសិង្ហបុរីជូនសិស្សដែលរៀនខ្សោយកុំតូចចិត្តនឹងជីវិត!
Connect with us

គួរដឹង

សំបុត្រចំហមួយច្បាប់ពីនាយកសាលាសិង្ហបុរីជូនសិស្សដែលរៀនខ្សោយកុំតូចចិត្តនឹងជីវិត!

វីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយបានបង្ហាញពីបុរសម្នាក់កំពុងអានសំបុត្រមួយច្បាប់ដែលសរសេរដោយនាយកសាលាមួយរូបនៅប្រទេសសិង្ហបុរី។ ឃ្លោងឃ្លានៃសំបុត្របង្កប់អត្ថន័យយ៉ាងជ្រៅនិងហាក់ដូចជាសម្លេងជួងគងរំពងដាស់អារម្មណ៍សិស្សានុសិស្ស  លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាគ្រប់រូបនៅជុំវិញពិភពលោក ឱ្យផ្លាស់ប្ដូរគំនិតចំពោះពិន្ទុនៅសាលា។

យើងសូមធ្វើការបកប្រែអត្ថន័យសំបុត្រតាមលទ្ធភាពដូចតទៅ៖

“នៅពេលកូនៗរបស់អ្នកចាប់ផ្ដើមប្រឡង អ្នកនឹងមានអារម្មណ៍តានតឹងនិងចង់ឱ្យពួកគេទទួលបានលទ្ធផលល្អ។ តែសូមចងចាំថា ក្នុងចំណោមសិស្សដែលកំពុងអង្គុយប្រឡងទាំងនោះ មានអ្នកខ្លះជាអនាគតសិល្បករដែលមិនយល់អ្វីទៅដែលហៅថាគណិតវិទ្យាច្បាស់នោះទេ។ មានអ្នកខ្លះជាអនាគត សហគ្រិនដែលមិនដែលខ្វល់ខ្វាយពីមេរៀនប្រវត្តិវិទ្យាឡើយ។

មានអ្នកខ្លះជាអនាគតតន្រ្ដីករ ហើយពិន្ទុគីមីវិទ្យានឹងគ្មានប្រយោជន៍អ្វីសម្រាប់គេទេ។ មានអ្នកខ្លះមាននិស្ស័យជាអ្នកកីឡា ហើយដែលកម្លាំងនៃរូបរាងកាយរបស់គេ សំខាន់ជាងចំណេះទាក់ទងនឹងរូបវិទ្យា។ ហេតុនេះបើសិនកូនរបស់អ្នកទទួលបានពិន្ទុខ្ពស់គ្រប់មុខ នោះជារឿងល្អមួយ។ តែបើសិនគេទទួលបានពិន្ទុទាប ឬធ្លាក់មុខវិជ្ជាណាមួយនោះ សូមកុំគិតថាពួកគេគ្មានតម្លៃ និងបោះបង់ការទុកចិត្តលើពួកគេអី ព្រោះពួកគេនឹងភាពលេចធ្លោលើជំនាញនិងទេពកោសល្យរបស់ខ្លួននៅថ្ងៃអនាគត។ 

អត្ថន័យនៃសំបុត្រនេះពិតជាសមហេតុផល។ តើអ្នកនឹងវាយតម្លៃថាអ្នកបានពិន្ទុទាបជាមនុស្សអន់យ៉ាងម៉េចកើត បើអ្នកយកគេទៅប្រកួតលើសង្វៀនដែលមិនមែនជាធម្មជាតិឬចំណង់ចំណូលចិត្តរបស់គេផង? យ៉ាងណាក៏ដោយយើងអាចសន្មតថា សំបុត្រនោះប្រហែលសម្ដៅទៅលើសិស្សនៅវិទ្យាល័យដែលជាទូទៅពួកគេមិនអាចជ្រើសរើសមុខវិជ្ជារៀនតាមជំនាញនិងចំណង់បានឡើយពោលគឺត្រូវសិក្សារាល់មុខវិជ្ជាទូទៅដែលកំណត់ដោយសាលា។ ម្យ៉ាងអត្ថន័យសំបុត្រគឺដើម្បីតែលើកទឹកចិត្តដល់អ្នកដែលមានជំនាញផ្សេងក្រៅពីការសិក្សា បើលោកអ្នកជាអ្នកដែលចូលចិត្តការសិក្សាស្រាប់សូមបន្តការប្រឹងប្រែងរបស់អ្នក៕

សូមទស្សនាវីដេអូខាងក្រោម៖

ពីនេះពីនោះ4 weeks ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ4 weeks ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ4 weeks ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ4 weeks ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ4 weeks ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK